នំប៉័ងប្រហិតសាច់គោ

​នៅ​ថ្ងៃ​មុន​​ ​​​មង្គល​ការ ​ធ្លាប់​បាន​​បង្ហាញ​ជូន​​ប្រិយ​មិត្ត​​ពី​វិធី​ធ្វើ​​ នំប៉័ង​សាច់ ​រួចមកហើយ​​ ប៉ុន្តែ​​នៅ​​ថ្ងៃ​នេះ​​មាន​វិធី​ធ្វើ​ ​"នំប៉័ងប្រហិត​សាច់​គោ​​ ​វិញ​ម្តង​ ​ចង់​ដឹង​ថា​​វិធី​ធ្វើ​​ខុស​គ្នា​​យ៉ាង​ណា​​​​ សូម​អនុវត្ត​អស់​គ្នាដូចខាងក្រោម៖

នំប៉័ងប្រហិតសាច់គោ

+ គ្រឿងផ្សំ៖

-​​ នំប៉័ង ២ដើម អាំងឲ្យស្រួយ

- ប្រហិតសាច់គោ ៣០០ក្រាម (ចៀនឲ្យឆ្អិនពុះជាពីរ)

- ទឹកម្ទេស កន្លះចានចង្កឹះ (ទឹកម្នាស់ ១កូនចានលាយ​ម្សៅមី ១ស្លាបព្រាកាហ្វេ, ​ខ្ទឹមសចិញ្ច្រាំ ​១ស្លាបព្រាកាហ្វេ, ​អំបិល ​កន្លះស្លាបព្រាកាហ្វេ, ​ស្ករស ១ស្លាបព្រាបាយ)

- ជីរណា ឬជីស្លឹកវែង ១០សន្លឹក កាត់ ២-៣ថ្នាំងដៃ

- ប្រេងឆា ១ស្លាបព្រាបាយ

+ វិធីធ្វើ៖

.មុន​ដំ​បូង​ចាប់​ផ្តើម​ធ្វើ​ទឹក​ម្ទេស​ជា​មុន​សិន​ ដោយ​យក​ប្រេង​ឆា​ដាក់​ចូល​​ទៅ​ក្នុង​ឆ្នាំង​​ រួច​ទុក​ឲ្យ​​ក្តៅប​ន្តិច​​ដាក់​ខ្ទឹម​ស​​ចូល​ឆា​​ឲ្យ​ឈ្ងុយ។​

. យក​ទឹក​ម្ទេស​ ស្ករស និង​អំបិល​ដាក់ចូល​​កូរ​ម្តង​សិន បន្ទាប់​មក​យក​ទឹក​ម្នាស់​​ដែល​​លាយ​​​ម្សៅ​មី​​ដាក់​ចូល​​កូរ​ឲ្យ​សព្វ។

. បន្ទាប់​ពី​ធ្វើ​ទឹក​ម្ទេស​រួច យក​នំប៉័ង​មក​វះ​ពីលើ​ចុះ​ក្រោម​ហែក​វា​​រួច​ហើយ​យក​ប្រ​ហិត​ ជី និង​​​ទឹក​ម្ទេស​​​ដាក់​ពី​​​លើ​​ជា​ការ​ស្រេច។ ​គ្រាន់តែ​ប៉ុណ្ណឹង​លោកអ្នក​នឹង​ទទួលបាន​នំបុ័ងប្រហិតសាច់គោ​ ​ដែលមាន​​រសជាតិ​​ឈ្ងុញឆ្ងាញ់​​និងគួរឲ្យ​ចង់ញុំា​សម្រាប់​ក្រុមគ្រួសារ​របស់អ្នក៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • នំប៉័ងប្រហិតសាច់គោ