HTC One X9 ចេញ​ជា​ផ្លូវ​ការ​ហើយ​ Processor ល្បឿន​ 2.2GHz និង​ RAM ទំហំ ​3GB


HTC One X9 ចេញ​ជា​ផ្លូវ​ការ​ហើយ​ Processor ល្បឿន​ 2.2GHz និង​ RAM ទំហំ ​3GB

កាល​ពី​ម្សិលមិញ​នេះ ​រូបភាព​ផ្លូវ​ការ​មួយ​សន្លឹក​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ទូរសព្ទ​ HTC One X9 នឹង​ប្រកាស​ជា​ផ្លូវ​ការ​​​ចំ​ថ្ងៃ​គ្រិស្តស្មាស។​ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ទូរសព្ទ​ជំនាន់​ថ្មី​ក៏​បាន​បង្ហាញ​រូបរាង​លើ​វិបសាយ​ HTC ប្រទេស​ចិន​ជា​ផ្លូវ​ការ។

 

HTC One X9 ចេញ​ជា​ផ្លូវ​ការ​ហើយ​ Processor ល្បឿន​ 2.2GHz និង​ RAM ទំហំ ​3GB

 

ការ​រចនា​រូបរាង​នៃ​ទូរសព្ទ​ One X9 នេះ​​មាន​ភាព​ខុស​ប្លែក​ពី ​ទូរសព្ទ​ One A9 ដែល​​បាន​ទទួល​រង​​ការ​រិះ​គន់​ថា ​ចម្លង​ម៉ូដ​តាម​ iPhone 6 ​ពោល​គឺ​មាន​លក្ខណៈ​ស្រស់​​ស្អាត​ និង​ល្អ​ប្រណិត។ និយាយ​ពី​ផ្នែក​ខាង​មុខ​នៃ​​ទូរសព្ទ​​គេ​ឃើញ​មាន​អេក្រង់​ទំហំ​៥,៥​អ៊ីញ​ ដែល​មាន​កម្រិត​ Resolution ១០៨០x១៩២០​​ភីកសែល។ រន្ធ​បំពង​សំឡេង​ទាំង​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​​មាន​ការ​រចនា​ប្លែក​ខុស​ពី​ទូរសព្ទ​មុន​ៗ​ ដែល​នេះ​​បង្កើត​បាន​ជា​ចំណុច​ទាក់​ទាញ​មួយ​បន្ថែម​ទៀត។

 

HTC One X9 ចេញ​ជា​ផ្លូវ​ការ​ហើយ​ Processor ល្បឿន​ 2.2GHz និង​ RAM ទំហំ ​3GB

 

 

ត្បិត​ថា​អេក្រង់​ទូរសព្ទ​មាន​ទំហំ​ធំ​ក៏​ពិត​មែន​ ប៉ុន្តែ​គេ​បាន​កែ​សម្រួល​យ៉ាង​ណា​ធ្វើ​ឲ្យ​វិមាត្រ​ទូរសព្ទ​នេះ​តូច​ កម្រាស់​ស្ដើង​និង​មាន​ទម្ងន់​ស្រាល ពោល​វិមាត្រ​របស់​វា​គឺ​ ១៥៣,៩x៧៥,៩x៧,៩៩​ម.ម។

 

HTC One X9 ចេញ​ជា​ផ្លូវ​ការ​ហើយ​ Processor ល្បឿន​ 2.2GHz និង​ RAM ទំហំ ​3GB

 

 

មើល​ពី​ផ្នែក​ខាង​ក្រោយ​វិញ​គេ​នឹង​ឃើញ​ថា ​ទូរសព្ទ​នេះ​មាន​ភាព​ស្រដៀង​គ្នា​នឹង​ One A9 ​ចំពោះ​ការ​រចនា​គំនូស​ពណ៌​ស​ផ្នែក​ខាង​ក្រោម។ ចូល​ទៅ​​កាន់​ផ្នែក​ខាង​ក្នុង​នៃ​ទូរសព្ទ​វិញ​ គេ​បាន​បំពាក់​នូវ​ Processor MediaTek Helio X10 SoC ដែល​មាន​ល្បឿន​ ២,២​GHz។ មិន​តែ​ប៉ុណ្ណោះ​គេ​ក៏​បាន​បំពាក់​ RAM ទំហំ​៣GB ​អាច​​បំពេញ​ប្រតិបត្តិការ​បាន​យ៉ាង​រលូន​ រួម​ជា​មួយ​នឹង​អង្គ​ចងចាំ​​ជាប់​ម៉ាស៊ីន​ទំហំ​៣២GB ដែល​អាច​បន្ថែម​តាម​រន្ធ​ microSD។

 

HTC One X9 ចេញ​ជា​ផ្លូវ​ការ​ហើយ​ Processor ល្បឿន​ 2.2GHz និង​ RAM ទំហំ ​3GB

 

ចំពោះ​ផ្នែក​​ផ្ដិត​យក​រូបភាព​វិញ​ទូរសព្ទ​ One X9 មាន​មក​ជា​មួយ​នូវ​កាមេរ៉ា​ខាង​មុខ​​ទំហំ​១៣MP អាច​ចាប់​យក​រូបភាព​និង​វីដេអូ​ក្នុង​កម្រិត​ 4K បាន និង​កាមេរ៉ា​ខាង​មុខ​ទំហំ​៥MP ជំនួយ​ដល់​ការ​ថត​រូប​ Selfie បាន​កាន់​តែ​ប្រសើរ។ ទូរសព្ទ​មួយ​នេះ​ក៏​ដំណើរ​ការ​ទៅ​បាន​ដោយ​ថ្ម​ដែល​មាន​ថាមពល​ ៣០០០mAh ​មិន​អាច​ដោះ​ចេញ​បាន។

 

នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ទូរសព្ទ​ One X9 នឹង​ដាក់​លក់​ក្នុង​តម្លៃ​ ២៣៩៩​យ័ន​ ​ប្រមាណជា​​៣៧០​ដុល្លារ។ ក្រុមហ៊ុន​ HTC ​នៅ​មិន​ទាន់​បញ្ជាក់​ទេ​ថា ​ទូរសព្ទ​នេះ​នឹង​មាន​ដាក់​លក់​នៅ​ក្រៅ​ទីផ្សារ​នៃ​ប្រទេស​ចិន​ឬ​យ៉ាង​ណា​នោះ៕

 

ចុច​អាន៖ Samsung ប្រកាស​​ Galaxy A9 កាមេរ៉ា​មុខ 8MP សម្រាប់​ឆ្នាំ​ថ្មី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​