យុវតីសិស្ស២នាក់ ដែលត្រូវរថយន្តថៅកែ ភោជនីយដ្ឋានឆ្នេរមាស បុកស្លាប់ម្នាក់របួសម្នាក់ ហើយបានបញ្ជូនទៅ ព្យាបាលនៅភ្នំពេញ បានស្លាប់ហើយ

ភ្នំពេញ ៖ យុវតី គុយ អេងលីន អាយុ១៤ឆ្នាំ ជាសិស្សសាលាឯកជន អន្តរទ្វីបក្រុងព្រះសីហនុ ដែលត្រូវរថយន្តអេស្កាលែត របស់ថៅកែភោជនីយដ្ឋានឆ្នេរមាស បុកចំពីមុខពេញទំហឹង កាលពី វេលាម៉ោងជិត១០ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១២ និង២១៣ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នោះបានស្លាប់ បាត់បង់ ជីវិតទៅ ហើយនៅវេលាទាបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីក្រុមវេជ្ជបណ្ឌឹត ព្យាយាមជួយ សង្រ្គោះអស់រយៈពេល៣ថ្ងៃកន្លងមកនេះនៅមន្ទីរជោរី រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់ ប្រាប់ពីជីតារបស់យុវតីរងគ្រោះឈ្មោះ យល់ វណ្ណៈ ។ តាមរយៈសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានរងរបួស បាក់ឆ្អឹងខ្នង៣កំណាត់ បែកលំពែងដែលត្រូវធ្វើការវះកាត់ចេញស្ទើរទាំងអស់ តម្រោងនោមប៉ះពាល់យ៉ាងខ្លាំង ហើយមាន ឈាមកកក្នុងខួរក្បាលថែមទៀត ។

តាមប្រភពដដែលក៏បានអោយដឹងដែរថា សពបាននាំយកមកដល់ផ្ទះនៅខេត្តព្រះសីហនុ ហើយនា ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ហើយកំពុងចាត់ចែងរៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី និងបូជានៅ វេលាម៉ោង៣រសៀលថ្ងៃនេះ នៅវត្តឥន្ទញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្ត ព្រះសីហនុ ៕