ចិនសន្យាបន្តផ្តល់ជំនួយគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ខណៈសម្ភារៈការិយាល័យមួយចំនួនធំប្រគល់ជូនកម្ពុជា

ប្រ​ទេស​ចិ​ន​បា​ន​ស​ន្យា​ផ្ត​ល់​ជំ​នួ​យ​គ្រប់​បែ​ប​យ៉ា​ង​ ដើ​ម្បី​រួម​ចំ​ណែ​ក​អ​ភិ​​វ​​ឌ្ឍ​ន៍​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ស្រ​ប​ពេ​ល​ដែ​ល​ចំ​ណ​ង​ទំន​ង​ទំ​នង​រ​ប​ស់​ប្រ​​ទេ​ស​ទាំ​ង​ពី​រ​កំ​ពុ​ងត្រូ​វ​បា​ន​រឹ​ត​ប​ន្តឹ​ង ក្នុ​ង​ន័យ​ដៃ​គូ​រ​អ​ភិ​វ​ឌ្ឍន៍​ស្ទើ​រ​គ្រ​ប់​វិ​ស័​យ​នោះ​ ។យ៉ា​ង​ណា​ក្តី​​លោក​ស្រី ប៊ូ ជា​ង​គួ ឯក​អគ្គ​រ​ដ្ឋ​ទូ​ត​ចិ​ន​បា​ន​លើ​ក​ឡើង​ថា ចិ​ន​នឹ​ង​ផ្ត​ល់​ជំ​នួ​យ​ដ​ល់​ក​ម្ពុ​ជា​កា​ន់​តែ​ច្រើ​ន​ឡើ​ង​ ដើ​ម្បី​ឲ្យ​កម្ពុ​ជា​មា​ន​កា​រ​រី​ក​ចំ​រើ​ន​ថែ​ម​ទៀ​ត ។ ការថ្លែងបែបបនេះ ខណៈដែលលោកស្រី ប៊ួ ជាងគួ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានចូលរួមក្នុង ពិ​ធី​ចុះ​ហ​ត្ថ​លេខា​ផ្ត​ល់​ស​ម្ភា​រៈស្រាវ​ជ្រា​វ និង​រុ​ក​រ​ក​គ្រា​ប់​មី​ន និង សម្ភា​រៈ​កា​រិ​យា​ល័​យ​មួ​យ​ចំ​នួ​ន​ដ​ល់​​កម្ពុ​ជា​ មា​ន​ត​ម្លៃ​ស​រុ​ប​ជិ​ត​ ៥០​ម៉ឺ​ន​ដុ​ល្លា​រ​អា​មេ​រិ​ក​កា​ល​ពី​រ​សៀ​ថ្ងៃ​ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ។ អ្នក​ស្រី​បា​ន​ថ្លែ​ង​ថា​ ប្រ​ទេ​ស​ចិ​ន​ និ​ង​ក​ម្ពុ​ជា​ គឺ​ជា​អ្ន​ក​ជិ​ត​ខា​ង​ដ៏​ល្អ ដូ​ច​ជា​ប​ង​ប្អូ​ន​ប​ង្កើ​ត ចិ​ន​នឹ​ង​ប​ន្ត​ជួ​យ​ដ​ល់​ក​ម្ពុ​ជា​គ្រ​ប់​បែ​ប​យ៉ា​ង​ មិន​ថា​កា​លៈ​ទេ​សៈ​ណា​នោះ​​ឡើ​យ ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហោ ណាំហុង ក៏​បា​ន​គូ​ស​ប​ញ្ជា​ក់ផង​ដែ​រ​ អំ​ពី​កា​រ រី​ក​ច​ម្រើ​ន​ដ៏​ល្អ​ក្នុ​ង​ទំ​នា​ក់​ទំ​ន​ង​ក​ម្ពុ​ជា​-​ចិ​ន​ ដែ​ល​បា​ន​ឈា​ន​ដ​ល់​ «ដៃ​គូ​យុ​ទ្ធ​សា​ស្ត្រ​គ្រ​ប់​ជ្រុ​ង​ជ្រោ​យ»​ ដែល​បា​ន​រួម​ចំ​ណែ​ក​ធំ​ធេ​ង​ក្នុ​ង​កា​រ​ អ​ភិ​វ​ឌ្ឍ​ន៍​ក​ម្ពុ​ជា ពិ​សេ​ស​គឺ​កា​រ​អ​ភិ​វ​ឌ្ឍ​វា​រី​អ​គ្គីស​នី ដែ​ល​រួម​ចំ​ណែ​ក​ ដ៏​សំខា​ន់​ក្នុ​ង​កា​រ​អ​ភិ​វឌ្ឍ​ន៍​វិ​ស័​យ​ឧ​ស្សា​ហ​ក​ម្ម និ​ង​កា​រ​លើ​ក​កំ​ព​ស់​ជីវ​ភា​ព […]