​បន្ទាប់​ពី​ប៊្រុយ​ណេ សូម៉ាលី​ ក៏​ហាម​មិន​ឲ្យ​ប្រារព្ធ​ពិធីបុណ្យ Christmas​ ដែរ​

​តាម​ការ​ផ្សាយ​របស់ ​BBC ​កាល​ពី​ថ្ងៃ​ទី​២៣​កន្លង​ទៅ​បាន​ឲ្យ​ដឹង​​ថា រដ្ឋា​ភិបាលរបស់​ប្រទេស​សូម៉ាលី​ បាន​ចេញ​សេចក្តី​ប្រកាស​ដល់​ពលរដ្ឋខ្លួន ​ហាម​មិនឲ្យ​មានការរៀបចំពិធី​បុណ្យ ​Christmas ឡើយ ​ដោយ​មូល​ហេតុ​នោះ​គឺ​ខ្លួន​ខ្លាច​មាន​ក្រុម​សកម្ម​ប្រយុទ្ធ​ ISIS ​ធ្វើ​ភេរវកម្ម។​​
​បន្ទាប់​ពី​ប៊្រុយ​ណេ សូម៉ាលី​ ក៏​ហាម​មិន​ឲ្យ​ប្រារព្ធ​ពិធីបុណ្យ Christmas​ ដែរ​
តាម​​សេច​ក្តី​​រាយ​ការណ៍​​ដ​ដែ​ល​​បាន​ឲ្យដឹ​ង​បន្ថែម​​ថា ​​កំលាំង​​សន្តិ​​សុខ​​របស់​សូម៉ាលី​បាន​ធ្វើ​ការ​បំបែក​រាល់​ការប្រជុំ​គ្នា​ក្នុង​គោល​បំណងរៀបចំ​ប្រារព្ធ​ពិធី​បុណ្យ ​Christmas ​និង​ធ្វើ​ការ​​តាម​ដាន​ជា​និច្ច​គ្រប់​សកម្មភាព​ក្នុង​ពេល​រៀប​ចំ​ពិធី​បុណ្យ​អឺរ៉ុប​តាម​គ្រឹស្ត​សាសនា​មួយ​នេះ​៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ BBC