តើ​របួស Sam ​គ្រូ​បង្វឹក​ក្រោន ​ធូរ​ស្រាល​ឬ​នៅ ​ហើយ​អាច​ប៉ះ​ពាល់​ដល់​ក្រុម​ដែរ​អត់?

តើ​របួស Sam ​គ្រូ​បង្វឹក​ក្រោន ​ធូរ​ស្រាល​ឬ​នៅ ​ហើយ​អាច​ប៉ះ​ពាល់​ដល់​ក្រុម​ដែរ​អត់?

លោក លី ហៀង ​​អគ្គលេខាធិការ​ក្លិប​ភ្នំពេញ​ក្រោន ​បាន​ឱ្យ​ដឹង​ថា ​របួស​របស់​លោក Sam Schweingruber ​បាន​ធូរ​ស្រាល​បន្តិច​ហើយ ដោយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ។ ខណៈដែល​អវត្តមាន​គ្រូ​បង្វឹក​រូប​នេះ អាច​នឹង​មាន​ផល​ប៉ះ​ពាល់​តិចតួច​ដល់​ក្រុម ប៉ុន្តែ​ក្លិប​មាន​សង្ឃឹម​ថា ​អ្វី​គ្រប់​យ៉ាង​នឹង​ទៅ​ដោយ​រលូន​សម្រាប់​រដូវ​កាល​ថ្មី។

 

តើ​របួស Sam ​គ្រូ​បង្វឹក​ក្រោន ​ធូរ​ស្រាល​ឬ​នៅ ​ហើយ​អាច​ប៉ះ​ពាល់​ដល់​ក្រុម​ដែរ​អត់?

 សមាជិក​ក្រុមភ្នំពេញ​ក្រោន​ទាំងអស់

 

Sam ​មាន​របួស​ក្បាល​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​ដើម្បី​ឱ្យ​រូប​លោក​ជា​សះ​ស្បើយ មុន​ពេល​​​ត្រលប់​មក​ដឹក​នាំ​ក្រុម​ភ្នំពេញ​ក្រោន​វិញ ខណៈ​​ពេល​​អវត្តមាន​គ្រូ​បង្វឹក​រូប​នេះ ​ក្លិប​ម្ចាស់​ជើង​ឯក​លីក​កំពូល​កម្ពុជា​នឹង​ប្រើ​ប្រាស់​គ្រូ​ជំនួយ ជា​បណ្ដោះអាសន្ន​។ លោក លីហៀង ​បាន​បន្ថែម​ថា​៖ “គ្រូ​ពេទ្យ​នៅ​ថៃ មិន​ទាន់​ប្រាកដ​ថា​ពេល​ណា គាត់​អាច​ត្រលប់​មក​វិញ​នៅ​ឡើយ​ទេ ព្រោះ​របួស​ក្បាល​ត្រូវ​ការ​ពេល​យូរ។ ​ក្រោន​មាន​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ ដូច្នេះ​យើង​ជឿ​ជាក់​សមាជិក​ក្រុម​ទាំង​មូល​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន”។

 

គ្រូ​បង្វឹក​សញ្ជាតិ​ស្វីស​ខាង​លើ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ហើយ​លោក​បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត មុន​ផ្លាស់​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​៕

 

អត្ថបទ៖ មុន្នី រម្យ