​ប្រធាន​ក្លិប​ Barca៖ គោលដៅ​យើង​ ចង់​ក្លាយ​ជា​ក្លិប​ល្អ​បំផុត​លើលោក​​ឆ្នាំ​២០២១

​ប្រធាន​ក្លិប​ Barca៖ គោលដៅ​យើង​ ចង់​ក្លាយ​ជា​ក្លិប​ល្អ​បំផុត​លើលោក​​ឆ្នាំ​២០២១

Josep Maria Bartomeu ប្រធាន​ក្លិប​ FC Barcelona បាន​លើក​ឡើង​ថា ​គោល​ដៅ​របស់​ក្លិប​អ្នក​មាន​បុណ្យ​ គឺ​ចង់​ក្លាយ​ជា​ក្លិប​ល្អ​បំផុត​លើ​លោក​​​នៅ​ឆ្នាំ​២០២១ បន្ទាប់​ពី​លើក​ពាន​​ទី​៥​ នៅ​ឆ្នាំ​២០១៥​ កាល​សប្ដាហ៍​​មុន។

 

​ប្រធាន​ក្លិប​ Barca៖ គោលដៅ​យើង​ ចង់​ក្លាយ​ជា​ក្លិប​ល្អ​បំផុត​លើលោក​​ឆ្នាំ​២០២១

 

​Barca បាន​លើក​ពាន​៥ ​ក្នុង​ចំណោម​៦​ពាន​ដែល​ខ្លួន​បាន​ចូល​រួម​ប្រកួត​ប្រជែង​ ដោយ​ក្នុង​នោះ​រួ​ម​មាន​ UEFA Champions League, La Liga, Copa del Rey, UEFA Super Cup និង​ FIFA Clup World Cup ​ទៀត​​​ បន្ទាប់​ពី​ឈ្នះ​ River Plate ៣-០ នៅ​ប្រទេស​ជប៉ុន​សប្ដាហ៍​មុន។ ប៉ុន្តែ​ពួកគេ​ បាន​បាត់បង់​ពាន​១​គឺ Spanish Super Cup ​​ក្រោយ​ចាញ់​ Athletic Bilbao ​ទាំង​២​ជើង​​ដោយ​លទ្ធផល ៥-១។

 

​ប្រធាន​ក្លិប​ Barca៖ គោលដៅ​យើង​ ចង់​ក្លាយ​ជា​ក្លិប​ល្អ​បំផុត​លើលោក​​ឆ្នាំ​២០២១

 

​ទោះ​លើក​ពាន​៥​ នៅ​ឆ្នាំ​២០១៥​ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​គ្រាប់​បាល់​ក្នុង​លីក​​រដូវ​កាល​នេះ​វិញ​ឃើញ​ថា Barca ស៊ុត​បាន​សរុប​តែ​៣៦​គ្រាប់​ប៉ុណ្ណោះ ​ដោយ​ចាញ់​ PSG (៤៨), Dortmund (៤៧), Bayern Munich (៤៦), Real Madrid (៤២) និង​ចាញ់​ទាំង​ Leicester City (៣៧) ​របស់​អង់គ្លេស​ទៀត។

 

​យ៉ាង​ណា លោក​ Bartomeu ​​​បាន​​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០២១ ក្លិប​ Barelona ចង់​ក្លាយ​ជា​ក្លិប​កំពូល​​លើ​លោក ដោយ​ឈ្នះ​ទាំង​ពាន​រង្វាន់ និង​ឈ្នះ​ទាំង​ការ​ស៊ុត​គ្រាប់​បាល់​ទាំង​អស់។

 

បុរស​វ័យ​៥២​ឆ្នាំ បាន​ប្រាប់​ដល់​ Goal ថា៖ “ឆ្នាំ​នេះ​ ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ​​មួយ​របស់​យើង។ យើង​បាន​ឈ្នះ​ពាន​៥ ក្នុង​ចំណោម​៦។ ឥឡូវ​ Barca ជា​ក្លិប​ឈ្នះ​ពាន​អន្តរជាតិ​ច្រើន​ជាង​គេ​លើ​លោក។ ប៉ុន្តែ​យើង​មិន​បញ្ឈប់​ត្រឹម​ហ្នឹង​ទេ។ គោលដៅ​របស់​យើង​ គឺ​ចង់​ក្លាយ​ជា​ក្លិប​នាំ​មុខ​គេ​​លើ​លោក​នៅ​ឆ្នាំ​២០២១”៕

 

-ចុចអាន៖ David Villa ថា​ MSN គឺជា​ក្រុម​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Barcelona

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ squawka