នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?

បរទេស៖ ស្នាដៃសិល្បៈរូបគំនូរមួយចំនួន ទទួលការចាប់អារម្មណ៍ ព្រោះតែទិដ្ឋភាពភពផែនដីរបស់យើង ស្ថិតក្នុងស្ថានភាពថ្ងៃអវសាន្ត ទៅតាមការស្រមើលស្រមៃ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបគំនូរព្យាករណ៍លក្ខណៈ ឌីជីថលទាំងនេះ ត្រូវបានគូរឡើងដោយលោក Steve McGhee ជាអ្នកសិល្បៈមកពីខេត្ត Ontario នៃប្រទេសកាណាដា ក្នុងនោះលោកបានប្រើប្រាស់ ការនឹកស្រមៃរបស់ខ្លួន រួមបញ្ចូលជាមួយនឹងទស្សនៈមួយចំនួន ដែលបានមកពីខ្សែភាពយន្ត ដើម្បីបង្កើតពួកវាឡើងមក ដែលធ្វើឲ្យមើលទៅ ឃើញដូចជាស្ថានភាពពិភពលោក ត្រូវបំផ្លាញខ្ទេចខ្ទីនៅពេលដែល វាឈានដល់ថ្ងៃអវសាន្ត។

លោក Steve បាននឹកស្រមៃថា នៅពេលដែលមានដុំអាចម៍ផ្កាយដ៏ធំ ហោះពីក្នុងលំហអាកាស មកប៉ះទង្គិចជាមួយនឹងភពផែនដីនោះ វាអាចជាពេលមួយ ដែលទីកន្លែងសឹងតែទាំងអស់របស់ភពផែនដីត្រូវរលាយ ដោយវាអាចបង្កើតឲ្យមានគ្រោះរញ្ជួយដី និងគ្រោះទឹកជំនន់ កម្រិតធ្ងន់ធ្ងរ កើតមាននៅលើផែនដី។

នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
រូបភាពដែល បង្ហាញពីវិនាសកម្ម នៅពេលផែនដី ដល់ថ្ងៃអវសាន្ត

លោក Steve McGhee បាននិយាយប្រាប់ថា “យើងអាចមើលដឹង ហើយអាចនឹកស្រមៃបាន អំពីគ្រោះមហន្តរាយ ដែលកើតមានដោយសារគ្រោះធម្មជាតិ ដែលក្នុងនាមយើងជាមនុស្សធម្មតា មានលទ្ធភាពតិចណាស់ ឬក៏គ្មានតែម្តង ក្នុងការគ្រប់គ្រងវា។ គ្រោះធម្មជាតិកើតឡើងសឹងតែរៀងរាល់ថ្ងៃ នៅគ្រប់ទីកន្លែងជុំវិញភពផែនដី របស់យើង តែក្នុងនោះ យើងមិនទាន់បានឃើញនូវគ្រោះធម្មជាតិ ដែលមានលក្ខណៈទ្រង់ទ្រាយធំបំផុត នៅឡើយទេ”។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការបង្ហាញថា សព្វថ្ងៃនេះនៅក្នុងលំហអាកាស មានដុំអាចម៍ផ្កាយដ៏ធំមួយ ដែលត្រូវបានគេហៅថា 2003 SD220 អាចនឹងហោះបោះពួយ ផុតពីភពផែនដីរបស់យើងប្រហែលចម្ងាយ ១១លានគីឡូម៉ែត្រ ក៏ប៉ុន្តែដុំអាចម៍ផ្កាយមួយនេះ កាន់តែរីកធំទៅៗហួសពីការគិត ដូច្នេះវាអាចនឹងបង្កឲ្យមានគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើង នៅតាមតំបន់មួយចំនួនក្នុងភពផែនដី របស់យើងក្នុងរយៈពេលឆាប់ៗខាងមុខផងដែរ បើសិនជាវាសំដៅមកកាន់ផែនដីមែននោះ៕

នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
នៅពេលផែនដី ជួបថ្ងៃអវសាន ពិតជាមាន ទិដ្ឋភាពបែបនេះមែន?
រូបភាពជាច្រើនផ្សេងទៀត បង្ហាញពីទីតាំងសំខាន់ៗមួយចំនួន ក្នុងពិភពលោក ត្រូវបំផ្លាញ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត