បុរស​ម្នាក់​ទិញ​​iPhone​ និង​​ Apple gift cards​​ តម្លៃ​​៧៥​​ម៉ឺន​​ដុល្លារ​​ ទៅ​លក់​នៅ​ហុងកុង ត្រូវ​ចាប់​ខ្លួន​

បុរស​ម្នាក់​ទិញ​​iPhone​ និង​​ Apple gift cards​​ តម្លៃ​​៧៥​​ម៉ឺន​​ដុល្លារ​​ ទៅ​លក់​នៅ​ហុងកុង ត្រូវ​ចាប់​ខ្លួន​

បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​អាមេរិក​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ ​បន្ទាប់​ពី​បាន​ទិញ​ iPhone​ ជាង​៤៧០​គ្រឿង​ និង​ Apple gift cards​ សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​ជាង​៧៥ម៉ឺនដុល្លារ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Apple Insider។
​​

បុរស​ម្នាក់​ទិញ​​iPhone​ និង​​ Apple gift cards​​ តម្លៃ​​៧៥​​ម៉ឺន​​ដុល្លារ​​ ទៅ​លក់​នៅ​ហុងកុង ត្រូវ​ចាប់​ខ្លួន​

 

 

ប៉ូលិស​នៃ​រដ្ឋ Oregon​ សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ករណី​គេច​ពន្ធ​ដែល​បុរស​ខាង​លើ​មាន​បំណង​ចង់​នាំ​របស់​ទាំង​អស់​នោះ​​បញ្ជូន​ទៅ​ទី​ក្រុង​ហុងកុង។ ប៉ូលិស​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ជន​សង្ស័យ​ខាង​លើ​មិន​មែន​ប្រព្រឹត្តិ​តែ​មួយ​ករណី​នេះ​ទេ​ ​គាត់​ក៏​បាន​លួច​យក​លេខ​សម្ងាត់​កាត​ធនាគារ​របស់​អ្នក​ ដែលបាន​​ទិញ​ iPhone​ និង​ Apple gift cards​ របស់​លោក​ ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​នៅ​ Apple Store ផង​ដែរ។

 

សូម​បញ្ជាក់​ផង​ដែរ​ថា ​​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដោយ​កាល​ពី​ដើម​ឆ្នាំ២០១៥​​នេះ​ ​មាន​បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ផង​ដែរ​ នៅ​ឯ​ព្រំដែន​ទីក្រុង​ហុងកុង​ ពី​បទ​ព្យាយាម​រត់ពន្ធ​ iPhone ​ចំនួន​៩៤​គ្រឿង​ចូល​ទៅ​ចិន​ដី​គោក​ ដោយ​បិទ​ទូរសព្ទ​ទាំង​អស់​នោះ​ជាប់​នឹង​រាង​កាយ​របស់​គាត់៕

 

 បុរស​ម្នាក់​ទិញ​​iPhone​ និង​​ Apple gift cards​​ តម្លៃ​​៧៥​​ម៉ឺន​​ដុល្លារ​​ ទៅ​លក់​នៅ​ហុងកុង ត្រូវ​ចាប់​ខ្លួន​

បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ពី​បទ​ព្យាយាម​រត់ពន្ធ​ iPhone ​ចំនួន​៩៤​គ្រឿង​ចូល​ទៅ​ចិន​ដី​គោក កាល​ពី​ដើម​ឆ្នាំ​

 

 

ចុច​អាន៖ យល់​យ៉ាង​ដែរ​បើ​ Galaxy S7 មាន​ពណ៌​ស៊ី​ជម្ពូ​ដូច​ជា​ iPhone 6s?

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ appleinsider