ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​ក្បាល​បុរស​​​និង​នារី​​​ ដើម្បី​ជ្រើសរើស​ផលិតផល​ត្រូវ

ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​ក្បាល​បុរស​​​និង​នារី​​​ ដើម្បី​ជ្រើសរើស​ផលិតផល​ត្រូវ

បុរស​គ្រប់​រូប​តែង​ចង់​បាន​សក់​ស្អាត ភ្លឺ​រលោង​គ្មាន​អង្គែ។ ​​​​​បុរស​មួយ​ចំនួន​បាន​ជ្រើសរើស​ប្រើ​សាប៊ូ​កម្ចាត់​អង្គែ​ហើយ ​តែ​នៅ​មិន​អាច​បំបាត់​អង្គែ ​និង​រឹត​តែ​​​កើត​មាន​អង្គែ​​កាន់​តែ​ខ្លាំង។ ​​​មូលហេតុ​ដ៏​ចម្បង​មួយ​គឺ​ពួកគេ​មិន​បាន​ពិនិត្យ​ឲ្យ​ល្អិតល្អន់​ថា ​ផលិតផល​នោះ​បង្កើត​ឡើង​សម្រាប់​ស្បែក​ក្បាល​បុរស ​ឬ​ស្ត្រី?​ ហេតុអ្វី​បាន​ជា​​បុរស​មិន​អា​ច​ប្រើសាប៊ូ​សម្រាប់​នារី?​ ​ចង់​ដឹង​ យើង​មើល​ពី​​ភាព​ខុស​ប្លែក​គ្នា​រវាង​ស្បែក​ក្បាល​បុរស ​និង​នារី​ជា​មុន​សិន។

 

​​ស្បែក​ក្បាល​បុរស ​និង​នារី

 

 ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​ក្បាល​បុរស​​​និង​នារី​​​ ដើម្បី​ជ្រើសរើស​ផលិតផល​ត្រូវ

 

រូបភាព៖ ​Clearparis

 

 

​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​​​រក​ឃើញ​ថា ​ស្រទាប់​ការពារ​ស្បែក​ក្បាល​របស់​បុរស​គឺ​ទន់​ខ្សោយ​​ជាង​នារី​ដោយសារ​ស្បែក​ក្បាល​បុរស​មាន​កម្រិត​សេរ៉ាមៃដ៍ (ceramide)​​​ ទាប ​និង​ងាយ​បាត់បង់​ប្រូតេអ៊ីន។ ​សេរ៉ាមៃដ៍ ​​​និង​ប្រូតេអ៊ីន​មាន​សារៈសំខាន់​ដើម្បី​ជួយ​ពង្រឹង​ស្រទាប់​ការពារ​ស្បែក​ក្បាល។ បន្ថែម​ពី​នេះ​ស្បែក​ក្បាល​បុរស​ផលិត​ជាតិ​ប្រេង​​ច្រើន​ជាង​នារី​ដល់​ទៅ ៥០ ភាគរយ​មាន​ន័យ​ថា ​បុរស​ងាយ​នឹង​ប្រឈម​ជាតិ​ប្រេង​ខ្លាំង។​​ ដូចនេះ​ការ​ប្រើ​សាប៊ូ​កក់​​សក់​បាន​ត្រឹមត្រូវ​​មិន​ត្រូវ​តែ​ជួយ​ការពារ​​​សក់​កើត​អង្គែ​តែ​មួយ​មុខ​ទេ ​តែ​ជួយ​លាង​សម្អាត​ជាតិ​ប្រេង​ខ្លាំង​​ ​និង​ពង្រឹង​ស្បែក​ក្បាល​​បុរស​​ឲ្យ​មាន​សុខភាព​ល្អ​ថែម​ទៀត។

 

​​​​​ដោយ​ឡែក​ស្បែក​ក្បាល​នារី​វិញ​គឺ​ងាយ​ប្រឈម​នឹង​​ភាព​ស្ងួត ​និង​មាន​កំណក ​ហើយ​នារី​ដែល​ប្រើ​ផលិតផល​ថែរក្សា​សក់​ដែល​មាន​ជាតិ​គីមី​ច្រើន​នឹង​នាំ​​ទៅ​រក​សក់​បែក​ចុង។ ​​​​សាប៊ូ​ដែល​បង្កើត​សម្រាប់​នារី​​ភាគច្រើន​បង្កើត​ឡើង​ដើម្បី​ព្យាបាល​សក់​ខូច ​​ធ្វើ​ឲ្យ​សក់​ងាយស្រួល​សិត​ ​និង​ទប់ស្កាត់​ភាព​ស្ងួត​នៃ​ស្បែក​ក្បាល។​​

 

​​​​​​​ចុះ​សាប៊ូ​ណា​ដែល​សក្ដិសម​សម្រាប់​ស្បែក​ក្បាល​បុរស​កើត​អង្គែ?

 

​ដោយសារ​ស្បែក​ក្បាល​បុរស​ខុស​ពី​ស្បែក​ក្បាល​នារី​ ដូច្នេះ​បុរស​គួរ​ជ្រើស​យក​សាប៊ូ​ដែល​ផ្ដល់​អត្ថប្រយោជន៍​​​​ដូចជា​​ធ្វើ​​ឲ្យ​​សក់​​ទន់ ​រលោង ​និង​ព្យាបាល​សក់​ខូច។ ​​សាប៊ូ​កក់​​សក់​នោះ​​ត្រូវ​ផ្ដោត​ជា​សំខាន់​​ទៅ​លើ​ការ​ថែ​រក្សា​ស្បែក​ក្បាល ​និង​បំប៉ន​ឡើង​វិញ។ ​​សម្រាប់​ស្បែក​ក្បាល​បុរស​ដែល​​ប្រឈម​នឹង​​ភាគល្អិត​ ធូលី ​ញើស ​និង​ខ្លាញ់​ហួស​កម្រិត​គួរ​​​ជ្រើសរើស​សាប៊ូ​កក់​​​សក់​ Clear Deep Cleanse ​ព្រោះ​សាប៊ូ​ប្រភេទ​នេះ​បង្កើត​ឡើង​ជា​ពិសេស​​តម្រូវ​ស្បែក​ក្បាល​បុរស។​ ​លើស​ពី​នេះ​សារធាតុ​បំប៉ន​ដែល​ផ្សំ​ឡើង​នៅ​ក្នុង​សាប៊ូ​មាន​សមត្ថភាព​​សម្អាត​ចូល​យ៉ាង​ជ្រៅ​ដល់​គល់​រោម​​​ ជួយ​ពង្រឹង​ស្រទាប់​ស្បែក​ក្បាល​ឲ្យ​ស្រស់​ស្អាត ​រឹង​មាំ​ល្អ​ ព្រម​ទាំង​ជួយ​ទប់​ស្កាត់​អង្គែ​ផង។ ​​

 

 

​​​​​​ឥលូវ​បុរសៗ​បាន​ដឹង​ពី​ភាព​ខុស​ប្លែក​គ្នា​នៃ​ស្បែក​​ក្បាល​បុរស​ និង​នារី​​ហើយ។ ​ដូច្នេះ​គួរ​ងាក​ចេញ​ពី​ការ​ប្រើ​សាប៊ូ​កក់​សក់​សម្រាប់​នារី​ដែល​អ្នក​ធ្លាប់​ប្រើ​ដោយ​មិន​បាន​ដឹង​ នឹង​ងាក​មក​​ប្រើ​សាប៊ូ​កក់សក់​ក្លៀរ​បុរស​ដែល​បង្កើត​ឡើង​សម្រាប់​បុរស​វិញ៕​

 

ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ស្បែក​ក្បាល​បុរស​​​និង​នារី​​​ ដើម្បី​ជ្រើសរើស​ផលិតផល​ត្រូវ

 

 

ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា
ប្រភព៖ ​Clear Paris