Lovren និង Mignolet ជា​ពីរ​បួស​ទាន់​ពេល Liverpool ប៉ះ​ក្រុម​កំពូល​តារាង


Lovren និង Mignolet ជា​ពីរ​បួស​ទាន់​ពេល Liverpool ប៉ះ​ក្រុម​កំពូល​តារាង

ខ្សែ​ការពារ​កណ្តាល Dejan Lovren និង​អ្នកចាំទី Simon Mignolet នឹង​មក​ជួយ Liverpool បាន​វិញ ក្នុងប្រកួត​ទល់​នឹង​ក្រុមកំពូល​តារាង​ Leicester City។

 

Lovren និង Mignolet ជា​ពីរ​បួស​ទាន់​ពេល Liverpool ប៉ះ​ក្រុម​កំពូល​តារាង

 

ការ​ត្រឡប់​មក​វិញ​របស់​កម្លាំង​ដ៏​សំខាន់​ទាំង​២ ​នឹង​ជួយ​ដល់​ក្រុម​លោក Jurgen Klopp ពង្រឹង​នៅ​តំបន់​ខាងក្រោម​ឡើងវិញ ​ក្រោយ​ពី​អវត្តមាន​របួស​ពួកគេ​ធ្វើ​ឲ្យ​ហង្ស​ក្រហម​ ចាញ់ Watford យ៉ាង​ចាស់​ដៃ ៣-០ កាល​ពីសប្ដាហ៍​មុន។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Liverpool នៅ​មាន​បញ្ហា​កីឡាករ​របួស​មួយ​ចំនួន​ទៀត ដែល​វា​ជា​កង្វល់​មួយ​សម្រាប់​គ្រូ​បង្វឹក​វ័យ៤៨ឆ្នាំ ក្នុង​នោះ​ខ្សែ​ការពារ​កណ្តាល Martin Skrtel រង​របួស​សរសៃពួរ​ ហើយ​ប្រធាន​ក្រុម​រង Milner រង​របួស​កំភួន​ជើង។ ពាក់ព័ន្ធ​នឹង​របួស Skrtel លោក Klopp បាន​ឲ្យ​ដឹង​ថា៖ “អាការៈ​របស់ ​Skrtel គឺ​មិន​ល្អ​ប៉ុន្មាន​ទេ។ គាត់រង​របួស​សរសៃ​ពួរ​គន្លាក់​ជើង​ដែល​ត្រូវ​ការ​ពេលវេលា​ដើម្បី​សម្រាក​ព្យាបាល”។

 

ហង្ស​ក្រហម Liverpool បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់ថ្នាក់​៩ ក្នុង​តារាង Premier league ក្រោយ​ប្រកួត​បាន​១៧​ដង​ ​ឈ្នះ៦ ស្មើ៦ និង​ចាញ់​៥ដង​ មាន ២៤ពិន្ទុ​​ក្នុង​ដៃ៕

 

Lovren និង Mignolet ជា​ពីរ​បួស​ទាន់​ពេល Liverpool ប៉ះ​ក្រុម​កំពូល​តារាង

 

Lovren និង Mignolet ជា​ពីរ​បួស​ទាន់​ពេល Liverpool ប៉ះ​ក្រុម​កំពូល​តារាង

 

ចុចអាន៖ Klopp ទិញ​បាន​កីឡាករ​ថ្មី​ដែល​នឹង​ពាក់​លេខ​៨ របស់​ Gerrard

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal