​មន្ត្រី​ការ​ពារ​ព្រៃ​មណ្ឌល​គិរី​ចុះ​ល្បាត​ក្នុង​ព្រៃ​​រក​ឃើញ​វត្ថុ​តាង​បទ​ល្មើស​ព្រៃ​ឈើ ​និង​ឈើ​ជា​ច្រើន​កំណាត់

ខេត្ត​ម​ណ្ឌ​ក​គិរី​ ៖ មន្ត្រី​ព្រៃ​ការពារ​មណ្ឌលគិរី​ដែល​​​ដឹកនាំ​ដោយ​លោក ឡុ​ង ប៊ុ​ង​ រួម​ជាមួយ​ខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ និង​នគរបាល​វី​រការ​ព្រំដែន​គោក​៣០៣​ នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ចុះល្បា​​ត​តាម​ក្នុង​ព្រៃ​ការពារ ​និង​តាម​បន្ទាត់​ព្រំដែន នៅ​ចំណុច​ក្នុងភូមិ​សាស្ត្រ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​លី​លិ​ក ​ស្រុក​កោះ​ញែក ក្បែរ​ព្រំដែន​វៀតណាម​ កាលពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២៣ ​ធ្នូ  ២០១៥​​ រក​ឃើញ​ត្រាក់ទ័រ​ចំនួន​៥​គ្រឿង រ៉ឺម៉ក​៥​គ្រឿង ឈើ​លេខ​១ ស្រឡៅ ផ្ចឹក ​និង​សុ​ក្រំ​ចំនួន​៣០​កំណាត់ (​ដែល​នៅ​មិន​ទាន់​បាន​វាស់វែង​នៅឡើយ​ទេ​)​ដោយ​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​ឈើ ត្រាក់ទ័រ​ និង​រ៉ឺម៉ក​នៅ​កន្លែង​កើតហេតុ​។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​នាំ​យក​ត្រាក់ទ័រ​ ​រ៉ឺម៉ក ​និង​ឈើ​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ព្រំដែន​ម្រើ​ល​ដោយសារ​មាន​ស្ថានភាព​ផ្លូវ​លំបាក​ត្រាក់ទ័រ​ខ្លះ​ខូច ខ្លះ​បែក​កង់​អាច​ប្រើ​ពេលវេលា​ជា​ច្រើន​ថ្ងៃ​ទើបបាន​ទៅ​ដល់​កន្លែង​គោលដៅ​ដើម្បី​នាំ​យក​មក​ធ្វើ​កំណត់ហេតុ​សំណុំរឿង​ចាត់​ទៅ​តាម​និ​តិ​វិធី​នៃ​ច្បាប់​ព្រៃឈើ​។​

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្នុងភូមិ​សាស្ដ្រ ភូមិ​ស្រែ​ហ៊ុយ​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ក្រុម​អ្នក​ត្បា​ត​បាន​ជួប​ប្រ​ទះគោ​យន្ត​ចំនួន​២០​គ្រឿង​ និង​ប្រជាជន​មាន​ប្រុស មាន​ស្រី​ចំនួន​៣៦​នាក់ ដែល​រស់នៅ​ភូមិ​អរ​បួន ឃុំ​បួន ស្រុក​កោះ​ញែក​បាន​ចូល​ព្រៃ​ការពារ​មាន​បំណង​ទៅ​កាប់​កូន​ក្រឡឹង​ ត្រូវក្រុម​អ្នក​ត្បា​ត​រក​ឃើញ​ និង​ដកហូត​បាន​រណារ​យន្ត​១៧​គ្រឿង ផ្លែ​ឡាប​ចំនួន​៨​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ព្រៃ​ការពារ​ដើម្បី​ចាត់​តាម​និ​តិ​វិធី​ច្បាប់ ​ចំណែក​ប្រជាពលរដ្ឋ​ទាំង​៣៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​​ធ្វើការ​អប់រំ​ និង​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រលប់​ទៅ​ផ្ទះ​ជាមួយ​គោ​យន្ដ​វិញ​៕

ព័ត៌​មាន​លម្អិត​នឹង​​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព