Red Star Belgrade ទទួល​យក​សំណើ​ដេញ​ថ្លៃ​៥,១លាន​ផោន​ពី Liverpool ដើម្បី​លក់ Grujic

ក្លិប Red Star Belgrade បាន​ប្រកាស​ថា ពួកគេ​បាន​ទទួល​យក​សំណើ​ដេញ​ថ្លៃ​ក្នុង​ទឹក​ប្រាក់​៥,១លានផោន (ស្មើ​នឹង​៧,៥៩​លាន​ដុល្លារ​អាមេ​រិក) ដើម្បី​លក់​ខ្សែ​​បម្រើ​វ័យ​ក្មេង Marko Grujic​។

liverpool-001ក្លិប​របស់​ស៊ែ​ប៊ី​មួយ​នេះ បាន​​អះ​អាង​ថា ខ្លួន​បាន​ទទួល​សំណើ​បី​សម្រាប់​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​​ពី​សំណាក់​ក្លិប​បែលហ្ស៊ិក Anderlecht ក្លិប​អាល្លឺម៉ង់ Stuttgart និង​ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League គឺ Liverpool នេះ​ឯង​។ ក្នុង​សេច​ក្តី​ថ្លែង​ការណ៍មួយ​ដែល​ត្រូវ​បាន​​បង្ហោះ​​នៅលើ​គេហ​ទំ​ព័រ​របស់​ពួក​គេ ពួក​គេ​​បាន​ប្រកាស​​ថា ពួក​គេ​​បាន «ទទួល​សំណើ​ជា​ឯក​ច្ឆន្ទ» ​របស់​ក្លិប​យក្ស​អង់គ្លេស​មួយនេះ និង​បាន​​យល់​ព្រម​ទទួល​យក​កញ្ចប់​ថវិកាមួយ​ដែល​​នឹង​ធ្វើ​ឲ្យ Grujic ស្ថិតនៅ​ជា​មួយ​នឹង​ពួក​គេ​ក្នុង​នាម​ជា​កីឡាករ​កម្ចី​រហូត​ដល់​បញ្ចប់​រដូវ​ក្តៅ​នេះ​​។ ក្លិប Red Star បាន​ឲ្យ​ដឹង​ថា៖ «ក្រុម​ប្រឹក្សា​​បាន​ពិចារណា​ទៅលើ​សំណើនេះ និង​បាន​​ទទួល​ជា​ឯក​ច្ឆន្ទ​ទៅលើ​សំណើ​ពី​ក្លិប​យក្ស​អង់​គ្លេស​មួយ​នេះ​។ Liverpool នឹងផ្តល់​ប្រាក់​ភ្លាម​ៗ ហើយ​កីឡាករ​នឹង​​បន្ត​នៅ Red Star រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កក្ក​ដា ឆ្នាំ​២០១៥​»​។ Grujic បាន​អភិ​វឌ្ឍ​ចេញពីប្រព័ន្ធ​យុវ​ជន​នៅ​ឯ Red Star និង​បាន​ធ្វើ​ជា​តំណាង​ឲ្យ​​ស៊ែ​ប៊ី​តាម​រយៈ​កម្រិត​យុវ​ជន​ផ្សេង​គ្នា​​ជា​ច្រើន បើ​ទោះ​បី​រូប​គេ​​មិន​​ទាន​បាន​បង្ហាញ​ខ្លួន​​អន្តរ​ជាតិ​សម្រាប់​ក្រុម​ឈុត​ធំ​ក៏ដោយ​​។ រូបគេ​​អាច​នឹង​ក្លាយ​ជា​កីឡាករ​​ដែល​ត្រូវ​ទិញ​ចូល​ដំបូង​គេ​របស់​លោក Jurgen Klopp នៅ​ឯ​កីឡ​ដ្ឋាន Anfield ក្រោយ​ពី​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ បាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​តុលា ហើយ​ក្លិប Red Star បាន​ឲ្យ​ដឹង​ថា បញ្ហា​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ក្លិប​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​តែ​ទទួល​យក​សំណើ​របស់ Liverpool សម្រាប់ Grujic​៕
ប្រភព​ព័ត៌​មាន៖ The Guardian