ច្បាប់​ចរាចរណ៍​ថ្មី​ផ្សាយ​ច្រើន​ដង​ តែ​យុវវ័យ​ខ្លះ​​នៅ​តែ​មិន​ទាន់​ដឹង​រឿង

ច្បាប់​ចរាចរណ៍​ថ្មី​ផ្សាយ​ច្រើន​ដង​ តែ​យុវវ័យ​ខ្លះ​​នៅ​តែ​មិន​ទាន់​ដឹង​រឿង

ទោះ​បី​ជា​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​ របស់​​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​តាម​បណ្ដាញ​សារព័ត៌មាន​នា​នា​ ចំនួន​ ២១ ៧៣៧ លើក​ក៏​យុវជន​មួយ​ចំនួន​លើក​ថា រូប​គេ​ហាក់​ដូច​ជា​មិន​ទាន់​ជ្រួតជ្រាប​រឿង​នេះ​នៅ​ឡើយ​ទេ ឯ​អ្នក​ខ្លះ​លើក​ឡើង​ថា ដឹង​តិច​តួច​ប៉ុណ្ណោះ។

 

យុវតី វេង​លី សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុក បាន​ប្រាប់​ Sabay ថា «ខ្ញុំ​ទើប​ដឹង​ឥឡូវ​ៗ​ ទេ​បង! ឃើញ​គេ​ផុស​ក្នុង​ហ្វេសប៊ុក​លាន់​ទឹក​លាន់​ដី​ទើប​ចាប់​អារម្មណ៍ ឥឡូវ​ធ្វើ​ស្អី​ក៏​មិន​ទាន់​ដែរ! ដឹង​តែ​ប៉ូលិស​ផាក​ហើយ…!»។

 
ចំណែក​កញ្ញា​ ហេង វីន ជា​និស្សិត​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប​បាន​លើក​ឡើង​ថា «ខ្ញុំ​មិន​ទាំង​ដឹង​ថា​ប័ណ្ណ​បើក​បរ​ម៉ូតូ​គេ​ធ្វើ​នៅ​ណា​ផង! ទើប​តែ​ឃើញ​គេ​និយាយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ទេ កំពុង​តែ​ភ័យ​ព្រោះ​អត់​មាន​ប័ណ្ណ​បើកបរ»។

 

សូម​ទស្សនា​ទស្សនា​ការ​រៀបរាប់​ របស់​យុវវ័យ​ផ្សេង​ទៀត៖

 

 

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

អត្ថបទ៖ ណេង ណេង​​