ងោក​មួយភាំងបើករថយន្ត​បុក​រ៉ឺ​ម៉ក​ក្រឡាប់ ​រួច​បុក​ចូល​ផ្ទះ​ជួសជុល​​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ បុរស​​​ម្នាក់​​សង្ស័យ​​ងងុយ​ដេក​បើករថ​យន្ត​ដល់​ផ្លូវបំបែក​ បែរជា​បើក​ត្រង់​ទៅ​បុក​រ៉ឺ​ម៉ក​ដឹក​នំ​​លក់​ពេញទំហឹង​​​ក្រឡាប់​ រង​របួសធ្ងន់​អ្នក​បើក​រ៉ឺ​ម៉ក​ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ជួសជុល​ម៉ូតូទៀត ដែល​ហេតុការណ៍​​នេះ​កាល​ពី​វេលា​ម៉ោង​០៤ ​និង​៣៥​នាទី​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៥ ​ធ្នូ ២០១៥ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ កែង​ផ្លូវ​ទ័ពអាកាស​ពោធិ៍​ចិន​តុង ក្នុង​​ភូមិ​​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក MATRIX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-4252 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​អាយុប្រមាណ​៦០​ឆ្នាំ ចំណែក​​ជន​រង​គ្រោះ​រង​របួសធ្ងន់​ ​អ្នក​បើក​រ៉ឺ​ម៉ក​​ឈ្មោះ​លាង ភេទ​ប្រុស អាយុ​ជាង​​៥០​ឆ្នាំ ជាអ្នក​លក់​នំ​កញ្ចប់​កូន​ក្មេង ស្នាក់​នៅ​ភូមិ​វិហារ​​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ក្មេង​ប្រុស​២​នាក់ ​ដែល​រួម​ដំណើរ​ជាមួយ​មិន​មាន​រង​របួស មានឈ្មោះ​ផល្លា រតនា អាយុ​១៤​ឆ្នាំ និង​ឈ្មោះវ៉​ន លី​ន អាយុ​១៤​ឆ្នាំ ទាំង​២​នាក់​​ជា​កម្មករ​លក់​នំ ​។