ប៉ូលិស​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ លក់​និង​រក្សាទុក សារធាតុ​ថ្នាំញៀន

ព្រះសីហនុ: ជនសង្ស័យ មាន​គ្នា​ចំនួន​៤​នាក់ ដែលជា​មុខសញ្ញា ចែកចាយ និង​រក្សាទុក​សារធាតុ ថ្នាំញៀន ត្រូវបាន​ប៉ូលិស​ស្រុក​ស្ទឹងហាវ ឃាត់ខ្លួន នៅ​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥  ស្ថិត​ក្នុងភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីប៉ូលិស​ស្រុក​ស្ទឹងហាវ បានអោយដឹងថា ជនសង្ស័យ មាន​គ្នា​ចំនួន​៤​នាក់ :១-​ឈ្មោះ​ពៅ ថា​ណាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកនេសាទ​, ២-​ឈ្មោះ ពោល ចិន្តា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក​, ៣-​ឈ្មោះ​ដុល ណា​ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៤-​ឈ្មោះ ព្រហ្ម ចាន់​ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​៤​នាក់ មាន​ទីលំនៅ​បណ្តោះអាសន្ន នៅ​កន្លែងកើតហេតុ​ខាងលើ​។ នៅ​ទីនោះ ជនសង្ស័យ បាន​យក​ថ្នាំញៀន​មក​លក់ អោយ​កម្មករ​នេសាទ និង អោយ​ពួ​កម្មករសំណង់ ជក់ ហើយ​ក៏មាន​ប្រជាពលរដ្ឋ រាយការណ៍ ទើប​សមត្ថកិច្ច ឈាន​ឃាត់ខ្លួន​ជនសង្ស័យ និង​មាន​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន​ជាង ៣០ កញ្ចប់​តូច ព្រមទាំង​សម្ភារៈ មួយចំនួន​ផ្សេងទៀត​។

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទោ​ស​តាមច្បាប់​៕V/S

ប៉ូលិស​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ លក់​និង​រក្សាទុក សារធាតុ​ថ្នាំញៀន

ប៉ូលិស​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ លក់​និង​រក្សាទុក សារធាតុ​ថ្នាំញៀន