រវាង​ស្ករស​និង​ស្ករ​ត្នោត អ្នក​សាក​ទាយ ទៅ​មើល​មួយ​ណា ផ្តល់​អត្ថប្រយោជន៍​​ច្រើន ចំពោះ​សាពាង្គ​កាយ​របស់​យើង!

ស្ករសនិងស្ករត្នោត ទាំងពីរប្រភេទនេះ សុទ្ធ​តែ​ជា​ស្ករ ដែល​យើង​ប្រើ​ប្រាស់ វា​ជា​ប្រចាំ​ថ្ងៃ ជា​ពិសេស នៅ​ពេល​ធ្វើ ម្ហូប​អាហារ។ មាន​មតិ​មួយ​ចំនួន បាន​និយាយ​ថា ស្ករ​ត្នោត​គឺវា បានផ្តល់អត្ថប្រយោជន៍ ច្រើន​ជាង ព្រោះ​វា មានជាតិទឹក, ជាតិ molasses និងភាពផ្អែម ជាងស្ករស។ តើប្រិយមិត្តគិត យ៉ាងដែររវាង ស្ករទាំងពីរនេះ?

រវាង​ស្ករស​និង​ស្ករ​ត្នោត អ្នក​សាក​ទាយ ទៅ​មើល​មួយ​ណា ផ្តល់​អត្ថប្រយោជន៍​​ច្រើន ចំពោះ​សាពាង្គ​កាយ​របស់​យើង!

ដោយឡែក នៅថ្ងៃនេះ យើងនឹងបង្ហាញ អ្នកពីអត្ថប្រយោជន៍ របស់វាទាំងពីរនេះ មកណែនាំ ដល់អ្នក​ទាំង​អស់​គ្នា ថាស្ករទាំងពីរនេះ មួយណាបាន ផ្តល់សារៈប្រយោជន៍ ច្រើនចំពោះសុខភាព រាងកាយរបស់​យើង​។

បើនិយាយ ពីស្ករស មានវត្ថុធាតុដើម ចេញពីអំពៅ ហើយវា​​មិនសូវជាមាន សារធាតុ molasses ប៉ុន្មាន​នោះ​ទេ ព្រោះតែ នៅពេល ផលិតស្ករស វាត្រូវបាន ចំរាញ់សារធាតុ molasses ដែលធ្វើអោយ​ស្ករស​មាន ពណ៌ស ប៉ុន្តែស្ករសនៅ តែអាចមាន ពណ៌ដូច ស្ករត្នោត ដោយគ្រាន់តែ បន្ថែមសារធាតុ molasses ជាការស្រេច។ យ៉ាងណាមិញ អ្វីដែលមានភាព ខុសគ្នារវាង ស្ករទាំងពីរនេះ គឺការភ្លក់។

ដោយមាន មនុស្សជាច្រើន បានជឿជាក់ថា ស្ករត្នោត បានផ្តល់អត្ថប្រយោជន៍ ច្រើនជាង ដូច្នេះ​បាន​ជា​ពួក​គេ បាន​ប្រើ​ប្រាស់ ស្ករត្នោត ច្រើនជាងស្ករស ដោយសារ តែស្ករស មានប្រភេទ សារធាតុ purer រហូតដល់ទៅ 99.9% ចំណែកឯ ស្ករត្នោតវិញ សារធាតុ purer ត្រឹមតែ 97% ដោយមាន រួមផ្សំនឹងទឹក 2% និងសារធាតុ ផ្សេងដទៃទៀត 1%។

ប្រសិនជា អ្នកជ្រើសរើស រវាងស្ករទាំងនេះ តើអ្នកគួរ ជ្រើសរើស ស្ករមួយណា យកមកប្រើប្រាស់? បើ​តាម​យោបល់ របស់ខ្ញុំផ្ទាល់ថាស្ករទាំងពីរ សុទ្ធតែបាន ផ្តល់ប្រយោជន៍ ដល់សុខភាព យើងទាំងពីរ ហ្នឹង គ្រាន់តែស្ករត្នោត ភាគច្រើនគេនិយមប្រើ វាមកធ្វើជា ម្ហូបអាហារ ចំណែកឯ ស្ករសវិញភាគច្រើន គេ​យក​មក​ធ្វើ អំបិលជ្រលក់ជាមួយនឹង ម្ជូរជាដើម ជួនកាលវា ក៏អាចយក ចំអិនអាហារបានដែរ និយាយអោយ ចំគឺល្អចំពោះសុខភាព ទាំងពីរ តែម្តង គ្រាន់តែពេលខ្លះ វាត្រូវបានគេ យកទៅប្រើប្រាស់ ដាច់ដោយឡែក ពីគ្នា តែប៉ុណ្ណោះ។

  • ដោយ: Sambath
  • 9:28 AM, 25 December
  • ប្រភព: stethnews
  • Tag: សុខភាព
  • រវាង​ស្ករស​និង​ស្ករ​ត្នោត អ្នក​សាក​ទាយ ទៅ​មើល​មួយ​ណា ផ្តល់​អត្ថប្រយោជន៍​​ច្រើន ចំពោះ​សាពាង្គ​កាយ​របស់​យើង!已关闭评论
  • 9 views
  • Hide Sidebar
    A+