​នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​កណ្តាល: កម្លាំង​អន្តរាគមន៍ នគរបាល​ស្រុក​មុខកំពូល បាន​ស្ទាក់ចាប់​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ២​នាក់ កាលពី​ម៉ោង​១២​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

​ជនសង្ស័យ​២​នាក់​នោះ ១.​ឈ្មោះ ជា ស៊ីណា ហៅ ខ្នា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ឡឥដ្ឋ ឈ្មោះ​តក់ ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ មុខរបរ​កម្មករ​ឡ​ឥដ្ឋ និង​ទី​២.​ឈ្មោះ ឈួន មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​ជាង ផ្សារ​ដែក​។​

 វត្ថុតាង​ចាប់បាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ាក​ទឹក​ក​) ១​កញ្ចប់​, ទូរស័ព្ទដៃ​២​គ្រឿង ម៉ាក SAMSUNG ពណ៌​ស​១​គ្រឿង លេខ​086959323 និង​ម៉ាក Icall ពណ៌​ស្លា​ទុំ ១​គ្រឿង លេខ​0969548325 គ្មាន​គម្រប​ខ្នង  ដែកកេះ​ពណ៌​ក្រហម​ឆ្នូត​ស សងខាង​១ ម៉ូតូ C100 កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​៕V​/S

​នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​នគរបាល​ស្រុក​មុខកំពូល ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​