​បាង​កករឹត​បន្តឹង​សន្តិសុខ​ និង​អំពាវនាវ​កុំ​ឲ្យ​​ទូរសព្ទ​លេង​សើចទៅ​លេខ​សង្គ្រោះ​បន្ទាន់


​បាង​កករឹត​បន្តឹង​សន្តិសុខ​ និង​អំពាវនាវ​កុំ​ឲ្យ​​ទូរសព្ទ​លេង​សើចទៅ​លេខ​សង្គ្រោះ​បន្ទាន់

កង​​កម្លាំង​ប៉ូលិស​​​ក្នុង​ទី​ក្រុង​បាង​កក​ ​ប្រទេស​ថៃ កំពុង​​ដាក់​កម្លាំង​​​រឹត​បន្តឹង​សន្តិសុខ​សុវត្ថិភាព​​​អំឡុង​​ពេល​​​​​​មុន​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​​សកល​ដែល​នឹង​ខិត​ចូល​មក​ដល់​ខាង​មុខ​នេះ។

 

​បាង​កករឹត​បន្តឹង​សន្តិសុខ​ និង​អំពាវនាវ​កុំ​ឲ្យ​​ទូរសព្ទ​លេង​សើចទៅ​លេខ​សង្គ្រោះ​បន្ទាន់
 

លោក​​អគ្គស្នងការ​នគរបាល​​ក្រុង​បាងកក ឧត្ដមសេនីយ៍ Sanit Mahathaworn បាន​​ឲ្យ​ដឹង​ថា​ កង​កម្លាំង​ប៉ូលិស​ថៃ​នឹង​ដាក់​ពង្រាយ​តាម​តំបន់​​កម្សាន្ត​ជា​ច្រើន​ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេង​ៗ ដូច​ជា​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស​​នេះ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ថ្មី​ខាង​មុខ​។ កង​កម្លាំង​នឹង​ធានា​​​ឲ្យ​​បាន​សុវត្ថិភាព​ ហើយ​នឹង​រឹត​បន្តឹង​​លើ​អ្នក​ប្រើ​ប្រាស់​​​អាវុធ​​ និង​របស់​របរ​ខុស​ច្បាប់​​ខុស​ច្បាប់​មួយ​ចំនួន។

 

ការ​ដំឡើង​ឧបករណ៍​ស្កេន​​រក​មើល​អាវុធ​នឹង​ដាក់​តាម​​ច្រក​ចូល​​ទី​កន្លែង​​កម្សាន្ត​មួយ​ចំនួន។ អាជ្ញាធរ​​ថៃ​ក៏​បាន​ព្រមាន​សាធារណជន​​កុំ​ឲ្យ​​ទូរសព្ទ​​ទៅ​​លេខ​សង្គ្រោះ​បន្ទាន់​​ជា​លក្ខណៈ​លេង​សើច​ (Prank)  ​ដើម្បី​បង្ការ​​ហេតុ​អាសន្ន​មែន​ទែន​កើត​ឡើង។

 

ខាង​វិទ្យាស្ថាន​ជាតិ​​សង្គ្រោះ​បន្ទាន់​​​វេជ្ជសាស្ត្រ​ បាន​ឲ្យ​ដឹង​ថា​ លេខ​ទូរសព្ទ​​បន្ទាន់ ​​(ពេល​អាសន្ន) ​បាន​ទទួល​ការ​​ហៅ​ចូល​ជា​លក្ខណៈ​លេង​សើច (Prank) ប្រមាណ​​ ៣០០​ដង​ក្នុង​មួយ​ថ្ងៃ​ៗ៕

 

​បាង​កករឹត​បន្តឹង​សន្តិសុខ​ និង​អំពាវនាវ​កុំ​ឲ្យ​​ទូរសព្ទ​លេង​សើចទៅ​លេខ​សង្គ្រោះ​បន្ទាន់
 

ចុចអាន៖ រឿង​ពិត​នៃ​​ជីវិត​មនុស្ស​ប្រចៀវ​​ក្រុង​​បាងកក​ ប្រទេស​ថៃ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts​​​​​​​​​​​​