ក្មេងតូចម្នាក់ ស្លាប់ដោយសារត្រូវ ម្តាយ និងមិត្តប្រុស វាយដំច្រំធាក់ យ៉ាងធ្ងន់ធ្ងរ

ចិន៖ រូបថតក្មេងប្រុសរងគ្រោះម្នាក់ ដែលមានរបួសជាទម្ងន់ ដោយសារស្នាដៃជនសង្ស័យ ជាម្តាយបង្កើត និងមិត្តប្រុសខ្លួន វាយដំច្រំធាក់ ត្រូវបានបង្ហោះផ្សាយជាសាធារណ: ក្រោយពេលដែលក្មេងដ៏គួរឲ្យអាណិតរូបនេះ បានបាត់បង់ជីវិតរួចមក។

ក្មេងតូចម្នាក់ ស្លាប់ដោយសារត្រូវ ម្តាយ និងមិត្តប្រុស វាយដំច្រំធាក់ យ៉ាងធ្ងន់ធ្ងរ

ក្មេងរងគ្រោះ មានឈ្មោះ Pu Jinyu រស់នៅជាមួយម្តាយត្រកូល Wang និងបុរសជាមិត្តប្រុសរបស់ម្តាយ ក្នុងទីក្រុងកៃយៀន ខេត្តយូណាន ភាគខាងត្បូងប្រទេសចិន។

ប្រភពព័ត៌មានក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា កុមារារងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ នៅក្នុងមន្ទីរពេទ្យ កាលពីពេលថ្មីៗកន្លងទៅនេះ ខណ:ដែលស្ត្រីជាម្តាយ បានអះអាងថា កូនប្រុសខ្លួន ស្លាប់ដោយសារធ្លាក់ពីលើគ្រែគេង។ យ៉ាងណាមិញ ពូបង្កើតរបស់ក្មេងរងគ្រោះ មិនយល់ឃើញដូចជាម្តាយរបស់គេទេ តែគាត់គិតថា ជាការវាយដំច្រើនជាង បើមើលទៅតាមស្នាមជាំពាសពេញរាងកាយ របស់ក្មួយគាត់។

ប្រភពព័ត៌មានដដែលបន្តថា ប៉ូលិសបានបើកការស៊ើបអង្កេត លើការស្លាប់របស់ក្មេងរងគ្រោះ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយស្នាមរបួសពេញរាង្គកាយ ទាំងក្បាល និងម្រាមជើងទៀតផង។ ក្រោយការសាកសួរពីប៉ូលិស ស្ត្រីជាម្តាយបានឆ្លើយសារភាពទទួលស្គាល់ថា មិត្តប្រុសរបស់ខ្លួនធ្លាប់ប្រើស្បែកជើងវាយទៅលើកូនប្រុសខ្លួនម្តង។ ទោះយ៉ាងណា បើមើលទៅតាមស្លាកស្នាមរបួស មិនមែនជាលើកទីមួយឡើយ ដែលក្មេងរងគ្រោះ ទទួលរងអំពើហឹង្សា។ នេះបើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច។

ក្នុងនោះផងដែរ បើយោងតាមសម្តីជីដូនក្មេងរងគ្រោះ ឲ្យដឹងថា ចន្លោះថ្ងៃ ២៨ វិច្ឆិកា ដល់ ១០ធ្នូ រូបគាត់មិនឃើញមានស្នាមជាំអ្វីទេ ទើបតែ ១០ថ្ងៃចុងក្រោយនេះ ក៏ទទួលបានដំណឹងថា ចៅរបស់គាត់ មានរបួសរហូតចូលមន្ទីរពេទ្យទៅវិញ។

យ៉ាងណាក្តី ប៉ូលិសនឹងធ្វើកោសល្យវិច្ច័យ លើសាកសពក្មេងប្រុសរងគ្រោះ ជាមួយការស៊ើបសង្កេតបន្ថែមទៀត លើករណីនេះ ក្នុងការរកឲ្យឃើញការពិតថាតើមូលហេតុអ្វី បណ្តាលឲ្យក្មេងរងគ្រោះស្លាប់ដូចនេះ ដើម្បីដាក់ទោសទៅលើជនដៃដល់ទៅតាមផ្លូវច្បាប់៕

ក្មេងតូចម្នាក់ ស្លាប់ដោយសារត្រូវ ម្តាយ និងមិត្តប្រុស វាយដំច្រំធាក់ យ៉ាងធ្ងន់ធ្ងរ
ក្មេងតូចម្នាក់ ស្លាប់ដោយសារត្រូវ ម្តាយ និងមិត្តប្រុស វាយដំច្រំធាក់ យ៉ាងធ្ងន់ធ្ងរ
ក្មេងតូចម្នាក់ ស្លាប់ដោយសារត្រូវ ម្តាយ និងមិត្តប្រុស វាយដំច្រំធាក់ យ៉ាងធ្ងន់ធ្ងរ

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត