រំលោភ​បានសម្រេច​ម្តង​ហើយ ញ៉ាម​ចង់​រំលោភ​ម្តងទៀត បែរជា​….​

​បុរស​ជា​កម្មករសំណង់​តណ្ហា​ក្រាស់​ម្នាក់​ដែលមាន​ប្រពន្ធ​ហើយ​មិន​ឆ្អែតឆ្អន់​នោះ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ធ្វើការ​ឃាត់ខ្លួន និង បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១២ និង ៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ក្រោយពី​រូបគេ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ក្មេងស្រី​ដែលជា​អ​និតិ​ជន​អាយុ ១៣ ឆ្នាំ​ម្នាក់​បានសម្រេច​ចំនួន ២ លើក ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី ១៩ និង ២១ ខែធ្នូ កន្លងទៅនេះ​នៅក្នុង​បន្ទប់ទឹក​ក្នុង​ការដ្ឋាន​សំណង់​ដី​ឡូ​តិ៍​គ្មាន​លេខ​មួយកន្លែង ក្រុម​៣៥ ភូមិ ៥ ផ្លូវ​លេខ ៤៤០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

រំលោភ​បានសម្រេច​ម្តង​ហើយ ញ៉ាម​ចង់​រំលោភ​ម្តងទៀត បែរជា​….​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរស​ជា​ជនសង្ស័យ​រូបនេះ​មានឈ្មោះ នី បូរ៉ា ហៅ​បូ អាយុ ២៨ ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ប្រពន្ធ និង ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​គ្មាន​លេខ​មួយកន្លែង ផ្លូវលំ ដែល​ស្ថិតនៅ​ក្នង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​ឃាត់ខ្លួន​ក្រោយ​ពេលដែល​រូបគេ​បានធ្វើ​សកម្មភាព​រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ​បានសម្រេច​ចំនួន ២ លើក បែកការណ៍​ហើយ​ម្តាយ​នាង​ដឹង និង ចាប់ខ្លួន​យកមក​ប្រគល់ឱ្យ​កម្លាំង​នគរបាល​ស្តិ៍​ទួល​ទំពូង​ទី ១ នោះ ។ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ហេង ឡា អាយុ ១៣ ឆ្នាំ​ស្នាក់នៅ​ជាមួយ និង ម្តាយ​របស់​នាង​ឈ្មោះ ចាន់ បូ​លី​ណា អាយុ ៥៣ ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ក្នុង​ការដ្ឋាន​សំណង់​កើតហេតុ​ខាងលើ ។

រំលោភ​បានសម្រេច​ម្តង​ហើយ ញ៉ាម​ចង់​រំលោភ​ម្តងទៀត បែរជា​….​

តាម​ប្រភព​ដដែល​ក៏បាន​ប្រាប់​ឱ្យដឹងថា កាលពី​វេលា​ម៉ោង ១៨ ល្ងាច ថ្ងៃទី ១៩ ខែធ្នូ កន្លងទៅនេះ បុរស​ជា​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ​នៅពេលដែល​នាង​ចូលទៅ​បត់ជើងតូច​ក្នុង​បន្ទប់ទឹក ដោយ​មិនទាន់​នឹងដាក់​គន្លឹះ​ផង បុរស​ជា​ជនសង្ស័យ​ក៏បាន​ច្រាន​ទ្វារ​ចូល និង ចាប់​នាង​ធ្វើ​សកម្មភាព​រំលោភ​ទាល់តែ​បានសម្រេច​តែម្តង ។ លុះ​រហូតដល់​វេលា​ម៉ោង ១៦ នាទី​ល្ងាច ថ្ងៃទី ២១ ខែធ្នូ នាង​បាន​ចូលទៅ​ងូតទឹក​នៅក្នុង​បន្ទប់ទឹក​ដដែល និង មិនទាន់​នឹង​បានដាក់​គន្លឹះទ្វារ​ផង​នោះ ក៏ត្រូវ​បាន​បុរស​ជា​ជនសង្ស័យ​ច្រាន​ទ្វារ​រ​ចូលទៅ​ចាប់​ផ្ទប់​មាត់​កុំឱ្យ​ស្រែក និង ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច​ចំនួន​មួយលើកទៀត ។​ ​ក្រោយ​ពេលដែល​បុរស​ជា​កម្មករសំណង់​តណ្ហា​ក្រាស់​ខាងលើ​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ​បានសម្រេច​ជា​បន្តបន្ទាប់​ចំនួន ២ លើក នៅក្នុង​បន្ទប់ទឹក រួចហើយ​ទើប​បែកការណ៍​ដឹង​ដល់​ម្តាយ​របស់​នាង ក៏​ធ្វើការ​ឃាត់ខ្លួន​យកមក​ប្រគល់​ឱ្យកម្លាំង​មាន​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​កូនស្រី​របស់គាត់ និង ធ្វើការ​ផ្តន្ទាទោស​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ជា​បន្តទៅទៀត ៕ (​ប្រភព TV5)

រំលោភ​បានសម្រេច​ម្តង​ហើយ ញ៉ាម​ចង់​រំលោភ​ម្តងទៀត បែរជា​….​