ប៉ូលិសថៃ កំពុងដុតដៃដុតជើង តាមរកនារីថតស្រាត ដោយគ្រងគ្រឿងប្រដាប់បុរាណថៃ បន្តិចបន្តួច

ថៃ៖ ចៅសង្កាត់មួយ ក្នុងទីក្រុងបាងកក ដាក់ពាក្យបណ្តឹងទៅមន្ត្រីប៉ូលិស ដើម្បីតាមចាប់ខ្លួន នារីម្នាក់ដែលបានថតរូបស្រាត ដោយគ្រង​គ្រឿង​លំដាប់​​បុរាណ​ថៃ​តិចតួច​បិទបាំង​ខ្លួន ប៉ុណ្ណោះ។

ប៉ូលិសថៃ កំពុងដុតដៃដុតជើង តាមរកនារីថតស្រាត ដោយគ្រងគ្រឿងប្រដាប់បុរាណថៃ បន្តិចបន្តួច
រូបភាព របស់នារីអាក្រាត ម្នាក់នោះ

 លោក Chaturong Ponglamjiek ចៅសង្កាត់ Bang Khun Tien បានឲ្យដឹងថា លោកបានឲ្យកូនចៅ ទៅចុះស្រាវជ្រាវ នៅកន្លែងដែលនារីម្នាក់នោះថត ព្រោះបើមើលតាមរូប វាដូចជានៅលើស្ពានមួយ ទៅព្រៃកោងកាង ក្នុងតំបន់គ្រប់គ្រងរបស់លោក។

គួរបញ្ជាក់ឲ្យដឹងដែរថា រូបភាពស្រាតទាំងអស់នោះ បានល្បីពាសពេញអ៊ិនធើណេត ក្នុងសប្តាហ៍នេះឯង ដែលជា ហេតុជម្រុញ ឲ្យលោកធ្វើការស៊ើបអង្កេតជាបន្ទាន់។ ជាងនេះទៅទៀត លោកក៏បានមានប្រសាសន៍ឲ្យដឹងទៀតថា គ្មាននរណាម្នាក់ បានសុំការអនុញ្ញាតិពីសង្កាត់ ​ដើម្បីថតរូបទាំងនោះទេ។ ការថតរូបស្រាតនេះទៀតសោត អាចជាការថតដោយសម្ងាត់ ឬជារូបថត ដែលថតប៉ុន្មានឆ្នាំមុនក៏អាចថាបាន។

យ៉ាងណាមិញ នៅពេលដែលប្រមូលព័ត៌មានបន្ថែមបានហើយ លោក និងបញ្ជាមន្ត្រីប៉ូលិសឲ្យចុះតាមដាន និងធ្វើការផ្តន្ទាទោសតាមច្បាប់ ទៅលើនារីម្នាក់នោះ ចំពោះការថតរូបអាសអាភាសបែបនេះជាក់ជាមិនខាន៕

ប៉ូលិសថៃ កំពុងដុតដៃដុតជើង តាមរកនារីថតស្រាត ដោយគ្រងគ្រឿងប្រដាប់បុរាណថៃ បន្តិចបន្តួច
ប៉ូលិសថៃ កំពុងដុតដៃដុតជើង តាមរកនារីថតស្រាត ដោយគ្រងគ្រឿងប្រដាប់បុរាណថៃ បន្តិចបន្តួច
ប៉ូលិសថៃ កំពុងដុតដៃដុតជើង តាមរកនារីថតស្រាត ដោយគ្រងគ្រឿងប្រដាប់បុរាណថៃ បន្តិចបន្តួច

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត