ថាកុំ​ឱ្យ​គេ​ឮ

*​របាយការណ៍​មក​ពី​ខេត្តក្រចេះ​និយាយ​ថា រដូវប្រាំង​មក​ដល់ ជា​ពិសេស​ក្នុង​ខែមករា​នេះ គេ​ឃើញ​រថយន្ត​ធុន​ធំ​ៗ ដែល​គេ​ឱ្យ​ឈ្មោះ​​ថា អា​វ៉េ​អង (V1) ដែល​ជា​រថយន្ត​សណ្តោង បាន​ដឹកឈើ​ប្រណីត​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ពី​ខេត្តរតនគិរី ស្ទឹង​ត្រែង​ហូរហែ​ទាំង​យប់​ទាំង​ថ្ងៃ មក​បាត់​នៅ​ខេត្ត​ត្បូងឃ្មុំ ។

*​របាយការណ៍​ពី​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ថា រថយន្ត​ដឹកឈើ​ធុន​សណ្តោង​វែង​ៗ ពិតជា​មាន​ទាំង​យប់​ទាំង​ថ្ងៃ​មែន មិន​បាន​ឆ្លង​មក​ដល់​ខេត្ត​កំពង់ចាម​ទេ គឺ​មក​បាត់​នៅ​ស្រុក​មេមត់ ដែល​មាន​ច្រក​ទ្វារ​ច្រើន​កន្លែង​ជាប់​និង​ប្រទេស​វៀតណាម ។

*​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់​ថា ច្រក​ទ្វារ​ព្រំដែន​ឈ្មោះ​ដូនរ័ត្ន ច្រក​ដូង​៧​ដើម និង​ច្រក​ទន្លេ​ចាម ជា​មុខព្រួញ​ដែល​រថយន្ត​ធុន​យក្ស បាន​ដឹកឈើ​ឆ្លងកាត់​ដោយ​រលូន ដូច​គេ​បាន​រត់ការ​ទុក​មុន ដែល​ជា​ទម្លាប់​របស់​ឈ្មួញ​មុខ​ដដែល​ៗ គ្មាន​ការ​រាំង​ខ្ទប់​ឡើយ ។