ស្ទង់​មតិ៖ កីឡាករ​ Man Utd ៣​នាក់​ ដែល​ Fans ចង់​​ឲ្យ​លក់​ចេញ​ខែ​មករា

ស្ទង់​មតិ៖ កីឡាករ​ Man Utd ៣​នាក់​ ដែល​ Fans ចង់​​ឲ្យ​លក់​ចេញ​ខែ​មករា

ក្រុម​ Manchester United ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ Louis van Gaal ​ពុំ​បាន​ធ្វើ​អ្នកគាំទ្រ​ សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​រដូវ​កាល​នេះ បន្ទាប់​ពី​ធ្លាក់​ទម្រង់​លេង​​ខ្លាំង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ និង​ធ្លាក់​ចេញ​ពី​តំណែង​ Top 4 ទៀត កាល​ពី​សប្ដាហ៍​កន្លង​ទៅ។

 

ស្ទង់​មតិ៖ កីឡាករ​ Man Utd ៣​នាក់​ ដែល​ Fans ចង់​​ឲ្យ​លក់​ចេញ​ខែ​មករា

Marouane Fellaini (ឆ្វេង) និង​ Antonio Valencia

 

​នៅ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​​ ដែល​នឹង​ត្រូវ​បើក​នៅ​ខែ​មករា​ខាង​មុខ​នេះ ​សារព័ត៌មាន Mirror បានស្ទង់​មតិ​​ ថា​តើ​កីឡាករ​ក្រុម​ Man Utd ណា​ ដែល​អ្នក​ចង់​​ឲ្យ​នៅ​បន្ត? ​ជា​លទ្ធផល​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Anthony Martial, ខ្សែ​ការពារ​ Chris Smalling និង​អ្នកចាំទី​ David De Gea គឺជា​កីឡាករ​ ដែល​អ្នកគាំទ្រ​​ចង់​ឲ្យ​នៅ​បន្ត​​ខ្លាំង​ជាង​គេ។

 

​រីឯ​កីឡាករ​៣​នាក់​ ដែល​អ្នកគាំទ្រ​បិសាច​ក្រហម​ ចង់​ឲ្យ​លក់​ចេញ​នា​ខែ​មករា​ខាង​មុខ​​មាន​ Antonio Valencia, Nick Powell ​និង​ Marouane Fellaini៕

 

*​កីឡាករ​ដែល​ Fan បិសាច​ក្រហម​ចង់​ឲ្យ​នៅ​បន្ត៖

 

ស្ទង់​មតិ៖ កីឡាករ​ Man Utd ៣​នាក់​ ដែល​ Fans ចង់​​ឲ្យ​លក់​ចេញ​ខែ​មករា

 

*កីឡាករ​៣​នាក់ ដែល​ Fan ចង់​ឲ្យ​លក់​ចេញ៖

 

ស្ទង់​មតិ៖ កីឡាករ​ Man Utd ៣​នាក់​ ដែល​ Fans ចង់​​ឲ្យ​លក់​ចេញ​ខែ​មករា

 

 

-ចុចអាន៖ Mourinho, Pep & Giggs ​នរណា​​​គួរ​​ដឹក​នាំ​ Man Utd ​បន្ទាប់?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror