វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​

ពិធី​ការិនី​រូបរាង​តូច​ច្រឡឹង វីត វីត កាន់​តែមាន​សម្រស់​ស្រស់ស្អាត និង មានការ​តុបតែង​ខ្លួន​កាលី​ប​ជាង​មុន ជាពិសេស​នៅពេល​នាង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ធំៗ​របស់​ក្រុមហ៊ុន​មួយចំនួន ។ ស្របពេល​ជាមួយគ្នានេះ ក៏​មានការ​បង្ហើប​ប្រាប់​ពី​មិត្តភក្តិ​រួម​អាជីព​ថា វីត វីត ត្រៀម​បង្កើត​ជំនួញ​ថ្មី ដោយ​ចំណាយ​ដើមទុន​រាប់ម៉ឺន​ដុល្លារ បន្ថែម​ពីលើ​ការងារ​សិល្បៈ ។ ដោយ​ទទួលស្គាល់​ការពិត ពិធី​ការិនី​រូបនេះ​បាន​ព្យាយាម​សុំ​មិន​និយាយ​ពីមុខ​របរ​ដែល​នាង​ត្រៀម​បើក​នាពេលខាងមុខ​នោះទេ ដោយ​គ្រាន់តែ​ប្រាប់ថា មុខរបរ​នេះ​ជាការ​ចូល​ហ៊ុន​ជាមួយ​ដៃគូ ។

វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​

ក្រៅពី​ការងារ​សិល្បៈ​តារា​ជាច្រើន​បាន​បង្កើត​មុខរបរ​បន្ថែម មានដូចជា​ហាង​សាឡ​ន ហាង​លក់​សម្លៀកបំពាក់ ភោជនីយដ្ឋាន និង ក្លឹប​ហាត់​កីឡា​ជាដើម ។ ប៉ុន្តែ​តារា​ខ្លះ ក៏​ទទួលបាន​ជោគជ័យ​ក្នុង​មុខរបរ​របស់ខ្លួន ហើយ​អ្នក​ខ្លះទៀត​បែរជា​បង់ខាត​អស់ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក៏មានដែរ ។ ដោយឡែក​សម្រាប់ វីត វីត វិញ ក៏​មិន​ខុសពី​មិត្តភក្តិ​រួម​អាជីព​ដែរ នាង​មាន​គម្រោង​បង្កើត​មុខ​ជំនួញ​មួយ​ដែល​នឹង​ដំណើរការ​នៅ​ដើមឆ្នាំ ២០១៦ ។ បើតាម​ដឹង​នាង​ចំណាយ​ដើមទុន​ច្រើន​គួរសម តែ​ក្នុងនោះ​ក៏មាន​ការសង្ស័យថា ដើមទុន​មួយ​ភាគ​បានមកពី​គូស្នេហ៍​របស់​នាង ។ ទាក់ទង​ជាមួយ​រឿងនេះ វីត វីត បាន​និយាយថា នាង​ពិតជា​បង្កើត​របរ​ថ្មី​មួយ​ពិតមែន តែ​នាង​មិន​ចង់​និយាយ ចាំ​របរ​នោះ​ដំណើរការ​សិន​ចាំ​បង្ហាញ ។

វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​

«​តាមមើល​អាច​នឹង​លេច​រូបរាង​នៅ​ដើមឆ្នាំ​ថ្មី​នេះ តែ​ប្រហែលជា​មិនមាន​ពិធី​សម្ពោធ​អី​ធំដុំ​នោះទេ ព្រោះ​ខ្ញុំ​មិន​ចូលចិត្ត​ធ្វើ​អ្វី​ចេញមុខ​មាត់​ទេ​» ។ ទាំងនេះ​ជាការ​លើកឡើង​របស់​ពិធី​ការិនី វីត វីត ។ អ្វីដែល​គេបានកត់សម្គាល់​នោះ វីត វីត បាន​ទទួលស្គាល់ថា ការបង្កើត​ជំនួញ​របស់​នាង ចំណាយ​ដើមទុន​សមល្មម​ដែរ ក្នុងនោះ​នាង​បាន​ចូល​ហ៊ុន​ជាមួយ​ដៃគូ តែ​មិនមែនជា​គូស្នេហ៍​ដូច​អ្វីដែល​គេ​បាន​និយាយ​នោះទេ ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ វីត វីត កាន់​តែមាន​សម្រស់​ស្រស់ស្អាត និង មានការ​តុបតែង​ខ្លួន​ប្លែក និង ឡូយឆាយ​ជាង​មុន ជាពិសេស​នៅពេល​នាង​ចូលរួម​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ឬ​កម្មវិធី​ជួបជុំ​មិត្តភក្តិ​ម្តងៗ ។

វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​

មានការ​និយាយ​ពី​សំណាក់​មហាជន​ថា មិនមាន​អ្វី​ចម្លែក​នោះទេ​សម្រាប់​អ្នកសិល្បៈ នៅពេល​ពួកគេ​មានកេរ្តិ៍ឈ្មោះ ភាព​ហ៊ឹ​ហា និង ភាពស្រស់ស្អាត ក៏​ប្រែប្រួល​ទៅតាម​នោះដែរ ។ អ្នក​ខ្លះទៀត និយាយថា វីត វីត ទើបនឹង​កែ​បន្ថែម​ចំណុច​មួយចំនួន​នៅលើ​រូបរាងកាយ​របស់​នាង ។ ជាមួយនឹង​ការបដិសេធ វីត វីត បាន​ប្រាប់ថា រូប​សម្រស់​របស់​នាង​គឺ​ធម្មជាតិ​ពិតៗ​មិនទាន់មាន​ការកែប្រែ​ចំណុច​ណាមួយ​នោះទេ ដោយ​ខ្លាច​មាន​បញ្ហា​ប៉ះពាល់​ទៅ​ថ្ងៃក្រោយ ។ មូលហេតុ​ដែល​មហាជន​មើលឃើញ​នាង​ប្លែក​នោះ ដោយសារ​នាង​មាន​ជាង​ផ្ទាល់ខ្លួន​សម្រាប់​ផាត់មុខ​នៅពេល​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ។ ក្រៅពីនោះ​ការថែរក្សា​រូបរាង​ឱ្យនៅ​តូច​ស្រ​ឡូ​ន ជា​រឿង​ចាំបាច់​សម្រាប់​ពិធី​ការិនី​វ័យ ២៨ ឆ្នាំ​រូបនេះ ។

វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​

«​ទោះបីជា​មានការ​មមាញឹក​ខ្លាំង​យ៉ាងណាក៏ដោយ​ខ្ញុំ​ត្រូវ​ឆ្លៀតពេល​ហាត់ប្រាណ​ដើម្បី​ពង្រាប​ក្បាលពោះ​រៀងរាល់ថ្ងៃ​នៅ​ក្លឹប​ហាត់ប្រាណ​ឬ​នៅផ្ទះ ។ ក្រៅពីនេះ​ខ្ញុំ​ទទួលទាន​មានការ​កំណត់ ។ និយាយ​ទៅ​ខ្ញុំ​ត្រូវ​ថែរក្សា​រូបរាង ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​ឡើង​ទម្ងន់​អាច​និយាយបានថា មុខ​មិនសូវ​ស្អាត តែ​បាន​រាង​យោង​(​សើច​)» ។ នេះ​ជាការ​រៀបរាប់​របស់​ស្រី​ស្អាត វីត វីត ។ វីត វីត ត្រូវបាន​គេ​ចាត់ទុកជា​ពិធី​ការិនី​លេចធ្លោ​មួយរូប​នៅ​ស្ថានីយទូរទស្សន៍​អប្សរា ដែល​នាង​ក្តោប​បាន​កម្មវិធី​មួយចំនួន​មានដូចជា​«​ផ្កាយ​រះ​ក្នុង​សួន​» «​កំណប់​អារម្មណ៍ » និង «​អប្សរា​Award » ហើយ​ក៏មាន​គម្រោង​បន្ថែម​នូវ​កម្មវិធី​ថ្មីៗ​ទៀត ។

វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​

ជាពិសេស​ចុងក្រោយ​នេះ វីត វីត បាន​និយាយថា នាង​មានការ​ងារ​រវល់​ច្រើន​ទាំង​កម្មវិធី​ទូរទស្សន៍ ចូលរួម​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​នានា និង កម្មវិធី​មង្គលការ​ផងដែរ ។ ពេលខ្លះ​នាង​ក៏ត្រូវ​ចូលរួម​បង្ហាញ​ម៉ូដ​ផងដែរ ។ តែ​យ៉ាងណា វីត វីត បាន​ប្រាប់ថា នាង​មិនមែនជា​តារា​បង្ហាញ​ម៉ូដ​ស្ថិតនៅក្នុង​ក្រុម​ណាមួយ​ផ្តាច់មុខ​នោះទេ ។ វីត វីត ក៏​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍ Jet Away រយៈពេល ៥ ឆ្នាំ​ដែរ ។ ក្រៅពី​បង្ហាញមុខ​ក្នុង​ចម្រៀង​ខារ៉ាអូខេ វីត វីត មិនទាន់​មានឱកាស​បាន​បង្ហាញ​សមត្ថភាព​នៅក្នុង​ការសម្តែង​រឿង​ម្តងណា​ឡើយ ប៉ុន្តែ វីត វីត អះអាងថា នាង​មិន​ខ្លាច​សម្តែង​ឈុត​ឆាក​ស្នេហា​ឡើយ ។ ដោយសារ​ការងារ​ក្នុងស្រុក​មាន​ច្រើន បានធ្វើឱ្យ​ស្រី​ស្អាត វីត វីត ច្រាន​ចោលការ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក និង អូស្ត្រាលី​ជាដើម ។

វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​

ទោះបីជា​នាង​មិនបាន​ចេញទៅ​ក្រៅប្រទេស​ដែលជា​កន្លែង​តារា​ជាច្រើន​ប្រាថ្នា​ចង់ទៅ​ក៏ពិតមែន តែ​សម្រាប់ វីត វីត មិនមាន​អារម្មណ៍​សោកស្តាយ​អ្វី​ឡើយ ដោយសារ​នាង​មិន​ចងឱ្យ​ក្រុមការងារ​មានការ​ពិបាក​នៅពេលនា​ង​ចេញទៅ​ក្រៅ ។ វីត វីត បន្ថែមថា ប្រសិនបើ​ពេលវេលា​ទៅ​សម្តែង​ខ្លី​នាង​នឹង​ពិចារណា ។ រយៈពេល​ជិត ១០ ឆ្នាំ នៅលើ​វិថី​សិល្បៈ​មិនបាន​ធ្វើឱ្យ​នាង​ខកចិត្ត​នោះទេ នាង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ច្រើន ។ វីត វីត សន្យាថា​នឹង​បង្កើន​សមត្ថភាព​ឱ្យ​កាន់តែ​ល្អ​ជាង​មុន​បន្ថែមទៀត ។ លើក​នេះ​ក៏​មិន​ខុសពី​លើក​មុន​ដែរ វីត វីត បាន​ប្រាប់ថា នាង​មិនទាន់មាន​គូគាប់​ទ្រនាប់​ចិត្ត​នៅឡើយ​ទេ ។

វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​

សម្រាប់​នាង​មិនមាន​ការប្រកាន់​អ្វី​ទេ មិន​ថា​អ្នកសិល្បៈ​ឬ​ក្រៅ​សិល្បៈ​ឱ្យតែ​ស្រឡាញ់​នាង​ផ្តល់​តម្លៃ​ឱ្យ​នាង និង ក្រុមគ្រួសារ​គឺ​នាង OK ហើយ ។ តែ​អ្វីដែល​សំខាន់​នៅពេលនេះ​គឺ​នាង​មិនទាន់​គិតគូរ​ពី​រឿងនេះ​នៅឡើយ​ទេ ព្រោះ​យល់ថា វ័យ ២៨ ឆ្នាំ មិនទាន់​ហួសពេល​ក្នុងការ​រៀបការ​នោះទេ ។ អ៊ីចឹង​បុរសៗ​ដែល​លួច​ស្រឡាញ់​នាង​ប្រាកដជា​មានការ​អស់សង្ឃឹម និង ខកចិត្ត​ជាពុំខាន ៕​សុធា​រៈ​

វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​      វីត វីត ចូល​ហ៊ុន​បង្កើត​ជំនួញ​
​ ​ ​ ​
​ ​ ​