កម្លាំង​អាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់​‬ ឆក់​ទូរស័ព្ទ ជនបរទេស​

ភ្នំពេញ: ‪កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់  ក្រោយ​ពួកគេ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនបរទេស បានសម្រេច​ហើយ តែ​ត្រូវ​ជនរងគ្រោះ ស្រែក​ឆោឡោ គាប់​ជួន​ប្រទះ​និង កម្លាំង​ល្បាត ដេញចាប់​ប្រផាប់​ប្រ​ផី​ង រហូតដល់​ជនសង្ស័យ ភ័យ​បាន​ផ្តួល​ម៉ូតូ​ចោល រួច​បាន​រត់ឡើង​លើផ្ទះ របស់​ប្រជាពលរដ្ឋ នៅក្បែរនោះ ក៏ត្រូវ​សមត្ថកិច្ច​ឡើង ទៅ​ក្របួច​ជាប់​។​
 
​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩​និង​១៥​នាទី យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ​សុធារស កែង​សុរ៉ា​ម្រិ​ត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

​បើតាម​មន្ត្រី​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន​នេះ ទី​១.​ឈ្មោះ សុខ តុលា ហៅ កាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​N១០៨ ផ្លូវ​៣១០ ភូមិ​០៦ ទន្លេបាសាក់ ខណ្ឌចំការមន (​ជា​អ្នក​ឆក់​) និង​ទី​២.​ឈ្មោះ ពេជ្រ វណ្ណ​នេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ ស្នាក់នៅ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ (​ជា​អ្នកបើក​ម៉ូតូ​)​។ ជនរងគ្រោះ ជា​ជនបរទេស ភេទ​ស្រី បាត់បង់​ទូរស័ព្ទ​១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ ហើយ​យើង​មិនអាច​ទាក់ទង អោយ​គាត់​មក​ដាក់ ពាក្យបណ្តឹង​បានទេ​។​

​នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​អាវុធហត្ថ បាន​ដកហូត​ម៉ូតូ ១ គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ូ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN:6837​។

​ប្រភព​ដ​ដែរ បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ ដើរ​កាន់​ទូរស័ព្ទ នៅលើ​ផ្លូវ​សុធារស កែង​សុរាម្រិត សង្កាត់​ចតុមុខ ជិត​នាគ​បាញ់​ទឹក ស្រាប់តែ​ជនសង្ស័យ ទាំង​២​នាក់​ខាងលើ ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​បាន​ឆក់យក​ទូរស័ព្ទ របស់​ជនរងគ្រោះ ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ ហើយ​បាន​ជិះ​ម៉ូតូ គេចខ្លួន​។ ភ្លាមនោះ ជនរងគ្រោះ បាន​ស្រែក​ឆោឡោឡើង ហើយ​កម្លាំង​ល្បាត​យើង បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង រហូតដល់​ចំណុច​ផ្លូវ​២៦៤ កែង​១៩ សង្កាត់​ចតុមុខ ជនសង្ស័យ ក៏បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់គេចខ្លួន រត់ឡើង​លើផ្ទះ​របស់ ប្រជាពលរដ្ឋ នៅក្បែរនោះ ហើយក៏​ត្រូវបាន​កម្លាំង​យើង ឃាត់ខ្លួន​បាន​ម្នាក់ ឈ្មោះ ពេជ្រ វណ្ណ​នេ​ត​។ រីឯ​ជនសង្ស័យ​ម្នាក់ទៀត បាន​រត់​ឆ្លងកាត់ សួនច្បារ​នាគ​បាញ់​ទឹក ហើយ​បាន​រត់ឡើង លើ​ការដ្ឋាន កំពុង​សាងសង់​ជាន់​ទី​៣ ក្បែរ​ផ្សារ​កាប់​គោ​សង្កាត់​ទន្លេបាសាក់ ត្រូវបាន​កម្លាំង​យើង ឃាត់ខ្លួន​បានតែ​ម្តង​គឺ ឈ្មោះ សុខ តុលា​។​

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ឆក់​ទូរស័ព្ទ របស់​ជនបរទេស ពិតប្រាកដ​មែន ហើយ​បាន​ជ្រុះ​បាត់ នៅពេលដែល​ពួកគេ​រត់គេចខ្លួន ពី​ការ​តាម​ចាប់​របស់ សមត្ថកិច្ច​ផងដែរ​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ញ្ជូ​នប​ន្ត ទៅ​ទីបញ្ជាការ​អាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕V​/S

កម្លាំង​អាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់​‬ ឆក់​ទូរស័ព្ទ ជនបរទេស​

កម្លាំង​អាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់​‬ ឆក់​ទូរស័ព្ទ ជនបរទេស​

កម្លាំង​អាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់​‬ ឆក់​ទូរស័ព្ទ ជនបរទេស​