សមត្ថកិច្ច​ត្រៀម​ជិត​ ២ ​ពាន់​នាក់​​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ ១ សប្តាហ៍​ទៀត


សមត្ថកិច្ច​ត្រៀម​ជិត​ ២ ​ពាន់​នាក់​​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ ១ សប្តាហ៍​ទៀត

សមត្ថកិច្ច​បាន​​រៀបចំ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​​ជា​លក្ខណៈ​​​ទ្រង់ទ្រាយ​ធំ​​​​ដើម្បី​​ជំរុញ​​​ឲ្យ​ការ​អនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​កាន់​តែ​មាន​ប្រសិទ្ធភាព​​ចាប់​ពី​ដើម​ឆ្នាំ​ ២០១៦ ​​ខាង​មុខ​តទៅ។ ​ក្នុង​យុទ្ធនាការ​ពង្រឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​ចាប់​ពី​ថ្ងៃ​ទី ១ ​មករា​ខាង​មុខ​​​នេះ​ ​​សមត្ថកិច្ច​បាន​ត្រៀម​កម្លាំង​សរុប​ទូទាំង​ប្រទេស​ចំនួន ​​១៧៥០ ​នាក់​​​សម្រាប់​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ។ ​​​​​នេះ​បើ​តាម​ការ​បង្ហោះ​​នៅ​លើ​ទំព័រ​ Facebook ​របស់​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី ២៤ ​ធ្នូ។ ​

 

សមត្ថកិច្ច​ត្រៀម​ជិត​ ២ ​ពាន់​នាក់​​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ ១ សប្តាហ៍​ទៀត

 

​កម្លាំង​សរុប​ខាង​លើ​ត្រូវ​បាន​បែងចែក​ជា​ក្រុម​​​​​​​​ៗ​​ចំនួន ​១៧២ ​រួមមាន​ ​ក្រុម​ត្រួត​ពិនិត្យ​​អនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក​ចំនួន ​៦១​​ ​ក្រុម (៣១១ នាក់) ​​​និង​ក្រុម​ត្រួត​ពិនិត្យ​តាម​ដង​ផ្លូវ​ ១១១ ​ក្រុម ​​​(១៤៣៩ នាក់)។​​​​​​ ​​សម្រាប់​រាជធានី​ភ្នំពេញ​ ​​មាន​ក្រុម​ត្រួតពិនិត្យ​ចំនួន​ ៥៤ ​ក្រុម​ ​កម្លាំង ​៤៣២ ​នាក់​ ​និង​ស្នាក់​ការ​ទទួល​បង់​ប្រាក់​ពិន័យ​ ១៥ ​កន្លែង។ការ​ត្រួត​ពិនិត្យ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ទាំង​ថ្ងៃ ​និង​យប់។ ​​​

 

បើ​តាម​ការ​ឲ្យ​ដឹង​​ពី​ឯកឧត្ដម​ រុន រ័ត្នវាសនា ​​ប្រធាន​នាយកដ្ឋាន​សណ្ដាប់​​ធ្នាប់​​​ក្រសួង​មហាផ្ទៃ​​​​​​​លើក​ឡើង​កន្លង​មក​​​ថា ​ការ​ផាក​ពិន័យ​​សម្រាប់​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​​នឹង​​​​​កើន​ឡើង​ ១ ​គុណ​នឹង​ ៥ ​នៃ​តម្លៃ​ផាក​ពិន័យ​បច្ចុប្បន្ន៕

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា