រថយន្ត​ឥណ្ឌា​​​រាង​ប្លែក​មិន​ធ្លាប់​ឃើញ​នៅ​ខ្មែរ ​តម្លៃ​​ជាង៣ពាន់​ដុល្លារ


រថយន្ត​ឥណ្ឌា​​​រាង​ប្លែក​មិន​ធ្លាប់​ឃើញ​នៅ​ខ្មែរ ​តម្លៃ​​ជាង៣ពាន់​ដុល្លារ

Bajaj Qute ជា​រថយន្ត​កូនកាត់​ថ្មី​ស្តាយ​បែប​ខ្ជូតៗ​របស់​ក្រុមហ៊ុន Bajaj ឥណ្ឌា បាន​មក​ដល់​ទីផ្សារ​កម្ពុជា ​​ត្រូវ​ចិត្ត​អ្នក​និយម​រថយន្ត​ធុន​តូច។

 

រថយន្ត​ឥណ្ឌា​​​រាង​ប្លែក​មិន​ធ្លាប់​ឃើញ​នៅ​ខ្មែរ ​តម្លៃ​​ជាង៣ពាន់​ដុល្លារ

 

រថយន្ត Bajaj Qute មាន​កម្លាំង​ម៉ាស៊ីន​​តែ ២០០សេសេ​​ និង​អាច​រត់​បាន​ល្បឿន ៧០គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ដោយ​​រចនា​ឡើង​ប្លែក​ពី​រថយន្ត​ស្តង់ដារ​ទូទៅ។ កូន​រថយន្ត​នេះ​ជំនួស​ដោយ​កន្លែង​ដាក់​ម៉ាស៊ីន​នៅ​​ខាង​មុខ ទៅ​ជា​កន្លែង​ដាក់​ឥវ៉ាន់​យ៉ាង​ធំ​ទូលាយ ខណៈ​ម៉ាស៊ីន​របស់​វា​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​ទៅ​វិញ។ Bajaj Qute ស៊ីសាំង ១លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ ៣៦គីឡូម៉េត្រ។

 

ទ្វារ​បង្អួច​ទាំង​សង​ខាង​របស់ Bajaj Qute ជា​ប្រភេទ​ប្លាស្ទិក​ក្រាស់ ដែល​អាច​មូល​ឡើង​លើ​ឬ​ចុះ​ក្រោម​ខុស​ពី​រថយន្ត​ទូទៅ ដែល​ទ្វារ​បង្អួច​ធ្វើ​ពី​កញ្ចក់ រី​ឯ​ផ្នែក​ដំបូល​មាន​កន្លែង​ដាក់​ឥវ៉ាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទីឆ្ងាយ​បាន​យ៉ាង​ច្រើន។ ត្បិត​តែ​វា​មាន​មាឌ​តូច តែ​នៅ​ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ​អាច​ដាក់​មនុស្ស​ធំ​បាន៥ទៅ៦នាក់។

 

រថយន្ត​ឥណ្ឌា​​​រាង​ប្លែក​មិន​ធ្លាប់​ឃើញ​នៅ​ខ្មែរ ​តម្លៃ​​ជាង៣ពាន់​ដុល្លារ

 

លោក សុផល បុគ្គលិក​ជាន់​ខ្ពស់​ផ្នែក​លក់​របស់​ក្រុមហ៊ុន Bajaj Pulsar ឱ្យ​ដឹង​ថា Bajaj Qute ដែល​ក្រុមហ៊ុន​លោក​នាំ​ចូល​នេះ ជា​ប្រភេទ​កូន​រថយន្ត​មាន​ទម្ងន់​ស្រាល​ ដែល​ត្រូវ​បាន​រចនា​ចេញ​ពី​រ៉ឺម៉ក​កង់​បី​របស់ Bajaj ក្នុង​បំណង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​និង​ស្ទីល​ថ្មី​សម្រាប់​ការ​ធ្វើ​ដំណើរ។ ប៉ុន្តែ​មុខងារ​ខ្លះៗ​របស់ Bajaj Qute មិន​ទាន់​ទំនើប​ដូច​រថយន្ត​ទូទៅ​នៅ​ឡើយ​ទេ។

 

Bajaj Qute ​ដាក់​លក់​ក្នុង​តម្លៃ ៣៧០០ដុល្លារ ហើយ​អតិថិជន​អាច​ទិញ​យក​ទៅ​ធ្វើ​ជំនួញ​ឬ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ក៏​បាន៕

 

 

អាន៖ ​រថយន្ត​អង្គរ​ល្បី ក៏​បង្កប់​អាថ៌កំបាំង​ពលរដ្ឋ​មិន​ទាន់​​​បាន​ដឹង

 

អត្ថបទ៖ ប៉ែត ផាន់និត