ព្រឹទ្ឋសភាបើក​សម័យប្រជុំព្រឹកនេះ​ក្រោមអធិបតី​សម្តេចវិបុល​សេនាភក្តី សាយ ឈុំ

រាជធានីភ្នំពេញ ៖ ​សម្តេចវិបុលសេនាភក្តី សា ឈុំ ​ប្រធានព្រឹទ្ឋសភា​ បានអញ្ជើញជាអធិបតីបើក​សម័យប្រជុំពេញអង្គព្រឹទ្ឋសភា ​ដើម្បីលើក​យោបល់និងអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន២ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា​ សម័យប្រជុំព្រឹទ្ឋសភានាព្រឹកថ្ងៃទី២៥​ ធ្នូ ២០១៥នេះ ​មានកូរ៉ុមសរុប៥០រូប​ ក្នុងនោះក៍មានវត្តមាន​សមាជិក​ព្រឹទ្ឋសភាគណបក្សសម​ រង្ស៊ី ​លោក គង់ គំា ​ចូលរួមផងដែរ ។

សេចក្តីរាយការណ៍​បានបន្តថា ​មកដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃសុក្រដដែលនេះ ​ព្រឹទ្ឋសភា ​បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័តយល់ព្រម​លើពិធីសារ​សម្រាប់ធ្វើ​វិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស​ ស្តីពីការបង្កើតអង្គការ​ពាណិជ្ជកម្មពិភពលោក ​ដើម្បីបញ្ចូលកិច្ចព្រមព្រៀង ​ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម​នៅក្នុង​ឧបសម្ព័ន្ឋ​១ក ​នៃកិច្ចព្រមព្រៀង​ម៉ារ៉ាកេស ។

ប្រភពបន្តថា ​នៅម៉ោង៨និង៣៥នាទីព្រឹកនេះ​ ព្រឹទ្ឋសភាបន្តលើក​យោបល់និងអនុម័តសេចក្តីព្រាងច្បាប់​ស្តីពីការបង្កើតមជ្ឈមណ្ឌល​ជីវៈចម្រុះអាស៊ាន ៕