​ប៉ូលិស​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ពីបទ​ល្មើស​មួយចំនួន​

ត្បូងឃ្មុំ: កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក បាន​ឆ្មក់​ចាប់​ជនសង្ស័យ​បាន​ម្នាក់ នៅក្នុង​សណ្ឋាគារ សុវណ្ណ​ភូមិ ជិត​គល់ស្ពាន​គី​ហ្សូ​ណា ត្រើយ​ខាងកើត ដោយ​ជាប់​សង្ស័យ ពីបទ​រក្សារ​ទុក ដឹកជញ្ជូន និង​ជួញដូរ​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ និង​បទល្មើស​ព្រហ្មទណ្ឌ ដទៃទៀត​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ម៉ោង ៤ ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​សណ្ឋាគារ សុវណ្ណ​ភូមិ ជិត​គល់ស្ពាន​គី​ហ្សូ​ណា ត្រើយ​ខាងកើត ក្នុងភូមិ​ទន្លេរ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​លោក​វរសេនីយ៍ ជា ជឿន នាយការិយាល័យ ប្រ​ឆាំ​បទល្មើស​គ្រឿងញៀន ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ប្រតិ​ប​ត្ត​ការ​នេះ ធ្វើឡើង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ ម៉ៅ ពៅ ហើយក៏​មានការ​ឯកភាព ផ្នែក​ផ្លូវច្បាប់ ពី​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ផងដែរ​។​

​លោក​បាន​បន្តថា ជនសង្ស័យ ដែល​ចាប់ខ្លួនបាន ឈ្មោះ គង់ សុធា​រ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្នុងនោះ សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ចំនួន​២​កញ្ចប់ និង​សម្ភារៈ​សម្រាប់​ជក់ មួយចំនួន​។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កំពុង​ត្រូវបាន​កម្លាំង​ជំនាញ សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕V​/S

​ប៉ូលិស​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ពីបទ​ល្មើស​មួយចំនួន​