លោក Wenger ព្រមាន​ដល់ Arsenal ថា មិន​ត្រូវ​ធ្លាក់​ចុះ​កម្រិតលេង​ឡើយ

លោក Arsene Wenger អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Arsenal បាន​និយាយ​ថា កីឡាករ​របស់​លោក​ត្រូវ​រក្សា​កម្រិត​ស្តង់​ដារ​លេង​ដែល​ពួកគេ​បាន​បង្កើត​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Manchester City ប្រសិនបើ​​ពួក​គេ​ចង់​រក្សាល្បឿននៃ​​ការ​ប្រជែង​ដណ្តើមពាន Premier League​។

arsenal-wengerការ​ទទួល​ជ័យ​ជម្នះក្នុង​លទ្ធ​ផល ២-១ លើ​ក្រុម​ឈរលេខ​៣ Man City បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Wenger ដេញតាមពីក្រោយ​ក្រុមកំពុង​នាំ​មុខ​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ Leicester City ចំនួន​២​​ពិន្ទុ ហើយ​ពួក​គេ​​អាច​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​នោះកាន់​តែ​រឹង​មាំ​នៅពេល​ដែលពួកគេ​​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Southampton នៅ​ថ្ងៃ​អាទិត្យ​​នេះ​។ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ បាន​អះ​អាង​ថា ទម្រង់​លេង​នៅពេល​​ប្រកួត​ជា​មួយនឹងក្រុម​របស់​លោក Manuel Pellegrini បាន​បង្ហាញ​​ពី​ការ​កើនឡើង​នូវ​ការ​ជឿ​ជាក់ ក្រោយពី​​រដូវ​កាលមួយ​ដែល​ត្រូវ​បាន​​រំខាន​ដោយ​​សារ​តែ​​ភាព​មិន​រឹងមាំ​។ ប៉ុន្តែ លោក​​​ដឹង​យ៉ាង​ច្បាស់​​ពី​ការ​ប្រឈមមុខ​នឹង​ការ​បរា​ជ័យក្នុងការ​​បន្ត​​ទម្រង់​លេង​ដ៏ល្អនា​ពេលថ្មី​ៗ​នេះ នៅមុនពេលការ​ប្រកួត​ជាមួយនឹងក្រុម Southampton ដែលកំពុង​តែ​ធ្លាក់​ចុះ​ទម្រង់លេង​។ លោក Wenger បាន​លើក​ទឹក​ចិត្ត​ឲ្យកីឡាករ​របស់​​លោក​​រក្សា​ឲ្យ​បាន​នូវ​កម្រិត​លេង​ដែល​ពួក​គេ​បាន​បង្កើត​ឡើង​ក្នុង​ពេល​ផ្តួ​ក្រុម Man City និង​​បង្ហាញ​ភាព​​ភាពខ្លាំង​ក្នុងនាម​ជា​ក្រុម​​ដែលអាច​មាន​សមត្ថ​ភាព​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​របស់​ពួក​គេ​។ លោក Wenger បាន​ឲ្យ​ដឹង​ថា៖ «វា​​បានក្លាយ​ជា​​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​សំខាន់​មួយ​សម្រាប់​យើង ប៉ុន្តែ យើង​មានកម្រិត​នៃ​ការ​ជឿ​ជាក់​ដ៏ល្អ​មួយ​។ ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​បែបនេះ ​អ្នក​ត្រូវ​​តែ​​ជឿ​ជាក់​ថា អ្នក​អាច​ធ្វើ​វា​បាន​។ សរុបមក អ្វី​ដែល​​បាន​បង្ហាញ​ពី​ការ​ប្រកួតនោះ​គឺ​ជា​ឥរិយា​បថ​ដ៏ខ្លាំង​មួយ​របស់​ក្រុម និង​ការ​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​»​​។ ការ​ប្រកួតនៅ​ថ្ងៃ​អាទិត្យនេះ​នឹង​ចាប់ផ្តើមនៅម៉ោង​២:៤៥​ទៀប​ភ្លឺ​៕
ការ​ជួប​គ្នា​៣​លើក​ចុង​ក្រោយ​​រវាង​ក្រុម​ទាំង​ពីរ

01.01.15 Southampton 2-0 Arsenal
04.12.14 Arsenal 1-0 Southampton
24.09.14 Arsenal 1-2 Southampton