ប្រសិនបើ​ឃើញ​កូន​របស់អ្នក​អង្គុយ​បែបនេះ សូម​បញ្ឈប់​ភ្លាម!

ការ​អង្គុយ​មាន​រូប​រាង​ដូចជា​អក្សរ W គឺជា​របៀប​អង្គុយ​មួយ​ដែល​កុមារ​ជា​ច្រើន​តែងតែ​ធ្វើ​ជា​ញឹកញាប់​ ខណៈដែល​កំពុងតែ​លេង។ តែ​ទោះបីជា​យ៉ាង​ណា ការ​អង្គុយ​បែប​នេះ​អាច​បណ្តោល​អោយ​មាន​គ្រោះថ្នាក់​ ដែល​ឪពុកម្តាយ​​ជា​ច្រើន​មិន​បាន​ដឹងឡើយ។ ជាង​នេះទៅ​ទៀត​ការ​អង្គុយ​រាងជា​អក្សរ W អាចនាំអោយមាន​ការ​បង្វិល​ត្រគាក​ផ្នែក​ខាងក្នុង និង​បង្កើត​​អោយមាន​បញ្ហា​សម្រាប់​ការ​អភិវឌ្ឍនៃឆ្អឹង​យ៉ាង​ធ្ងន់ធ្ងរ។
 
ប្រសិនបើ​ឃើញ​កូន​របស់អ្នក​អង្គុយ​បែបនេះ សូម​បញ្ឈប់​ភ្លាម!
តើ​មាន​បញ្ហា​អ្វីទៀតទេ? ការអង្គុយ​បែប​នេះ​នាំអោយ​ខូច​ទ្រង់ទ្រាយ​សាច់ដុំ និង​ធ្វើអោយការអភិវឌ្ឍឆ្អឹង​មិន​បាន​ត្រឹម​ត្រូវ។ ជា​ការពិតណាស់ អ្នក​ជំនាញ​បាន​ព្រមាន​ថា អ្នក​មិន​គួរ​បណ្តោល​អោយ​ក្មេង​អង្គុយ​បែប​នេះ​ឡើយ។
ការ​អង្គុយ​បែប​នេះ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ទំនាញ​មូលដ្ឋានចំណុចកណ្តោល​នៃរាងកាយ ដូច្នេះ​សាច់ដុំ​ដងខ្លួន​មិន​អាចរក្សា​តុល្យ​ភាព​អោយ​រាង​កាយ​នៅ​ធម្មតាបាន។
 
វិធីងាយស្រួល​បំផុត​ដើម្បី​ការពារ​កុំអោយ​កើតមាន​ផលវិបាក​ណាមួយ គឺបញ្ឈប់​កុមារ​មានទម្លាប់ការអង្គុយ​រាង​ជា​អក្ស W អោយបាន។ ជាមួយគ្នា​នេះផងដែរ អ្នក​ត្រូវ​ព្យាយាម និង​លើក​ទឹកចិត្ត​ពួក​គេ​អោយអង្គុយ​ធម្មតា​ទាំងពេល​​កំពុង​លេង ឬពេល​ញ៉ាំបាយ៕
ដោយ៖ Senghong
ប្រភព៖ yourstylishlife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រសិនបើ​ឃើញ​កូន​របស់អ្នក​អង្គុយ​បែបនេះ សូម​បញ្ឈប់​ភ្លាម!