​Elva Hsiao​ តារា​​ចម្រៀងស្រី​ពេញ​និយម​របស់​តៃវ៉ាន់​រលាក​ខ្លាញ់​នៅ​ត្រង់​ដៃ​ជា​ច្រើន​កន្លែង​

​តារា​ច​ម្រៀង​ពេញ​និយម​តៃវ៉ាន់​ Elva ​Hsiao​ បា​​នរ​លាក​ខ្លាញ់​នៅ​ត្រង់​ដៃ ​ខណៈ​នា​ង​​បាន​កំពុង​តែ​ចៀន​សាច់នៅ​​ផ្ទះ។​ ការ​រលាក​នេះ​នៅ​ត្រង​ដៃ​ឆ្វេង​ ប្រហែលជា​២០​​កន្លែង​។​ថ្មីៗ​នេះ ​ឆ្កែ​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​នាង​បាន​ស្លាប់​ ហើយ​ស្រ្តីវ័​យ​ចំណាស់ ​ដែល​នៅ​​ជា​មួយ​នាង ​ដោយ​មិន​សប្បាយ​ចិ​ត្តនឹង​ការ​ស្លប់ ​នាង​ក៏​ភ្លេចចំ​អិន​សាច់​បន្ទះ​ ហេតុ​នេះ ​Elva ត្រូវ​ធ្វើ​ខ្លួន​ឯង ​ដោយ​មិន​ប្រយ័ត្ន ​ក៏​បាន​រលាក​ខ្លាញ់​នៅ​ក្នុង​ខ្ទះ​ទៅ ​។​
​Elva Hsiao​ តារា​​ចម្រៀងស្រី​ពេញ​និយម​របស់​តៃវ៉ាន់​រលាក​ខ្លាញ់​នៅ​ត្រង់​ដៃ​ជា​ច្រើន​កន្លែង​
​នៅ​ពេល​ដែល​គ្រោះ​ថ្នាក់​បាន​កើត​ឡើង​យប់​ជ្រៅ​ទៅ​ហើយ នាង​បាន​រុំរបួស​ដោយ​ខ្លួន​ឯង។ ​ថ្ងៃ​បន្ទាប់​នាង​ រវល់​ជា​មួយការ​សម្តែង​របស់នាង​ក្នុង​ឱកាស​ អប​អរសាទ​រ​ឆ្នាំ​ថ្មី​ ​ដូច​នេះ​ហើយ​នាង​មិន​មាន​ពេល​ដើម្បី​ជួប​ជា​មួយ​​គ្រូពេទ្យ​។ ​នាង​ដូរ​សម្លៀក​បំពា​ក់​ដោយ​ខ្លួនឯង ​និង​រុំរបួស​ដោយ​ខ្លួន​​ឯងផង​ដែរ​។​នៅ​ពេល​ដែលនាង​ហាត់​សម ​ញើស​ចេញ​ច្រើន​ចឹង​នាង​ត្រូវ​តែដូរ​បង់រុំ​ ជាញឹកញយ​ បន្ទាប់​ពី​ពិភ្សា​ជា​មួយអ្នក​ចេញ​ម៉ូត​មក ​នាង​បន្ថែម​នូវ​ស្រោមដៃវែង ដើម្បីបិ​ទបាំង​ស្នាម​ទាំង​អស់នោះ កុំឱ្យ​ជះឥទ្ធិពល​ទៅ​លើ​អ្នក​គាំទ្រ​របស់នាង​៕ 

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews