PSY បញ្ចេញ​ក្បាច់​រាំ «Up & Down» ឌឺ​ដាក់ EXID មើល​ហើយ​ញាក់សាច់ (​មាន​វីដេអូ​)

កាលពីពេល​ថ្មីៗ ​នេះ​កំពូល​តារាចម្រៀង​ទោល ​ប្រចាំ​កូរ៉េខាងត្បូង PSY បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ រយ​នាក់​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​នៅលើ ទីលាន​ពហុកីឡាដ្ឋាន Olympic Park Gymnastics ក្នុង​ទីក្រុង សេ​អ៊ូ​ល ដោយសារតែ​កំពូល​តារាចម្រៀង​វ័យ ៣៧ ​រូបនេះ​បាន​បង្កើត​នូវ​ភាពសប្បាយ​រីករាយ និង ​អស្ចារ្យ​ជាមួយ​ក្បាច់​រាំ​នៅក្នុង​បទ «Up & Down» របស់​ក្រុម​ចម្រៀង​នារី EXID ។

PSY បញ្ចេញ​ក្បាច់​រាំ «Up & Down» ឌឺ​ដាក់ EXID មើល​ហើយ​ញាក់សាច់ (​មាន​វីដេអូ​)

ជា​រៀងរាល់ឆ្នាំ ​គេ​សង្កេតឃើញថា​រាល់​ការឡើង​សម្តែង​របស់ PSY លោក​តែងតែ​ជ្រើសរើស​បទ​ចម្រៀង​របស់​ ក្រុម​នារី​ណាមួយ​យកមក​សម្តែង ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​សប្បាយរីករាយ និង ​អធិកអធម តួយ៉ាង​ដូចជា​កាលពី​ឆ្នាំ ២០១៤ លោក​បាន​ជ្រើស​យក​បទ «Red» របស់​នាង Hyuna ហើយ​កាលពី​ឆ្នាំ ២០១៣ លោក​បាន​យក «Sunmi» របស់​ក្រុម Wonder Girls ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៥ នេះ​វិញ​តារា​ចម្រៀង​ ក្នុង​ត្រកូល​អ្នកជំនួញ​លោក PSY បាន​ជ្រើស​យក​បទ «Up & Down» របស់​ក្រុម EXID បន្ទាប់​ពីបទ​មួយ​នេះ​បាន​សាង​នូវ​ភាព ល្បីល្បាញ​តាមរយៈ​ក្បាច់​រាំ​ដ៏​សិច​ស៊ី​បំផុត​ប្រចាំឆ្នាំ ២០១៥ នេះ​។

PSY បញ្ចេញ​ក្បាច់​រាំ «Up & Down» ឌឺ​ដាក់ EXID មើល​ហើយ​ញាក់សាច់ (​មាន​វីដេអូ​)

ហើយ​សម្រាប់ ​ការសម្តែង​បទ «Up & Down» នេះដែរ PSY បាន​តែងខ្លួន​ធ្វើជា​ស្រី​ដោយ​ស្លៀ​ត​ខោខ្លី​ខ្មៅ និង​អាវយឺត​រឹប​ពណ៌​លឿង ជាមួយនឹង​កាយវិការ​រាំ​ដ៏​ ទាក់ទាញ​បំផុត​ដោយ​លោក​ព្យាយាម ​ធ្វើយ៉ាងណា​ឲ្យ​ដូចគ្នា​ទៅនឹង​ក្បាច់​រាំ​របស់​ក្រុម​ចម្រៀង​នារី EXID យ៉ាងដូច​ច្នោះ​ដែរ ៕ កុសល ​(​ប្រភពកូ​រ៉េប៊ូ​)

ចង់ដឹងថា​តើ​ក្បាច់​រាំ​របស់ PSY និង EXID មាន​ភាព​ប្លែក​គ្នា ក៏ដូចជា​អស្ចារ្យ​យ៉ាងណា​នោះ​សូម​ទស្សនា​វីដេអូ​ខាងក្រោយ​នេះ ៖
​ ​
PSY បញ្ចេញ​ក្បាច់​រាំ «Up & Down» ឌឺ​ដាក់ EXID មើល​ហើយ​ញាក់សាច់ (​មាន​វីដេអូ​)