យុវជន​ម្នាក់ ចេញពី​ហូប​ការ​ស្រវឹង ត្រូវគេ​កាប់​ស្លាប់

កំពង់ចាម: យុវជន​ម្នាក់ ចេញពី​ហូប​ការ កូន​អ្នកភូមិ ត្រឡប់មកផ្ទះ​វិញ ត្រូវបាន​ជនសង្ស័យ លប​កាប់​ប្រហារ ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់ ក្នុង​ថ្លុកឈាម យ៉ាង​អាណោច​អ​ធ័​ម​។ ហេតុការណ៍​មនុស្សឃាត​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០​និង​៥០​នាទី ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

​លោក​វរសេនីយ៍ត្រី កែវ ស៊ា​ង​ហ៊ាន់ អធិការនគរបាល ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​យុវជន​រងគ្រោះ ឈ្មោះ​អ៊ឹម ឌី​ណា អាយុ​២៣​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ បាន​ទៅ​ហូប​ការ​គេ មួយកន្លែង ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម រហូត​ស្រវឹង​ជោក​ជា​។ ដល់​វេលា​ម៉ោង ១០​និង​៥០​នាទី ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ មិនដឹង​ជា​ទៅ​ទីណា​នឹងធ្វើ​អ្វីខ្លះ​នោះទេ គឺ​នៅ​មិន​ឆ្ងាយ​ពី​រោងការ ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់មុខ លប​កាប់​ប្រហារ ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់ នៅពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ឃុំ​ថ្ម​ពូន​។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃឈរ បាន​ចុះទៅ​ស្រាវជ្រាវ ដល់​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។​

​រហូតមកដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ លោក​អធិការនគរបាល ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​លប​កាប់ ប្រហារ​ជាច្រើន​កាំបិត ទៅលើ​បុរស​ម្នាក់ គ្រា​ដែល​ចេញពី​ហូប​ការ​គេ មួយកន្លែង បណ្ដាល​ឲ្យ​ស្លាប់​នោះ សមត្ថកិច្ច​មិនទាន់ ចាប់ខ្លួនបាន​នៅឡើយ​ទេ គឺ​ស្ថិតក្នុង​ការស៊ើបអង្កេត នៅឡើយ​៕V​/S

យុវជន​ម្នាក់ ចេញពី​ហូប​ការ​ស្រវឹង ត្រូវគេ​កាប់​ស្លាប់

យុវជន​ម្នាក់ ចេញពី​ហូប​ការ​ស្រវឹង ត្រូវគេ​កាប់​ស្លាប់