ហ្គេត​ប៊ី ​រៀបចំ​កម្មវិធី GATSBY Together Christmas អបអរ​បុណ្យ​គ្រី​ស្មាស និងស្វាគមន៍​ឆ្នាំ​ថ្មី

ហ្គេត​ប៊ី ​រៀបចំ​កម្មវិធី GATSBY Together Christmas អបអរ​បុណ្យ​គ្រី​ស្មាស និងស្វាគមន៍​ឆ្នាំ​ថ្មី

ហ្គេត​ប៊ី​តែងតែ​នាំ​អ្វី​ដែល​ថ្មី និង​ទាន់​សម័យ​ដល់​យុវវ័យ​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​កន្លង​ទៅ​នេះ ហ្គេតប៊ី​បាន​អញ្ជើញ​ជាង​សក់​ដ៏​ល្បី​មក​ពី​ប្រទេស​ថៃ ដើម្បី​មក​ចែករំលែក​ពី​វិធីសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​ច្នៃ​ម៉ូដ​សក់​ជាមួយ GATSBY Styling WAX ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​តំណាង​ផលិតផល​ហ្គេត​ប៊ី គឺ​លោក ​នី​កូ កញ្ញា​ ទេព បូ​ព្រឹក្ស និង​មាន​ការ​​សម្ដែង​ពិសេស​ៗ ការផ្តល់​រង្វាន់ ការ​ទស្សនា​ខ្សែ​ភាព​យន្ត 4DX​ និង 3D​ ទៀតផង​។​

 

ហ្គេត​ប៊ី ​រៀបចំ​កម្មវិធី GATSBY Together Christmas អបអរ​បុណ្យ​គ្រី​ស្មាស និងស្វាគមន៍​ឆ្នាំ​ថ្មី

 

អ្នក​តំណាង​ហ្គេតប៊ី​បាន​បញ្ជាក់​ថា កម្មវិធី GATSBY Together Christmas ពិតជា​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​យុវវ័យ ព្រោះ​មាន​យុវវ័យ​យ៉ាង​ច្រើន​បាន​ចូលរួម​លេង​ហ្គេម​ហ្វេសប៊ុក របស់​ហ្គេត​ប៊ី​ដើម្បី​ទទួល​បាន​ការ​ចូល​រួម​កម្មវិធី​នេះ ហើយ​ពួកគេ​ពិតជា​ទន្ទឹង​រង់ចាំ​កម្មវិធី​នេះ​មក​ដល់​។ GATSBY Together Christmas បាន​ផ្តល់​នូវ​ការ​ជួបជុំ​សប្បាយ​រីករាយ ជាពិសេស​ការ​ផ្ដល់​វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ច្នៃ​ម៉ូដ​សក់​ជាមួយ GATSBY styling Wax ដែល​ជា​ផលិតផល​ច្នៃ​ម៉ូដ​សក់​កំពុង​ពេញនិយម​នៅ​កម្ពុជា​។

 

Fan ម្នាក់​ដែល​ចូលរួម​បាន​មាន​ចំណាប់​អារម្មណ៍​ថា គេ​ពិតជា​សប្បាយ​រីករាយ​ក្នុង​កម្មវិធី​នេះ។ កម្មវិធី​របស់​ហ្គេត​ប៊ី តែងតែ​មាន​អ្វី​ដែល​ប្លែក​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហេតុ​នេះ​ហើយ​ទើប​ពួកគេ តែង​តែ​ចូលរួម​គ្រប់​កម្មវិធី​របស់​ហ្គេត​ប៊ី។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ កម្មវិធី​នេះ​បាន​ផ្ដល់​នូវ​ចំណេះ​ដឹង​ល្អៗ និង ភាព​ងាយ​ស្រួល​ក្នុង​ការ​ច្នៃ​ម៉ូដ​សក់​ជាមួយ GATSBY styling WAX។ ពួក​យើង​ក៏​បាន​ដឹង​បន្ថែម​ពី​សារប្រយោជន៍​នៃ​ការ​តុបតែង​ខ្លួន​ឲ្យ​ក្លាយ​ជា​យុវវ័យ​ទាន់​សម័យ។ ហ្គេត​ប៊ីក៏​បាន​បង្ហាញ​ថា ការ​រៀប​ចំ​ខ្លួន​ឲ្យ​ស្រស់​សង្ហា​និង​ទាន់​សម័យ គឺ​មិនមែន​ត្រឹមតែ​សំលៀកបំពាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម៉ូដ​សក់​គឺ​ពិត​ជា​សំខាន់​ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​លេចធ្លោ និង​ទាក់ទាញ ហេតុ​ដូច​នេះ​ហើយ​ទើប​ហ្គេត​ប៊ី​បាន​ផ្ដល់​ឱកាស​ឲ្យ​យុវវ័យ​ទាំងអស់​បាន​សាក​ល្បង​ផលិតផល​ហ្គេតប៊ី ដើម្បី​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​ផលិតផល​ហ្គេត​ប៊ី​។​

 

ហ្គេត​ប៊ី ​រៀបចំ​កម្មវិធី GATSBY Together Christmas អបអរ​បុណ្យ​គ្រី​ស្មាស និងស្វាគមន៍​ឆ្នាំ​ថ្មី

 

ហ្គេតប៊ី​ជា​ផលិតផល​លំដាប់​លេខ​១​នៅ​ប្រទេស​ជប៉ុន ដែល​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន ឌី​ខេ​អេស​អេច ខេ​ម​បូឌា។ ក្រៅ​ពី​ផលិតផល​ច្នៃ​ម៉ូដ​សក់​ហ្គេត​ប៊ីក៏​មាន​ផលិតផល​ជា​ច្រើន​ទៀត​សម្រាប់​បុរស​ រួម​មាន ហ្វូម​លាង​មុខ​ត្រជាក់​ហ្គេត​ប៊ី ស្ព្រៃយ៍​បាញ់​ខ្លួន ស្ព្រៃយ៍​បាញ់​សក់ និង​ទឹកអប់​ជាដើម​។ សូម​រក​ទិញ​ផលិតផល​ដែល​មាន​បិទ​ស្ទីកគ័រ​ឌី​ខេ​អេស​អេច ដើម្បី​ទទួល​បាន​ផលិតផល​ដែល​មាន​គុណភាព៕

 

ហ្គេត​ប៊ី ​រៀបចំ​កម្មវិធី GATSBY Together Christmas អបអរ​បុណ្យ​គ្រី​ស្មាស និងស្វាគមន៍​ឆ្នាំ​ថ្មី

 

ហ្គេត​ប៊ី ​រៀបចំ​កម្មវិធី GATSBY Together Christmas អបអរ​បុណ្យ​គ្រី​ស្មាស និងស្វាគមន៍​ឆ្នាំ​ថ្មី

 

ហ្គេត​ប៊ី ​រៀបចំ​កម្មវិធី GATSBY Together Christmas អបអរ​បុណ្យ​គ្រី​ស្មាស និងស្វាគមន៍​ឆ្នាំ​ថ្មី

 

ហ្គេត​ប៊ី ​រៀបចំ​កម្មវិធី GATSBY Together Christmas អបអរ​បុណ្យ​គ្រី​ស្មាស និងស្វាគមន៍​ឆ្នាំ​ថ្មី

 

អត្ថបទ៖ ពាណិជ្ជកម្ម