ហឹង្សាតាមទូរទស្សន៍ជាកត្តាកំណត់អំពីចរិតឆេវឆាវរបស់កុមារ

​ការ​សិក្សា​ស្រាវ​ជ្រា​​វបានរ​ក​ឃើ​ញថា​ ការ​មើល​រឿងបែប​ហឹង្សា​គឺ​ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ក្នុងចំ​ណោម​​កត្តាគ្រោះ​ថ្នាក់​ទាំ​ង ៦​ប្រភេទ​ ដែលអាច​ជាក​ត្តាកំណត់​ឲ្យ​ដឹង​អំពី​ចរិត​ឆេវឆាវរ​បស់កុមារនា​​ពេលអនាគត។ យោង​តាម​លោក ​បណ្ឌិត ​Douglas Gentile ​មក​ពី​សាកលវិទ្យាល័យ I​owa State ​University ​បង្ហាញ ​ថាក​ត្តា ​ផ្សេងៗ ​ទៀត​ដែល អាច​ ​មាន​​គ្រោះ​ថ្នាក់​មាន​ដូច​​ជា​៖ ការ​ទាស់​ទែង​​គ្នាក្នុង​គ្រួសារ ​ការ​ខ្វះ​ការ​យកចិ​ត្តទុក​ដាក់​ពីឪពុក​ម្តាយ ការ​មិន​ស្មើភាព​គ្នាខាង​យែនឌ័រ  ​ជាកត្តា​រងគ្រោះនៃ​ការ​បំពាន​រាងកាយ និងការ​វាយតប់​គ្នារបស់កុមារ​ ។ 
ហឹង្សាតាមទូរទស្សន៍ជាកត្តាកំណត់អំពីចរិតឆេវឆាវរបស់កុមារ
​លោក​បណ្ឌិត​បាន​លើកឡើង​ថា ​ការ​ប្រឈម​មុខនឹ​ង​គ្រោះ​ថា្ន​ក់ទាំ​ង​នោះកាន់​តែ​ច្រើនគឺ​កុមារ​មានចរិត​កាន់តែឆេវឆាវ​ខ្លាំងឡើង។ “បើសិន​ជា​អ្នកប្រឈម​នឹង​កត្តា​គ្រោះ​ថ្នាក់​កាន់តែ​ច្រើន​ ឱកាស​ដែលកុមារ​ងាយនឹងមាន​ចរិត​ឆេវឆាវ​កាន់​តែ​មាន​ច្រើន​​ផងដែរ​” ​​នេះជា​ សម្តី​របស់ លោកបណ្ឌិត ​ដែលបាន ធ្វើការ សិក្សា​ស្រាវ ជ្រាវ​ពី​ភាព អវិជ្ជ​មាន ​របស់​ ប្រព័ន្ធ​ឃោសនា​ នៅ​សាកលវិទ្យាល័យ Iowa ​របស់​រដ្ឋ ​។ ​បើសិន​ជា​កុមារ​មានការប្រឈម​មុខ​នឹង​​កត្តាមួយ ឬពីរវា​មិន​មែ​ន​ជាបញ្ហា​ធំ​ដុំ​នោះ​ទេ ព្រោះថា​កុមារមាន​ភាពងាយ​និងសះ​ស្បើយ​ឡើងវិញ ​​​​​​គេ​អាច​ប្រឈ​មមុ​ខ​ជា​មួយ​វា​បាន​ តែ​បើកុមារ​ប្រឈម​នឹង​កត្តា​គ្រោះ​ថ្នាក់​​លើស​ពី​ពីរ​នោះគឺ​ជាបញ្ហា។ ​ហើយនៅ ពេល ​​​ដែល ​កុមារ ​ប្រឈម នឹង ​កត្តា គ្រោះ​ថ្នាក់ចាប់​ពី​បួនឡើង​ទៅ​​នោះ​គឺ​ជាប​ញ្ហាធំបំផុតលើសពីការ​គិតរបស់​លោកអ្នក។
​ការ​សិក្សា​នេះ​ធ្វើ​​ទៅលើ​ក្មេង ​៤៣០​នាក់ ​ដែល​មាន​អាយុ​ចាប់​ពី​៧​ ដល់ ១១ឆ្នាំ ​ក្នុងសាលាចំនួន៥​នៅរ​ដ្ឋ ​​Minnesota សហរដ្ឋអាមេរិក ។ គ្រូ​ត្រូវមានភារៈកិច្ច​ធ្វើការ​សិក្សានិង​ស្រង់​ស្ថិតិ២​ដង​​ក្នុងមួយ​ឆ្នាំ ​។ ភាព​ឆេវ​ឆាវ ​ឬហឹង្សា​ទាក់​ទង​នឹងរាងកាយ​ត្រូវ​ធ្វើ​ការ​រាយការណ៍​ដោយ​បុគ្គលខ្លួន​ឯង​ផ្ទាល់ ​និង​មួយ ទៀត ​ការ​រាយការណ៍ ​ដោយ មិត្តភក្ដិ រួម ​ថ្នាក់​  របស់​គេ​ និង​ចុងក្រោយពី​គ្រូ​ផ្ទា​ល់​អំពី​ហេតុការណ៍ដែលកើត​ឡើង​។ ​ការ​រាយការណ៍​ដោយបុគ្គល​ផ្ទាល់ គឺអ្នកចូ​លរួ​មត្រូវរាយ​បញ្ជី​អំពី​កម្មវិធី​ក្នុង​ទូរទស្សន៍​ ៣​ដែលគេ​ចូលចិត្ត ឬ ល្បែង​ក្នុងវីដេអូ​ (Video Games) ឬ​ខ្សែភាពយន្ត ​។ ​ក្នុងកម្មវិ​ធី​នីមួ​យៗ​អ្នកចូ​លរួម​ត្រួវឆ្លើយថា​តើគេ​មើលឬលេងកម្មវិ​ធីនោះ​ញឹកញាប់​ប៉ុណ្ណា ​និង​ ថា ​តើ ​វា​ មាន ​សភាព​ ហឹង្សា​កម្រិត​ណា​។
​​ជារួ​ម ​ពិន្ទុ​ដែល​បង្ហាញ​ពី​ការ​ប្រឈមនឹ​ង​ហឹង្សាត្រូវ​គណនា​សម្រាប់​អ្នក​ចូ​ល​រួម​ម្នាក់​ៗ​ដោយ​យកចំនួន​ដងនៃ​កម្រិត​ហឹង្សាគុណនឹង​​ចំនួនដង​នៃ​ការ​មើល​ឬ​លេង​ហើយ​រកមធ្យម​​ភាគ។ លោក​បណ្ឌិតបានលើក​ឡើង​​ថា វិធី​សាស្ត្រ​នេះ​ត្រូវ​បាន​អនុវត្តន៍​បាន​ជោគជ័យ​ជា​មួយ​និង​ការ​សិក្សាស្រាវជ្រាវ​ពី​មុនៗ​មក​ផងដែរ​​។ លោក​បណ្ឌិត Gentile ​បាន​ កត់ សម្គាល់​ ថា ​រាល់​កត្តា​គ្រោះ​ថ្នាក់​ទាំង​អស់​ កត្តា​ប្រឈម​មុខ​នឹងហឹង្សា​តាម​ប្រព័ន្ធឃោសនាគឺវាងាយសម្រាប់ឪពុកម្តាយគ្រប់គ្រងជាងគេ ។ “បើសិនជាយើងមានការបារម្មណ៍ពីការធ្វើបាបលើកូនៗ ពីក្មេងដទៃនៅសាលារៀន នោះ វិធីសាស្ត្រ ខាង លើ នេះ ក៏ អាច ងាយ ស្រួល នឹង ស្វែង រកថា តើ កុមារ មួយ ណា ងាយ នឹង រង គ្រោះ ដោយ សារការ ធ្វើបាបពីក្មេងដទៃនិងមានអ្នកមានអកប្បកិរិយាចូលចិត្តធ្វើបាបគេ។ ទាំងនោះគឺវាជួយឲ្យយើងងាយរកវិធីទប់ស្កាត់ផងដែរ។