សាមសុង ណែនាំកម្មវិធី Smart Manager ថ្មីដែលអាចឲ្យ ដំណើរការ ទូរស័ព្ទមាន សុវត្ថិភាព

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនសាមសុង បានបង្ហាញ នូវកម្មវិធី Smart Manager ដែលផ្តោតសំខាន់លើ ថាមពលថ្ម ផ្ទុកឯកសារ RAM  និង ប្រព័ន្ធសុវត្តិភាពទូរស័ព្ទ អាចព្រមទាំងត្រូវបានរក្សា ទុកអ្វីគ្រប់យ៉ាង ឲ្យបានល្អ និងមាន សុវត្ថិភាព។

សាមសុង ណែនាំកម្មវិធី Smart Manager ថ្មីដែលអាចឲ្យ ដំណើរការ ទូរស័ព្ទមាន សុវត្ថិភាព

ការរក្សាថ្មទូរស័ព្ទឲ្យប្រើប្រាស់បានយូរ

អ្នកប្រើប្រាស់ ទូរស័ព្ទទំនើបមួយចំនួន មិនបានដឹងថា គេអាចលុបកម្មវិធី ដែលមិនសូវប្រើ ឬមិនដែលប្រើពី ទូរស័ព្ទដៃនោះទេ។ នៅពេលខ្លះ កម្មវិធីទាំងនោះដំណើរការ ហើយប្រើថាមពលថ្មអស់ជាច្រើន។ អ្នកអាចប្រើ Smart Manager ដើម្បីការពារការខ្ជះខ្ជាយ ថាមពលថ្មទូរស័ព្ទតាមរយៈ “App Optimization”។

អ្នកអាចជ្រើសរើសយក “Always Optimizing”, “Automatically Optimizing” ឬក៏ “Disable For”។ “Always Optimizing” បញ្ឈប់កម្មវិធីមិនឲ្យ ប្រើប្រាស់ថាមពលថ្មតែម្តង។  ប្រសិនបើអ្នកជ្រើសរើស “Automatically Optimizing” កម្មវិធីនឹងឈប់ ប្រើថាមពលថ្មរយៈពេល ៣ថ្ងៃបន្ទាប់ពីប្រើរួច។ នៅពេលដែលអ្នក ជ្រើសរើសយក “Disable For” អ្នកនឹងលែងទទួលសារ រំលឹកពីកម្មវិធីនោះទៀតហើយ។

លើអេក្រង់ក៏ បង្ហាញពីភាគរយនៃថាមពលថ្ម ដែលមានព្រមទាំងរយៈពេល ដែលវាអាចប្រើបានបន្តទៀត។ ដោយការជ្រើសរើសយក Battery Usage អ្នកអាចមើលថាតើមានកម្មវីធីអ្វីខ្លះ ដែលបានដំណើរការ បន្ទាប់ពីអ្នកបញ្ចូលថ្មពេញ។ Power Saving Mode និង Ultra Power Saving Mode ក៏បង្ហាញអោយ ឃើញពីរយៈពេលថាមពលថ្មអាចប្រើប្រាស់ បានសម្រាប់អ្នក ដែលចង់សន្សំថាមពលថ្ម។ ដើម្បីមើល ពីការប្រើប្រាស់ថ្ម របស់កម្មវិធីនិមួយៗ សូមជ្រើសយកព័ត៌មានលម្អិត។

សាមសុង ណែនាំកម្មវិធី Smart Manager ថ្មីដែលអាចឲ្យ ដំណើរការ ទូរស័ព្ទមាន សុវត្ថិភាព

សាមសុង ណែនាំកម្មវិធី Smart Manager ថ្មីដែលអាចឲ្យ ដំណើរការ ទូរស័ព្ទមាន សុវត្ថិភាព

ការសម្អាត

ដើម្បីបង្កើនទំហំ សម្រាប់ផ្ទុកឯកសារ របស់អ្នក កម្មវិធី Smart Manager នឹងស្កេន ដោយស្វ័យប្រវត្តិ ហើយលុបទិន្នន័យ ដែលមិនចាំបាច់មួយចំនួន។ អ្នកអាចបើកកម្មវិធី Smart Manager ហើយជ្រើសរើសយក Storage ដើម្បីមើលថា តើទំហំកន្លែងផ្ទុកឯកសារ របស់អ្នកប្រើអស់ប៉ុណ្ណាហើយ។ ប៊ូតុងព័ត៌មានលម្អិត នៅខាងលើបំផុតនៅអេក្រង់បង្ហាញ ព័ត៌មានបន្ថែមអំពី ទំហំសរុបដែលអាច នៅប្រើប្រាស់បាន ប្រព័ន្ធអង្គចងចាំ ទំហំដែលបានប្រើ ទិន្នន័យសំងាត់ និងឯកសារផ្សេងៗនៃទូរស័ព្ទរបស់អ្នក។

អ្នកក៏អាចលុប ទិន្នន័យនៅលើទូរស័ព្ទ ដោយខ្លួនឯង។ អ្នកប្រើប្រាស់ ក៏អាចពិនិត្យកា រផ្ទុកឯកសារដោយ ជ្រើសរើសយក “ User Data” នៅក្នុងបញ្ជីផ្ទុក (Storage Manu)។ វាអាចបង្ហាញពីទំហំប្រភេទនៃឯកសារ នីមួយៗដែលកំពុងតែប្រើប្រាស់។ ប្រសិនបើអ្នកជ្រើសយកពាក្យ Application អ្នកអាចមើលឃើញថា កម្មវិធីមួយណាដែលបានប្រើញឹកញាប់ ហើយលុបចោលកម្មវិធីណា ដែលអ្នកមិនសូវប្រើប្រាស់។

សាមសុង ណែនាំកម្មវិធី Smart Manager ថ្មីដែលអាចឲ្យ ដំណើរការ ទូរស័ព្ទមាន សុវត្ថិភាព

RAM

RAM គឺជាកន្លែង ដែលត្រូវបានរក្សាទុកឯកសារ បណ្តោះអាសន្ននៅពេលដែល ទូរស័ព្ទរបស់អ្នកដំណើរ ការកម្មវិធី។ ការសម្អាត RAM របស់អ្នក នឹងជួយឲ្យអ្នក មានកន្លែងផ្ទុកច្រើន និងដំណើរការបានលឿន ជាងមុន។

នៅអេក្រង់របស់ទូរស័ព្ទ ក៏មានបង្ហាញចំនួនភាគរយនៃ RAM ដែលបានប្រើប្រាស់ កម្មវិធីកំពុង ដំណើរការ និងទំហំ RAM ដែលកំពុងប្រើប្រាស់។ អ្នកក៏អាចមើលថាតើមានកម្មវិធីប៉ុន្មាន ដែលកំពុងតែដំណើរការនៅលើ RAM ដែលជួយអ្នក ក្នុងការជ្រើសរើសថា តើកម្មវិធីណាដែលគួរតែបិទ។ មិនតែ ប៉ុណ្ណោះ អ្នកក៏អាចជ្រើសរើសយកពាក្យ “End All” ដើម្បីបិទកម្មវិធីទាំងអស់។

ការពារខ្លួនរបស់អ្នក

ពេលខ្លះអ្នកប្រើទូរស័ព្ទអាច និងតម្លើងកម្មវិធី ឬក៏មេរោគចូលទូរស័ព្ទ ដោយមិនដឹងខ្លួន ហើយវាអាចនាំ អោយបាត់បង់ព័ត៌មានផ្ទាល់ ខ្លួនឬខូចទូរស័ព្ទ។ នៅក្នុងករណីធ្ងន់ធ្ងរ វាអាចធ្វើអោយទូរស័ព្ទដំណើរ ការយឺតឬឆាប់អស់ថាមពលថ្ម។

កម្មវិធី Smart Manager ស្កែនដោយស្វ័យប្រវត្តិ ដើម្បីពិនិត្យមើលមេរោគ កម្មវិធីដែលស៊ីថ្មខ្លាំងពេក កម្មវិធី ដែលធ្វើឲ្យerror ខុសពីធម្មតា ព្រមទាំងដោះស្រាយ រាល់បញ្ហាដែលកើតមាន។  អ្នកប្រើប្រាស់ក៏អាច ធានា បាននូវការសុវត្ថិភាពដោយលុប ឬបិទកម្មវិធីដែល អ្នកមិនចង់បាន។ ទូរស័ព្ទសាមសុងដែលមាន Smart Manager ផ្តល់នូវដំណោះស្រាយដោយប្រឆាំង នឹងមេរោគតាមរយៈ ការសហការជាមួយក្រុមហ៊ុន Intel Security ។

ការគ្រប់គ្រង់

ជាមួយនឹងកម្មវិធី Smart Manager អ្នកប្រើប្រាស់ទូរស័ព្ទទំនើបសាមសុង Galaxy អាចមានទំនុកចិត្តថា ទូរស័ព្ទរបស់ពួកគេមានសុវត្ថិភាព និងមានដំណើរការល្អ។ ឥលូវនេះកម្មវិធី Smart Manager អាច ប្រើប្រាស់បានសំរាប់ទូរស័ព្ទ S6, S6 edge, S6 edge+, S5, S4, Note5, Note4 និង Note3 ជាដើម។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ គេហទំព័រ សាមសុង

សាមសុង ណែនាំកម្មវិធី Smart Manager ថ្មីដែលអាចឲ្យ ដំណើរការ ទូរស័ព្ទមាន សុវត្ថិភាព