ស្នងការខេត្តកោះកុង អំពាវនាវឲ្យពលរដ្ឋ ដែលលាក់ទុកអាវុធ ខុសច្បាប់ យកមកឲ្យសមត្ថកិច្ច

កោះកុង៖ ក្រោយពីធ្វើការឃាត់ខ្លួន បុរសម្នាក់ ដែលរក្សាអាវុធខុសច្បាប់ កាលពីថ្ងៃទី១៤  ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ ស្រុកស្រែអំបិល ខេត្តកោះកុង កន្លងទៅនេះ លោក សំ ឃិតវៀន ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានរក្សាទុក អាវុធខុសច្បាប់ គ្រប់ប្រភេទត្រូវយក មកប្រគល់ជូន កម្លាំងសមត្ថកិច្ច។

ការអំពាវនាវរបស់ លោកស្នងការខេត្តកោះកុង លោក សំ ឃិតវៀន បានធ្វើឡើង នៅក្នុងវេទការសាធារណៈ ស្តីពីភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅ។

លោក សំ ឃិតវៀន ក្នុងវេទិការសាធារណៈ បានអំពាវនាវ ចំពោះ ប្រជាពលរដ្ឋ និងអតីតនាយទាហាន ពលទាហាន ទំាងអស់ដែលចូលនិវត្សរ៍ ប្រសិនបើមានរក្សាទុក អាវុធខុសច្បាប់ គ្រប់ប្រភេទ សូមឲ្យយកប្រគល់ជូន សមត្ថកិច្ចនគរបាល នៅតាមប៉ុស្តិ៍ក្នុងមូលដ្ឋាន ដែលខ្លួនរស់នៅ ជៀសវាងបង្កើតជាបញ្ហាផ្សេងៗ នៅក្នុងសង្គម ទៅថ្ងៃមុខ។

ស្នងការខេត្តកោះកុង បានបញ្ជាក់ផងដែរថា ការប្រើប្រាស់អាវុធខុសច្បាប់ នឹងនាំឲ្យមានវិប្បត្តិសេរី ទៅថ្ងៃមុខ នៅពេលថ្ងៃណាមួយដែល សមត្ថកិច្ចស្រាវជ្រាវរកឃើញ ថាបងប្អូនបានរក្សាទុក អាវុធខុសច្បាប់ទំាងនោះ គឺអាច នឹងជាប់ទោសទណ្ឌតាមផ្លូវច្បាប់ ហើយប្រឈមនឹងការ ជាប់ពន្ធនាគារផង។

លោកបញ្ជាក់បន្ថែមទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច រាយការណ៍ ប្រសិនបើ ឃើញឬដឹងថា អ្នកណាម្នាក់ប្រើប្រាស់ ឬរក្សទុកអាវុធជាតិផ្ទុះផ្សេងៗ គោលបំណងគឺ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ភូមិ-ឃុំ មានសុវត្ថិភាព លប់បំបាក់ឲ្យអស់រាល់ការ ប្រើប្រាស់អាវុធជាតិផ្ទុះ ខុសច្បាប់ក្នុងមូលដ្ឋាន៕

ស្នងការខេត្តកោះកុង អំពាវនាវឲ្យពលរដ្ឋ ដែលលាក់ទុកអាវុធ ខុសច្បាប់ យកមកឲ្យសមត្ថកិច្ច

ស្នងការខេត្តកោះកុង អំពាវនាវឲ្យពលរដ្ឋ ដែលលាក់ទុកអាវុធ ខុសច្បាប់ យកមកឲ្យសមត្ថកិច្ច