ប្រមុខ រាជរដ្ឋាភិបាល និងភរិយា ចុះសួរសុខទុក្ខ កុមារកំព្រា និងជនគ្មានទីពឹង នៅអង្គការ សង្គ្រោះជន អស់សង្ឃឹម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បានអញ្ជើញសួរ សុខទុក្ខកុមារកំព្រា និងជនគ្មានទីពឹង នៅអង្គការ សង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី១ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នានោះ សម្តេចទំាងពីរ ក៏បានផ្តល់អំណោយ ដល់ក្មេងកំព្រា សិស្សិ និស្សិត អ្នកផ្ទុកមេរោគអេដស៍ និងជនចាស់ជរា គ្មានទីពឹង ចំនួន៥១៣នាក់ មកពីបណ្តាខេត្តនានាផងដែរ។

សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែគិតគូរ ដោះស្រាយបញ្ហា លំបាកនានារបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស កុមារកំព្រា ក្រីក្រ និងប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងជីវភាព តាមរយ:ការជួយទំនុកបំរុង ផ្នែកជីវភាព ធ្វើយ៉ាងណាឲ្យ ការរស់នៅរបស់ពួកគាត់ ទទួលបាននូវភាពល្អប្រសើរ។

តបតាមការសំនូមពរ ពីលោកស្រីដែលជា ប្រធានអង្គការ ជនអស់សង្ឃឹមនេះ សម្តេចក៏បានសម្រេច ផ្ដល់ផ្លូវកៅស៊ូ១ខ្សែ ប្រវែង៩ km ចាប់ពីផ្លូវជាតិមក អង្គការនេះ ដើម្បីងាយ ស្រួលទាំងអង្គការផង និងប្រជាពលរដ្ឋក្នុងតំបន់នេះផង ហើយគំរោងនេះ សាលា រាជធានីភ្នំពេញជាអ្នក ទទួលសាងសង់។ មួយគ្នានោះ សម្តេច ក៏បាន ផ្តល់តាមសំណូមពរទៀតផងដែរ នូវការបើកកន្លែង សំរាប់មើលថែក្មេង បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរបស់អង្គការ។ ហើយទាក់ទងនឹងការសិក្សាអប់រំ វិញនោះ សម្តេច នឹងផ្តល់ជូនអង្គការនូវអគាសិក្សា១ខ្នង ២ជាន់ ៨បន្ទប់ បន្ថែមទៀត សំរាប់សិក្សារបស់កុមារក្នុងមណ្ឌលនេះ និងកុមារក្នុងតំបន់នេះផងដែ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិទាំងអស់ ត្រូវចូលរួមចំណែកឱ្យបានខ្លាំងក្លាបន្ថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការរួមចំនែកជួយដល់កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជន ធ្វើយ៉ាងណាដើម្បីផ្ដល់នូវក្តីសង្ឃឹម អោយពួកគាត់ និងអោយជីវិត ពួកគាត់កាន់តែមាន ភាពងាយស្រួល ។

នាឱកាសនោះ សម្ដេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត បានអញ្ជើញសាកសួរសុខទុក្ខ ដល់កុមារកំព្រា ទុរគតជន ទាំងអស់ និងរៀបចំផ្តល់អាហារមួយពេល យ៉ាងឆ្ងាញ់ពិសារសំរាប់ពួកគាត់ទៀតផង៕