ញៀន​បារី​មែន​ទេ ចង់​ផ្តាច់​វា​អត់ សូម​សាកល្បង​វិធី​នេះ​សិន​ទៅ​

ញៀន​បារី​មែន​ទេ ចង់​ផ្តាច់​វា​អត់ សូម​សាកល្បង​វិធី​នេះ​សិន​ទៅ​

ការជក់បារី​គឺជា​ទម្លាប់​ដ៏​អាក្រក់​មួយ​ដែល​មនុស្ស​ជាច្រើន​តែងតែ​ប្រព្រឹត្ត ហើយ​វា​ក៏​មាន​ឥទ្ធិពល​គ្រោះថ្នាក់​ដល់​សរីរាង្គ​ជាច្រើន​ក្នុង​រាងកាយ​ដែរ​។ អ្វី​ដែល​វា​ប៉ះពាល់​ជាពិសេស​នោះ​គឺ​សួត ហើយក៏​ជា​ដើម​ហេតុនាំឱ្យ​កើត​ជំងឺ​មហារីក​សួត​ផងដែរ​។ ជាមួយគ្នានេះដែរ បញ្ហា​សុខភាព​ជា​ច្រើន​ដូចជា ជំងឺ​រលាក​ទងសួត និង​ជំងឺហឺត​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការជក់បារី​នេះឯង​។

​ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ​បាន​ណែនាំ​ឱ្យ​ញ៉ាំ​ភេសជ្ជៈ​ខាងក្រោម​នេះ​បើសិនជា​អ្នក​ជក់បារី​លើសពី​៥​ឆ្នាំ ហើយ​ចង់​ផ្តាច់​វា​ចេញ​៖

គ្រឿងផ្សំ​
•​    ​ម្សៅ​រមៀត ២​ស្លាបព្រា​បាយ​
•​    ​មើម​ខ្ញី​មួយ​ដុំ​តូច​
•​    ​ទឹក ១​លីត្រ​
•​    ​ខ្ទឹម​ស ៤០០​ក្រាម បក​រួច និង​កាត់​វា​តូចៗ​
•​    ​ស្ករស ៤០០​ក្រាម (​ស្ករត្នោត​ក៏បាន​)

​ចូរ​ចាក់ទឹក​ទៅ​ក្នុង​ឆ្នាំង ហើយ​កម្តៅ​វា​។ ចាក់​ស្ករ​ចូល​។ នៅពេល​ទឹក​ពុះ ចូរ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ទៅក្នុង​ទឹក​នោះ​។ បន្ទាប់មក យក​វា​ចេញពី​ចង្ក្រាន ហើយ​ទុកឱ្យ​ត្រជាក់​។ អ្នក​ក៏​អាច​យក​វា​ដាក់​ក្នុង​ទូទឹកកក​សិន​បានដែរ​។

របៀប​ប្រើ​
ចូរ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ពីរ​ស្លាបព្រា​បាយ​ជា​រៀងរាល់​ព្រឹក ពេល​ពោះ​ទទេ និង​ពីរ​ស្លាបព្រា​បាយ​ទៀត​នៅពេល​ល្ងាច ក្រោយ​ញ៉ាំ​អាហារ​ចុងក្រោយ​រួច​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។