រក​ឃើញ​នំ​គ្រិស្ដ​ស្មាស​​ទុក​ចោល៤៦​ឆ្នាំ​​ នៅតែ​មាន​រស់​ជាតិ​ឆ្ងាញ់


រក​ឃើញ​នំ​គ្រិស្ដ​ស្មាស​​ទុក​ចោល៤៦​ឆ្នាំ​​ នៅតែ​មាន​រស់​ជាតិ​ឆ្ងាញ់

​​​នំ​គ្រិស្ត​ស្មាស​មួយ​ ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​​ប្រទះ​ឃើញ​នៅ​ក្នុង​ចង្ក្រាន​បាយ ​​​​នៅ​ទីក្រុង​ Nottingham ចក្រភពអង់គ្លេស​​​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះគឺ​វា​​ស្ងួត​រឹង ប៉ុន្តែ​មាន​​រស​ជាតិ​ឆ្ងាញ់។

 

រក​ឃើញ​នំ​គ្រិស្ដ​ស្មាស​​ទុក​ចោល៤៦​ឆ្នាំ​​ នៅតែ​មាន​រស់​ជាតិ​ឆ្ងាញ់

 

​​​​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​បាន​ប្រាប់​ថា​ ម្ចាស់​នំ​បាន​ស្លាប់​បាត់​ហើយ ​តែ​សាច់​ញាតិ​​របស់​គាត់​ជា​អ្នក​រក​ឃើញ​ ​នៅ​ពេល​រៀប​ចំ​ផ្ទះ​អបអរ​ពិធី​បុណ្យ​គ្រិស្ដស្មាស​ខាង​មុខ។ ​សាច់​ញាតិ​បងប្អូន​ ក្រោយ​ឃើញ​បែប​នេះ​បាន​​ប្រគល់​នំ​​​ទៅ​ឲ្យ​នាយកដ្ឋាន​ជីវសាស្ត្រ​របស់​សាកល​វិទ្យាល័យ Nottingham ​ឲ្យ​សិក្សាថា​តើ​វា​អាច​ញ៉ាំ​បាន​ ឬ​ទេ។

 

​ក្រុម​​អ្នក​ជំនាញ​បាន​ពិសោធ​មើល​ ដោយ​យក​​នំ​​ខាង​លើ​ចំហុយ​ជា​មួយ​ស្រា​ខ្លាំង​ ផ្លែឈើ និង​គ្រឿង​ផ្សំ​ផ្សេង​ទៀត ​រយៈ​ពេល​ ៥​ម៉ោង ​មុន​ពេល​យក​​មក​ភ្លក់។

 

​លោក​ស្ត្រី​​សាស្ត្រាចារ្យ​ Christine Dodd ​និយាយ​ថា​ “វា​ស្ងួត​បន្តិច​ ប៉ុន្តែ​រស​ជាតិ​​របស់​វា​​នៅ​ល្អ​​ខ្លាំង​ណាស់”។ គ្រប់​គ្នា​ចាប់​អារម្មណ៍​ និង​ចង់​ដឹង​​​ពី​របៀប​ដែល​គេ​រក្សា​​ទុក ​និង​លក្ខខ័ណ្ឌ​បែប​ណា ក្រោយ​​ធ្វើ​នំ​នេះ​កាល​ពី​ឆ្នាំ ១៩៦៩។​​

 

អ្នក​ស្រី​បន្ត​ថា ​ការ​ចំហុយ​​នឹង​​ជួយ​សម្លាប់​មេរោគ​ឲ្យ​អស់​ពី​ក្នុង​នំ មុន​យក​ទទួល​ទាន ប៉ុន្តែ​សាច់​ញាតិ​ជា​ម្ចាស់​នំ ​​កំពុង​រង់​ចាំ​ទទួល​ដំណឹង​ពី​ការ​ពិសោធ​ ​ព្រោះ​ពួកគេ​ចង់​​យក​នំ​វ័យ​ចំណាស់​ខាង​លើ ​ធ្វើ​ជា​នំ​គ្រិស្ត​ស្មាស​​​ជា​ថ្មី​​ នៅ​ថ្ងៃ​នេះ​តែ​ម្ដង៕

 

រក​ឃើញ​នំ​គ្រិស្ដ​ស្មាស​​ទុក​ចោល៤៦​ឆ្នាំ​​ នៅតែ​មាន​រស់​ជាតិ​ឆ្ងាញ់

 

 

ចុចអាន៖ រក​ឃើញ​​នំ Cake អាពាហ៍ពិពាហ៍​អាយុ១០០ឆ្នាំ​នៅ​ល្អ​ចែស

 

ប្រែ​​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Mirror