លោក Van Gaal ដើរ​​ចេញពី​សន្និ​សីទ​សារ​ព័ត៌​មាន និង​បញ្ជាក់​ថា ការ​ងារ​មិន​សុវត្ថិ​ភាព

លោក Louis van Gaal អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester United បាន​បង្ហាញពី​សញ្ញានៃ​ការ​ប្រេះ​ស្រាំ​ក្រោម​សម្ពាធ ខណៈ​ដែលលោក​បាន​ដើរ​ចេញពី​សន្និ​សីទ​សារ​ព័ត៌​មាន​យ៉ាង​ខ្លី​កាល​​ពីថ្ងៃ​ពុធ​ ក្រោយ​ពី​​បាន​​រង​នូវការ​​រំខាន​ដោយ​សំណួរ​ផ្សេង​ៗ​អំពី​អនាគត​របស់​​លោក​។

van-gaalលោក Van Gaal ត្រូវ​បាន​គេរាយ​ការណ៍​ថា ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​​ការ​ប្រកួត​ពីរ​លើក​ទៀត​ដើម្បី​សង្គ្រោះ​ការ​ងារ​របស់​លោក​ ក្រោយ​ពី​​ការ​មិនស្គាល់​ឈ្នះ​សោះ​ជា​បន្ត​បន្ទាប់​គ្នា​របស់​ក្រុម Man United បាន​ធ្វើ​ឲ្យ​​ក្រុម​របស់​លោក​ធ្លាក់​ចេញ​ក្រប​ខ័ណ្ឌ Champions League និង​ធ្លាក់​ចេញពី​​ចំណាត់​ថ្នាក់​ក្រុម​ខ្លាំង​ទាំង​​បួន​នៃក្រប​ខ័ណ្ឌ Premier League​។ ពាក្យ​ចរ​ចាម​អារម្មណ៍ផ្សេង​ៗ​បានកើត​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​សប្តាហ៍​នេះ​ថា លោក Van Gaal សញ្ញាតិ​ហូ​ឡង់ កំពុង​​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញ និង​ត្រូវ​បាន​ជំនួស​​ដោយ​លោក Jose Mourinho ដែល​ត្រូវ​បាន​បណ្តេញ​ចេញដោយ​ក្លិប Chelsea កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍មុន​។ សំណួរ​ផ្សេង​ៗ​អំពីការ​លើក​ឡើង​នេះ​ពី​សំណាក់​អ្នក​យក​ព័ត៌​មាន នៅមុន​ពេល​​សន្និ​សីទ​​សារ​ព័ត៌​មាន​​ប្រចាំ​សប្តាហ៍​របស់​លោក មុននឹង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹក​ដីក្រុម Stoke លោក Van Gaal បាន​ផ្ទុះ​កំ​ហឹង​ភ្លាម​ៗ និង​​វា​បាន​ចំណាយ​ពេល​​​តិច​ជាង​៥​នាទីននៅមុនពេល​​លោក​បាន​សម្រេច​ចិត្ត​ថា លោក​រង​សម្ពាធ​នៃ​សំណួរ​គ្រប់គ្រាន់​ហើយ​។ ជា​មួយ​នឹង​ការ​បដិ​សេធ​ក្នុង​ការ​ទទួល​យក​​​សំណួរ​ផ្សេង​​ទៀត គ្រូ​បង្វឹក​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​បាន​ដើរ​ដេញ​តាម​រយៈការ​និយាយ​​​​ខណៈ​ដែល​លោក​បាន​ប្រគល់​តុ​ដែលមាន​នំ និង​ស្រា​ក្រហម​ដែល​ត្រូវ​បាន​រៀប​ចំ​នៅលើ​នោះ​សម្រាប់​អ្នក​យក​ព័ត៌​មាន ថា៖ «ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​លោក​​អ្នក​រីគ​រាយនៅ​ថ្ងៃ​បុណ្យ​ណូ​អែល និង​ក៏​ប្រហែល​ក្នុង​​ឆ្នាំ​ថ្មី​ផងដែរ នៅពេល​ដែល​ខ្ញុំ​ជួប​អ្នក​។ សូម​រីក​រាយ​ក្នុង​ការ​ពិសារ​នំ និង​ស្រា​ក្រហម​។ លាហើយ​»​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia