GATSBY Together Christmas អបអរបុណ្យ គ្រីស្មាស និង ស្វាគមន៍ឆ្នាំថ្មី

ភ្នំពេញ៖ ផលិតផល ហ្គេតប៊ី (GATSBY) តែងតែនាំអ្វីដែលថ្មី និង ទាន់សម័យដល់ យុវវ័យកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ បានរៀបចំកម្មវិធី GATSBY Together Christmas ដើម្បីចូលរួមអបអរ បុណ្យគ្រីស្មាស និង ស្វាគមន៍ឆ្នាំសកលថ្មី។

ក្នុងឱកាសនោះដែរ ហ្គេតប៊ី បានអញ្ជើញជាងសក់ដ៏ល្បី មកពីប្រទេសថៃ មកចែករំលែកពី វិធីសាស្រ្តងាយៗក្នុងការច្នែម៉ូដសក់ជាមួយ GATSBY Styling WAX ។ កម្មវីធីនោះមានអ្នកចូលរួម ជាអ្នកតំណាងផលិតផលហ្គេតប៊ីដូចជា៖ លោក នីកូ កញ្ញា ទេព បូព្រឹក្ស ក្រុមរាំ ការសំដែងពិសេសៗ ការផ្តល់រង្វាន់ ការទស្សនាខ្សែភាពយន្ត4DXនិង 3Dទៀតផង។

តំណាងហ្គេតប៊ី បានឲ្យដឹងថា កម្មវិធី GATSBY Together Christmas ពិតជាទទួលបានការគាំទ្រ ជាច្រើនពីយុវវ័យ ព្រោះមានយុវវ័យយ៉ាងច្រើន បានចូលរួមលេង ហ្គេម ហ្វេសប៊ុក របស់ហ្គេត ប៊ី ពួកគេពិតជាទន្ទឹង រង់ចាំកម្មវិធីនេះ ដោយសារ GATSBY Together Christmas បានផ្តល់នូវការជួបជុំ សប្បាយរីករាយ ការផ្តល់វិធីសាស្រ្តងាយៗ ក្នុងការច្នៃម៉ូដសក់ជាមួយ GATSBY styling Wax  ជាផលិតផលច្នៃម៉ូដ សក់កំពុងពេញនិយមនៅកម្ពុជា។

អ្នកគាំទ្រ (Fan) ម្នាក់ដែលចូលរួមបានបង្ហាញ ចំណាប់អារម្មណ៍ថា ពួកគេពិតជាសប្បាយរីករាយ ក្នុងកម្មវិធីរបស់ ហ្គេតប៊ី តែងតែមានអ្វីដែលប្លែក និងគួរឲ្យចាប់អារម្មណ៍ ហេតុនេះហើយទើបពួកគេតែងតែ ចូលរួមគ្រប់កម្មវិធីរបស់ហ្គេតប៊ី មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះបានផ្តល់នូវ ចំណេះដឹងល្អៗ និងភាពងាយស្រួល ក្នុងការច្នៃម៉ូដសក់ជាមួយ GATSBY styling wax ពួកយើងក៏បានដឹងបន្ថែមពី សារៈប្រយោជន៍នៃការតុបតែងខ្លួន ឲ្យក្លាយទៅជាយុវវ័យទាន់សម័យ ហ្គេតប៊ីក៏បានបង្ហាញថា ការរៀបចំខ្លួនឲ្យស្រស់សង្ហា និងទាន់សម័យ គឺមិនមែនត្រឹមតែ សំលៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែម៉ូដសក់ គឺពិតជាសំខាន់ដែល នឹងធ្វើឲ្យពួកយើងកាន់តែ មានភាពលេចធ្លោនិងទាក់ទាញ ហេតុដូចនេះទើប ហ្គេតប៊ី បានផ្តល់ឪកាសឲ្យយុវវ័យទាំងអស់ បានសាកល្បងផលិតផល ហ្គេតប៊ី ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីផលិតផល GATSBY ។

គួរបញ្ជាក់ថា ហ្គេតប៊ីជាផលិតផល លំដាប់លេខ១ នៅប្រទេសជប៉ុន ដែលនាំចូលមក កាន់ទីផ្សារកម្ពុជា តាំងពីឆ្នាំ២០១១ ដោយក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា ក្រៅពីផលិតផលច្នៃម៉ូដសក់ ហ្គេតប៊ីក៏មានផលិតផល ជាច្រើនទៀត សំរាប់បុរសរួមមាន ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី ស្ព្រៃយ៍បាញ់ខ្លួន ស្ព្រៃយ៍បាញ់សក់ និង ទឹកអប់ជាដើម។ លោកអ្នកអាចរកទិញ ផលិតផលដែលមានបិទស្ទីកគ័រ ឌីខេអេសអេច ដើម្បីទទួលបានផលិតផលពិត និងមានគុណភាព៕

GATSBY Together Christmas អបអរបុណ្យ គ្រីស្មាស និង ស្វាគមន៍ឆ្នាំថ្មី

GATSBY Together Christmas អបអរបុណ្យ គ្រីស្មាស និង ស្វាគមន៍ឆ្នាំថ្មី

GATSBY Together Christmas អបអរបុណ្យ គ្រីស្មាស និង ស្វាគមន៍ឆ្នាំថ្មី

GATSBY Together Christmas អបអរបុណ្យ គ្រីស្មាស និង ស្វាគមន៍ឆ្នាំថ្មី

GATSBY Together Christmas អបអរបុណ្យ គ្រីស្មាស និង ស្វាគមន៍ឆ្នាំថ្មី