ទាហាន​យួន​គ្រប់គ្រង​ដី​ខ្មែរ​ប្រមាណ​៤​ម៉ឺន​ហិកតា​នៅ​ខេត្តរតនគិរី ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង

​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រគល់​ឲ្យ​ក្រុមហ៊ុន​យួន គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ទាហាន​យួន​អាច​គ្រប់គ្រង​ជា​ផ្លូវការ​នូវ​ដី​ប្រមាណ​៤​ម៉ឺន​ហិកតា​នៅតាម​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី​។ ប្រការនេះ​បាន​នាំ​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​សម្រាប់​ប្រទេស​កម្ពុជា​នាពេលខាងមុខ ព្រោះ​បន​យួន​ឈ្លានពាន​មិនដែល​បោះបង់​មហិច្ឆតា​ដ៏​ខ្មៅ​ងងឹត​ក្នុងការ​លេប​ត្របាក់​ទឹកដី​ខ្មែរ​តាម​បណ្ដាំ​ខ្មោច​ហូជីមិញ នោះទេ​។ ជាពិសេស​ក្រុមហ៊ុន​របស់​កងទ័ព​យួ​ន​ដែល​កាន់កាប់​ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ខេត្តរតនគិរី គឺជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​។

តាម​ប្រភពព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា ដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្តរតនគិរី ប្រមាណ​៤​ម៉ឺន​ហិកតា​ត្រូវបាន​ទាហាន​យួន​គ្រប់គ្រង​ព្រោះ​ក្រុមហ៊ុន​យួន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺជា​ក្រុមហ៊ុន​របស់​ស្ថាប័ន​ការពារជាតិ​យួន​។ ក្នុងនោះ​ដី​ប្រមាណ​៤​ម៉ឺន​ហិកតា​ពីដំបូង​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​យួន​ដាំ​កៅស៊ូ​និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេងៗ ដើម្បី​អភិវឌ្ឍន៍​។ ប៉ុន្តែ​ក្រោយមក​នៅក្រោម​យីហោ​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ស្រាប់តែ​មានការ​ផ្ទេរ​ជា​បន្តបន្ទាប់​រហូត​ក្រុមហ៊ុន​របស់​ទាហាន​យួន គឺជា​អ្នកគ្រប់គ្រង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មួយចំនួន​នៃ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា នៅក្នុង​ដី​សម្បទាន​ប្រមាណ​៤​ម៉ឺន​ហិកតា​នោះ ទាហាន​យួន​បាន​បោះទីតាំង​ឈរជើង​និង​ដាំ​ដំណាំ​ផ្សេងៗ ហើយ​មាន​អាថ៌កំបាំង​ដែល​គ្មាន​នរណា​អាច​នឹកស្មាន​ដល់​។

មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ទូទៅ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ក្រោយពេល​បានដឹង​ព័ត៌មាន​ថា ទាហាន​យួន​កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី ប្រមាណ​៤​ម៉ឺន​ហិកតា​ហើយ​បច្ចុប្បន្ន​តំបន់​នោះ បានក្លាយ​ទៅជា​ទីតាំង​ឈរជើង​ដ៏​រឹងមាំ​និង​ជា​បន្ទាយ​យុទ្ធសាស្ត្រ​របស់​ទាហាន​យួន​។ បញ្ហា​នេះ​អាចធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នាពេល​អនាគត ដោយសារតែ​មហិច្ឆតា​ខ្មៅ​ងងឹត​របស់​យួន​ក្នុង​ការរំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​តាម​តំបន់​ព្រំដែន​ឥតឈប់ឈរ​។ ក្រៅពី​ទាហាន​យួន​គ្រប់គ្រង​ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ខេត្តរតនគិរី គឺមាន​ក្រុមហ៊ុន​ឯកជន​យួន​ជាច្រើន​ទៀត​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្តរតនគិរី​នេះដែរ ដូចជា​ក្រុមហ៊ុន​ហុង​អា​ញ់​យ៉ា​ឡាយ ក្រុមហ៊ុន​ហុង​អា​ញ់​លំផាត់ និង​ក្រុមហ៊ុន​មួយចំនួនទៀត​ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​និង​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​ឲ្យ​វិនាស​សាបសូន្យ​ចៀស​មិន​ផុត​ឡើយ​៕

10578648_1510687899226787_1332542154_n image