ញាក់សាច់ ត្រីនៅសល់មួយកំណាត់ ខ្លួន អាចនៅមានជីវិត និងរស់បានយូរទៀត (មានវីដេអូ)

ថៃ៖ នេះជារឿងដ៏ មិនគួរឲ្យនឹកស្មានដល់មួយ ដែលត្រីនៅសល់តែមួយកំណាត់ខ្លួន បែរជានៅអាច មានជីវិតរស់រាន រហូតដល់ ៦ខែ​។

តាមប្រភពព័ត៌មាន លោក Watchara Chote អាយុ ៣៦ឆ្នាំ ជាអ្នករស់នៅក្នុង Ratchaburi ក្នុងប្រទេសថៃ នេះបានឲ្យដឹងថា លោកប្រទះឃើញត្រីមួយកំណាត់ ដែលនៅមានជីវិតនេះ នៅក្នុងកន្ដ្រក អ្នកលក់ត្រីនៅ ឯផ្សារ និងដោយសារតែភាពអាណិត លោកក៏យកមកចិញ្ចឹមតែម្ដង។ ក្រោយពីទទួលយក មកចិញ្ចឹម លោកក៏ដាក់ឈ្មោះ ឲ្យថា ត្រីនេះថា 'I-half' និងលោកបានប្រាប់អ្នក សារព័ត៌មានទៀតថា វាបានដាច់ពាក់កណ្ដាលខ្លួន ពីពោះទៅ កន្ទុយ។ 

នៅក្នុងនោះ បានឲ្យដឹងទៀតថា មូលហេតុដែលបណ្ដាលឲ្យវា ដាច់មួយកំណាត់ខ្លួនបែបនេះ ដោយសារតែ វាព្យាយាម លោតចេញ ពីអាងស៊ីម៉ង់ចិញ្ចឹមត្រីមួយ ដែលនាពេលនោះ វាក៏បាក់ឆ្អឹង និងរលួយ ដែលជាហេតុបណ្ដាលឲ្យ កន្ទុយរបស់វា បានដាច់ចេញ នេះបើតាមសារព័ត៌មាន Matichon បានចុះផ្សាយ។ 

យ៉ាងណាមិញ ត្រីនេះ នៅមានជីវិតរស់រាន រហូតដល់ ៦ខែ តែបែរជាងាប់ នៅពេលដែលលោក Watchara Chote បាននាំវា ធ្វើដំណើរទៅកាន់ ភូមិខុសៗគ្នា ដើម្បីបង្ហាញ ទៅកាន់សាធារណៈជន។ ក្រោយពីវាងាប់ មានសាធារណៈជន មួយចំនួន បាននាំគ្នាបរិច្ចាគប្រាក់ ដើម្បីឲ្យ លោក Watchara Chote ទិញក្ដាមឈូសឲ្យវា និងកប់វា នៅកន្លែងដ៏ត្រឹមត្រូវមួយ៕

ញាក់សាច់ ត្រីនៅសល់មួយកំណាត់ ខ្លួន អាចនៅមានជីវិត និងរស់បានយូរទៀត (មានវីដេអូ)
ញាក់សាច់ ត្រីនៅសល់មួយកំណាត់ ខ្លួន អាចនៅមានជីវិត និងរស់បានយូរទៀត (មានវីដេអូ)
ញាក់សាច់ ត្រីនៅសល់មួយកំណាត់ ខ្លួន អាចនៅមានជីវិត និងរស់បានយូរទៀត (មានវីដេអូ)
ញាក់សាច់ ត្រីនៅសល់មួយកំណាត់ ខ្លួន អាចនៅមានជីវិត និងរស់បានយូរទៀត (មានវីដេអូ)

វីដេអូ៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ញាក់សាច់ ត្រីនៅសល់មួយកំណាត់ ខ្លួន អាចនៅមានជីវិត និងរស់បានយូរទៀត (មានវីដេអូ)已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2015/12/25  Category:ប្លែកៗ