សមត្ថកិច្ចបង្ក្រាប ករណីជួញដូរគ្រឿងញៀន ក្នុងសណ្ឋាគារ សុវណ្ណភូមិ

ត្បូងឃ្មុំ ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ បានសហការជាមួយ កម្លាំងនគរបាលស្រុកត្បូងឃ្មុំ ធ្វើការបង្ក្រាបនូវបទល្មើស ការជួញដូរគ្រឿងញៀន១ករណី ក្នុងសណ្ឋាគារសុវណ្ណភូមិ ដែលមានទីតាំងនៅគល់ ស្ពានគីហ្សូណា ត្រើយខាងកើត ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ម្នាក់ឈ្មោះ គង់ សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមានដូចជា ថ្នាំញៀនម្សៅពណ៌ស ចំនួន២កញ្ចប់ និងសម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។ ដោយឡែក មុខសញ្ញាមួយចំនួនទៀត ដែលសមត្ថកិច្ចបានកំណត់ រត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចបានចងក្រងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនិតិវិធី ៕