បវរកញ្ញា​កូឡុំប៊ី​មាន​គេ​ឲ្យ ១​លាន​ដុល្លារ​ដើម្បី​ថត​រឿង​អាសអាភាស


បវរកញ្ញា​កូឡុំប៊ី​មាន​គេ​ឲ្យ ១​លាន​ដុល្លារ​ដើម្បី​ថត​រឿង​អាសអាភាស

បវរកញ្ញា​ចក្រវាល​លេខ ២ Ariadna Gutierrez ត្រូវ​បាន​នាយក​ផលិតកម្ម​ភាពយន្ត​សិច Vivid ផ្ញើ​សំបុត្រ​អញ្ជើញ​ដើម្បី​ចូល​ថត​ភាពយន្ត​ដែល​លោក​ថត​ជា​មួយ​តម្លៃ​ខ្លួន​១​លាន​ដុល្លារ។

 

បវរកញ្ញា​កូឡុំប៊ី​មាន​គេ​ឲ្យ ១​លាន​ដុល្លារ​ដើម្បី​ថត​រឿង​អាសអាភាស

 

បណ្ដាញ​ព័ត៌មាន​អាមរិក TMZ ទើប​តែ​ចុះ​ផ្សាយ​ថា លោកSteve Hirsch នាយក​ផលិតកម្ម​ភាពយន្ត​សិច Vivid ទើប​តែ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្លុត​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​ផ្ញើ​សារ​ទៅ​កាន់​បវរកញ្ញា​ចក្រវាល​លេខ​២ នាង Ariadna Gutierrez ដើម្បី​ដើរ​តួ​ក្នុង​រឿង​អាសអាភាស​របស់​ខ្លួន។ តាម​អ្នក​គ្រប់​គ្រង​រូប​នេះ នេះ​គឺ​ជា​ឱកាស​ដែល​អាច​ធ្វើ​ឲ្យ​ស្រី​ស្អាត​មក​ពី​ប្រទេស​កូឡុំប៊ី​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក។ លើស​ពី​នេះ​ទៅ​ទៀត​តម្លៃ​ខ្លួន​ដែល​នាង​នឹង​ទទួល​បាន​សម្រាប់​ការ​ចូល​ថត​រឿង​នេះ​គឺ ១លាន​ដុល្លារ។

 

បវរកញ្ញា​កូឡុំប៊ី​មាន​គេ​ឲ្យ ១​លាន​ដុល្លារ​ដើម្បី​ថត​រឿង​អាសអាភាស

 

នៅ​ក្នុង​សំបុត្រ​អញ្ជើញ​របស់​ខ្លួន Steve Hirsch បាន​អះអាង​ថា​ការ​ចូល​រួម​ក្នុង​ភាពយន្ត​របស់​លោក​នឹង​កែប្រែ​ជីវិត​របស់​បវរកញ្ញា​រូប​នេះ​ហើយ​នឹង​ធ្វើ​ឲ្យ​នាង​ល្បី​ឈ្មោះ​ជាង​មុន។ “អាជីព​របស់​តារា​ជា​ច្រើន​គឺ​មាន​ភាព​រីក​ចម្រើន​ជាង​មុន​គួរ​ឲ្យ​កត់​សម្គាល់​ក្រោយ​ពេល​រឿង​អាសអាភាស​របស់​ពួក​គេ​ត្រូវ​បាន​ចេញ​ផ្សាយ ក្នុង​នោះ​មាន​ដូច​ជា Kim Kardashian, Kendra Wilkinson, Pamela Anderson និង​តារា​ជា​ច្រើន​ទៀត”។ Steve សរសេរ។

 

បវរកញ្ញា​កូឡុំប៊ី​មាន​គេ​ឲ្យ ១​លាន​ដុល្លារ​ដើម្បី​ថត​រឿង​អាសអាភាស

 

ជា​មួយ​គ្នា​នេះ​​ដែរ Steve Hirsch ក៏​បាន​និយាយ​ពី​អត្ថប្រយោជន៍​ដែល​ស្រី​ស្អាត​រូប​នេះ​នឹង​ទទួល​បាន​ពេល​ថត​រឿង​របស់​លោក​​ផង​ដែរ។ “នាង​មាន​សិទ្ធិ​ជ្រើស​តួ​សម្ដែង​ដែល​ខ្លួន​ចង់​បាន ហើយ​ចង់​សម្ដែង​ប៉ុន្មាន​រឿង​ក៏​បាន​ដែរ។ បើ​នាង​ចង់​បាន ពួក​ខ្ញុំ​​អាច​ធ្វើ​មកុដ​មួយ​ឲ្យ​នាង​បាន​ហើយ​ធានា​ថា​វា​នឹង​អស្ចារ្យ​ជាង​មកុដ​របស់​បវរកញ្ញា​ហ្វីលីពីន​ទៅ​ទៀត”។

 

ផលិតកម្ម​ភាពយន្ត​អាសអាភាស Vivid ចាប់​ផ្ដើម​ដំណើរ​ការ​ក្នុង​ឆ្នាំ ១៩៨៤ ហើយ​ក៏​ជា​ក្រុមហ៊ុន​ដែល​ចេញ​លក់​​រឿង​សិច​របស់​តារា​ល្បី​ឈ្មោះ​ដូច​ជា Pamela Anderson, Kim Kardashian, Jimi Hendrix៕

 

ចុចអាន៖បវរកញ្ញា​កូឡុំប៊ី៖ ទទួល​បាន​លេខ ២ គឺ​ជា​វាសនា​របស់​ខ្ញុំ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖tmz