​វ៉ែន សុផល កំពុង​បណ្ដុះ​ក្មេង​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ច្រើន​នាក់​​


​វ៉ែន សុផល កំពុង​បណ្ដុះ​ក្មេង​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ច្រើន​នាក់​​

​លោក វ៉ែន សុផល​ គ្រូ​បង្ហាត់​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ កំពុង​មមាញឹក​​​​ក្នុង​​ការ​បណ្ដុះ​​បណ្ដាល​ក្មេង​ៗ​ជា​ច្រើន​នាក់​ ​ ​នៅ​សង្វៀន​ប្រដាល់​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ត្រៀម​សម្រាប់​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។

​វ៉ែន សុផល កំពុង​បណ្ដុះ​ក្មេង​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ច្រើន​នាក់​​ សកម្ម​ភាព​ហ្វឹកហាត់​​របស់​កូន​សិស្ស​លោក​ វ៉ែន សុផល​

 

​លោក វ៉ែន សុផល បាន​ឲ្យ​ដឹង​ថា មាន​ក្មេង​ជា​ច្រើន​មក​សុំ​ហាត់​ប្រដាល់​សកល​​ ដើម្បី​អាច​មាន​ឱកាស​ជាប់​ជា​ជម្រើស​ជាតិ​។ ក្មេង​ៗ​ ទាំង​អស់​ភាគ​ច្រើន​​ទើប​អាយុ​១២ឬ​១៣ឆ្នាំ​ប៉ុណ្ណោះ ​ការ​កំណត់​​កម្រិត​អាយុ​នេះ​ ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

​លោក​បន្ត​ថា ​ការ​ហ្វឹកហាត់​មាន​​​​ពីរ​ពេល​គឺ​​​ព្រឹក​ម៉ោង៦ ដល់​ម៉ោង​៨​ និង​​រសៀល​​ម៉ោង​២ ដល់​ម៉ោង៤ កន្លះ​។ ​បច្ចុប្បន្ន​ក្មេង​ទាំង​អស់​គ្មាន​ប្រាក់​ខែ​ ​ឬ​លុយ​ថ្លៃ​សាំង​អ្វី​ឡើយ​ ពួក​គេ​មក​ហ្វឹកហាត់​ដោយ​ស្ម័គ្រចិត្ត។ ​​ក្មេង​ៗ​​ទាំង​អស់​ បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​តាំង​ពី​ចប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​នៅ​ប្រទេស​សិង្ហបុរី​​​ឆ្នាំ​២០១៥​​ មក​​ម្ល៉េះ។

 

​ជា​ចុង​ក្រោយ​លោក​ក៏​សូម​សំណូមពរ​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​​កម្ពុជា ឬ​ក្រសួង​​អប់រំ យុវជន​ និង​កីឡា​មេត្តា​ជួយ​ឧបត្ថម្ភ ជា​ប្រាក់​ថ្លៃ​សាំង​លើក​ទឹក​ចិត្ត​បន្តិចបន្តួច​ ឬ​ប្រាក់​ខែ ដល់​ក្មេង​ៗ ដែល​មាន​ចិត្ត​ស្រលាញ់​វិស័យ​ប្រដាល់​មក​ហ្វឹកហាត់​ដើម្បី​ត្រៀម​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ទាំង​នេះ​ផង​៕

 

 ​វ៉ែន សុផល កំពុង​បណ្ដុះ​ក្មេង​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ច្រើន​នាក់​​កីឡាករ​កម្ពុជា​កាល​ហ្វឹក​ហាត់​ទៅ​ស៊ីហ្គេម​២០១៥កន្លង​មក

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
រូប​ថត៖​ ទូរសព្ទ​ដៃ​​​

​​​​​​​​​​