ជ្រើសរើសស៊ីម លេខពិសេសៗ នៅលើបាតដៃ របស់អ្នក

ភ្នំពេញ៖ ជាការចំណេញ ពេលវេលាធ្វើដំណើរ ទៅកាន់បញ្ជរលក់ ឬការខាតបង់ប្រាក់កាក់ លើសេវាកម្មដ៏កេងកិប របស់ឈ្មួញកណ្ដាល ពេលនេះអ្នកនិយម ប្រើប្រាស់ស៊ីមលេខពិសេស ទាំងអស់អាចជ្រើសរើសលេខ សំណព្វចិត្ដ តាមតម្រូវការ លើបាតដៃរៀងៗខ្លួន។

ស្ថិតក្នុងបរិប័ទ្ម នៃតម្រូវការឥតឈប់ឈរ ក្រុមហ៊ុនបណ្ដាញទូរស័ព្ទនានា តែងតែព្យាយាមបញ្ចេញក្បាលលេខ ជាច្រើនដើម្បីផ្គាប់ចិត្ដអតិថិជន ដែលចង់ប្រើប្រាស់ស៊ីមលេខពិសេសៗ គ្រប់ទម្រង់។

ចាប់ពីលេខតែមួយចំនួន៦ ឬ៧ខ្ទង់ លេខការ៉េ លេខសាម រហូតដល់លេខរៀង និងលេខលំនាំតាមថ្ងៃខែឆ្នាំកំណើត ប៉ាមាក់ ឬមនុស្សជាទីស្រឡាញ់ សុទ្ធតែជាតម្រូវការរបស់អតិថិជន ដែលប្រាថ្នាប្រើប្រាស់ស៊ីម លេខកាលីបៗ ពី ព្រោះពួកគេជឿថា វាជាលេខអនុស្សាវរីយ៍ លេខឡូយ លេខនាំសំណាង និងលេខងាយស្រួលចងចាំជាដើម។
ជាក្រុមហ៊ុនទូរគមនាគមន៍ទូរស័ព្ទចល័ត ដ៏ធំមួយនៅកម្ពុជាដែល បានដាក់ឲ្យដំណើរការក្បាលលេខ ជាច្រើន ថ្មីៗនេះមិត្ដហ្វូនបានផ្ដល់ឲ្យ អតិថិជនកាន់តែងាយស្រួលក្នុង ការបញ្ជាទិញស៊ីមលេខពិសេស នៅលើទូរស័ព្ទរបស់ ខ្លួនតាមតម្រូវការ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមហ៊ុន បានឲ្យដឹងថា ជាផ្នែកមួយនៃប្រូម៉ូសិន កម្មវិធីសេវាកម្មសម្រាប់ សិស្សានុសិស្ស «Go to School Together» អ្នកប្រើប្រាស់បណ្ដាញទូរស័ព្ទមិត្ដហ្វូនទាំងអស់ អាចជ្រើសរើសនូវ ស៊ីមលេខពិសេសណាមួយដែលពួកគេ ត្រូវការតាមអនឡាញ រួចធ្វើការបញ្ជាទិញដោយភ្ជាប់ ជាមួយនូវតម្លៃ ជាស្រេច។

អ្នកធ្លាប់បញ្ជាទិញស៊ីមពិសេសលើទូរស័ព្ទ បានរៀបរាប់ថា៖ «កាលពេលមុន ប្រជាជនកម្ពុជាត្រូវទៅបញ្ជរលក់ ជាច្រើនដើម្បីស្វែងរកទិញស៊ីមលេខដែលខ្លួនពេញចិត្ដ។ ប៉ុន្ដែពេលនេះសេវាកម្មលក់ស៊ីមលេខពិសេស ត្រូវបានធ្វើ ឡើងតាមអនឡាញដែលផ្ដល់ ភាពស្រួលដល់ពួកគេក្នុងការជ្រើសរើស លេខកាន់តែងាយស្រួល»។

ពួកគេបាន លើកឡើងថា វាគឺជាការបោះជំហានទៅមុខទៀតរបស់ក្រុមហ៊ុន បណ្ដាញទូរស័ព្ទដែលយល់ច្បាស់ អំពីតម្រូវការអតិថិជន។

គេហទំព័ររបស់មិត្ដហ្វូនបានបង្ហោះសេចក្ដីណែនាំ ថាអតិថិជនអាចជ្រើសរើសស៊ីមលេខពិសេស ណាមួយដោយ គ្រាន់តែវាយខ្ទង់តម្លៃ ប្រភេទលេខ (ពិសេស ឬកំពូលពិសេស) លេខទ្រង់ទ្រាយ (លេខទូរស័ព្ទដែលអ្នកពេញចិត្ដ) រួចចុចស្វែងរក។

ប្រភពដដែលបានបន្ដថា៖ «ក្រោយពីជ្រើសរើសលេខរួចចូរជ្រើសរើសពិធីរក្សាលេខទុក ដោយអនុវត្ដតាម ការណែនាំ ទាំងពីរដូចខាងក្រោម។ទីមួយហៅទូរស័ព្ទទៅផ្នែកបម្រើអតិថិជន១៧៧៧ (ឥតគិតថ្លៃ) ឬ លេខទូរស័ព្ទ 0979097097 សេន/មួយនាទី។ទីពីរសូមទៅកាន់ហាងលក់មិត្តហ្វូនដែលនៅជិតផ្ទះលោកអ្នកបំផុត ដោយចុចត្រង់ ពាក្យ «បន្ត» ឲ្យមានបញ្ជីលម្អិត»៕

ជ្រើសរើសស៊ីម លេខពិសេសៗ នៅលើបាតដៃ របស់អ្នក

ជ្រើសរើសស៊ីម លេខពិសេសៗ នៅលើបាតដៃ របស់អ្នក